ព័ត៌មានជាតិ

មានជំងឺសរសៃប្រសាទរ៉ាំរ៉ៃព្យាបាលមិនជា បុរសម្នាក់ចងកសម្លាប់ខ្លួនចោលប្រពន្

ខេត្តកំពង់ធំ ៖ ថ្ងៃសុក្រ៣ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ មានមនុស្សធ្វើអត្តឃាតចង (ក) សម្លាប់ខ្លួនឯង វេលាម៉ោង៦ និង១០នាទី នៅភូមិទទា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ សពឈ្មោះ ឃិន សំណាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិតាទ្រៀល ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ តាមការបំភ្លឺពីឈ្មោះ សឿង ផៃអាយុ៣៥ ឆ្នាំ ត្រូវជាប្រពន្ធ (សព)  បានបញ្ជាក់ថា រយៈពេលជាងមួយឆ្នាំមកហើយ ដែលប្តីគាត់មានអាការៈរវើរវាយ តែងឃើញនេះឃើញនោះ និយាយតែឯងទើបគាត់បានឲ្យលេបថ្នាំសរសៃប្រសាទរហូត កន្លងមកតែនៅមិនជា គាត់ក៏នាំមកមើលជំងឺនៅផ្ទះគ្រូខ្មែរ នៅភូមិលាបទង ឃុំទ្រា ស្រុកស្ទោង នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ លុះដល់ថ្ងៃ២៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៥ព្រឹក ប្តីភ្ញាក់ពីដេកធម្មតាហើយលុបមុខរួចក៏ដើរលេងមកមុខផ្ទះបានបន្តិចក៏ត្រឡប់មកវិញ បានមួយ […]

ព័ត៌មានជាតិ

ក្រសួងការងារបញ្ចប់ការត្រួតពិនិត្យសុខភាពកម្មករដែលចូលធ្វើការវិញ ក្រោយឈប់សម្រាកបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានសម្រេចបិទបញ្ចប់ ការត្រួតពិនិត្យសុខភាពដល់កម្មករ ដែលត្រឡប់ចូលធ្វើការវិញ បន្ទាប់ពីឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរកន្លងទៅនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ តាមសេចក្តីប្រកាសនេះ ក្រសួងការងារ បានឱ្យដឹងថា ដោយគិតចាប់ពីយប់ថ្ងៃទី០៩ ខែមេសា ដល់ថ្ងៃទី២៤ ខែមេសានេះ គឺមានរយៈពេលលើស ១៤ថ្ងៃ ហើយក្នុងអំឡុងពេលនេះ ក្រសួងសុខាភិបាលក៏ពុំបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី និងយោងលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តសំណាកទាំង១២៥ករណី ក្រសួងសម្រេចបញ្ចប់ការត្រួតពិនិត្យសុខភាព ចាប់ពីម៉ោង ៦:០០នាទីល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ដោយរក្សាទុកតែមណ្ឌលចត្តាឡីស័កកម្រិត២ ក្នុងវិទ្យាល័យជម្ពូវ័ន ដើម្បីបន្តតាមដានស្ថានភាពសុខភាពកម្មករចំនួន ២០នាក់តទៀត រហូតដល់ស្ថានភាពសុខភាពអ្នកទាំងនេះអាចទៅធ្វើចត្តាឡីស័កនៅតាមផ្ទះបាន៕

ព័ត៌មានជាតិ

លទ្ធផលកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិកស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ស្តីពីជំងឺឆ្លងកូវីដ-១៩។ សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជា​ប្រទេ​ស​​​​​​សម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋ អាមេរិក បានធ្វើជាសហប្រធាន ជាមួយសហរដ្ឋអាមេរិក ដឹកនាំកិច្ចប្រជុំពិសេសនេះ។​ កិច្ចប្រជុំពិសេសនេះដែលត្រូវបានរៀបចំធ្វើឡើងជាផ្នែកមួយនៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-សហរដ្ឋអាមេរិក គឺជាឱកាសមួយសម្រាប់ភាគីទាំងពីរ ដើម្បី​លើកកម្ពស់នូវកិច្ចសហប្រតិបត្តិការសង្គ្រោះ​ភាពអាសន្នខាងផ្នែកសុខាភិបាលសាធារណៈ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ និងដើម្បីរិះរកវិធីសាស្ត្រកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺនេះ ទៅលើជីវភាពរស់នៅរបស់ប្រជាជនចំនួនមួយពាន់លាននាក់។ កិច្ចប្រជុំក៏បានផ្តោតកិច្ចពិភាក្សាផងដែរ​លើផែនការ និងកិច្ចសហប្រតិបត្តិការនាពេលអនាគត សម្រាប់ដំណាក់កាលជាសះស្បើយឡើងវិញ ក្រោយជំងឺឆ្លងកូវីដ-១៩ ផុតរលត់ទៅ។ កិច្ចប្រជុំបានកត់សម្គាល់ពីសារសំខាន់នៃវិធីសាស្រ្តរបស់រដ្ឋាភិបាលនិងសង្គមទាំងមូល ក្នុងការ ដោះស្រាយវិបត្តិនេះ។ ដើម្បីសម្រេចគោលដៅនេះ អង្គប្រជុំបាន ទទួលស្គាល់នូវ តួនាទី ដែលមិនអាចខ្វះ បាន​របស់វិស័យឯកជន អង្គការក្នុងតំបន់ និងអន្តរជាតិទាំងឡាយ ក្នុងការថែរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ និងការ ធានាការដឹកជញ្ជូនទំនិញសំខាន់ៗ ជាអាទិ៍មាន៖ ការផ្គត់ផ្គង់ថ្នំាព្យាបាល និងស្បៀងអាហារ។ អង្គប្រជុំ […]

ព័ត៌មានជាតិ

​សម្តេច​តេ​ជោ​បន្តអំពាវនាវដល់ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ​ទោះ​អត្រា​ឆ្លង​កូ​វី​ដ​-១៩ មិន​បាន​កើន​ខ្លាំង​ដូច​ប្រទេស​​ដទៃ

ភ្នំពេញ​ ៖ ខណៈ​ដែល​កម្ពុជា​ពុំ​មាន​រក​ឃើញ​នូវ​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ថ្មី​ជិត​២​ស​ប្តា​ហ៍​ជាប់​ៗ​គ្នា គេ​កត់សម្គាល់​ឃើញ​ថា ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ហាក់​ធ្វេសប្រហែស​ ដោយ​មិន​បាន​ពាក់​ម៉ាស់​ការពារ​នៅ​តាម​ដងផ្លូវ​ ដែល​ហាក់​កំពុង​កកស្ទះ ជា​ហេតុ​ធ្វើ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ង​ទី ២៤ មេ​សា ​នេះ​ បាន​ក្រើនរម្លឹក​ពលរដ្ឋ​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់។ សម្តេច​តេ​ជោបាន​មាន​ប្រសាសន៍​ថា «​ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ​នៅ​ក្នុង​ប្រទេស​យើង ទោះបី​អត្រា​ឆ្លង​រោគ​កូ​វី​ដ​-១៩ មិន​បាន​កើនឡើង​ខ្លាំង​ដូច​ប្រទេស​ដទៃ ហើយ​ចំនួន​អ្នក​ព្យាបាល​ដែល​បានជា​សះស្បើយ​ក៏​កាន់តែ​មាន​ច្រើន​ពិតមែន ប៉ុន្តែ​យើង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ជាប់​ខ្លួន​ជា​និច្ច ជា​ពិសេស ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ទេ្វ​ដង​។ ព្រោះ​មេរោគ​កូ​រ៉ូ​ណា​២០១៩ (Coronavirus 2019) ដែល​យើង​ហៅ​ថា​កូ​វី​ដ​-១៩ (covid-19)​ដែល​ជា​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​គឺ​ពុំ​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​»។ ជាមួយ​គ្នា​នោះ​ផង​ដែរ សម្តេច​ក៏​បាន​បញ្ជាក់​ថា «​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ នៅ​តាម​ដងផ្លូវ​ក៏​មានការ​ធ្វើ​ដំណើរ​ ណែន​រកកល់​ស្ទះចរាចរណ៍​ទៀត​ផង​។ សូម​ក្រើន​រំ​ឮ​ក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ​ត្រូវ​ចង​ចាំ​នឹង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ជាប់​ខ្លួន​ជា​និច្ច គឺ​ត្រូវ​ពាក់​ម៉ាស់​ការពារ មានទឹក​អាល់កុល និង​ជេលលាងសម្អាត​មេរោគ​និង​បាក់តេរី​ផ្សេង​ៗ ចៀសវាង​ការ​ចម្លងរោគ​ពី​ម្នាក់​ទៅ​ម្នាក់​ ដោយសារ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ឬ​គិត​ស្រាល​ៗ​ថា​ស្រុក​យើង​មិន​អី​ទេ​នោះ​»។ សម្តេច​នាយក​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ពលរដ្ឋ​ផង​ដែរ​ថា បើ​គ្មាន​ការ​ចាំបាច់​ទៅ​ខាងក្រៅ​ផ្ទះ​ទេ សូម​កុំទៅ ឬ​ទៅ​ក្នុង​ចំ​ណោម​ក្រុម​មនុស្ស​​ច្រើន គឺ​អោយ​តែ​មេ​គ្រួសារ ​ឬ​អ្នក​ដែល​ចាំបាច់​ត្រូវ​ទៅ​បាន​ហើយ ​។ សូម​បងប្អូន​យក​ការ​ព្រួយបារម្ភ​ និង​ភ័យ​ខ្លាច​នេះ​ ទៅ​ការ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​ប្រចាំ​រាល់ថ្ងៃ ដោយ​មាន​អនាម័យ​រស់​នៅ​ល្អ ដើម្បី​សុខភាព ​និង​អាយុ​​ជីវិត​រស់នៅ​បាន​យូរ​អង្វែង​» […]

ព័ត៌មានជាតិ

ទំនាស់​ពាក្យសំដី​ក្នុង​វង់​ផឹកស៊ី ផ្ទុះហិង្សាប្អូនថ្លៃ កាប់បងថ្លៃ ​ស្លាប់ក្នុង​ថ្លុកឈាម

ខេត្តតាកែវ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ខណៈពេល​ជនសង្ស័យ​នឹង​ជនរងគ្រោះ​ជា​បង​ប្អូនថ្លៃ ហើយ​ពេល​កំពុង​ផឹកស៊ី​ក៏​ទាស់​ពាក្យសំដី រហូតដល់​ប្អូនថ្លៃ​យក​កាំបិត​កាប់​ទៅលើ​បងថ្លៃ​ជាច្រើន​កាំបិត បណ្តាល​ឲ្យ​ស្លាប់​នៅក្នុង​ថ្លុកឈាម។ ក្រោយពេល​កើតហេតុ​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់។ ហេតុការណ៍​នេះ​​កើតឡើង​កាលពី​ថ្ងៃ​២៣ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង២០​ និង​១៥​នាទី​យប់ ស្ថិតក្នុង​ភូមិ​តា​ស្រែ​ន ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ។ ​នគរបាល​ស្រុក​ទ្រាំង​បានឲ្យដឹងថា ករណី​ឃាត​កម្មនេះ គឺ​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ យន់ រង្សី ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរ​បបរ​ធ្វើស្រែ រស់នៅ​ភូមិ​ឃុំ​កើតហេតុ (​ត្រូវជា​ប្អូនថ្លៃ​) បាន​យក​កាំបិត​បុ័ងតោ​កាប់​ជាច្រើន​កាំបិត​ទៅលើ​ជនរងគ្រោះ​ជា​បងថ្លៃ ឈ្មោះ សោ វុទ្ធី ភេទ​ប្រុស អាយុ៥៣​ឆ្នាំ ចំនួន​៧​កាំបិតបណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅក្នុង​ថ្លុកឈាម​ជនរងគ្រោះ​មានមុខ​របបរ​ធ្វើស្រែ​រស់នៅ​ភូមិ​ជាមួយគ្នា។ ​តាម​មន្ត្រីនគរបាល​ស្រុក​បានអោយដឹង​ទៀតថា​មុនពេល​កើតហេតុ បុរស​ដែលជា​ជា​សាច់ថ្លៃ​ចំនួន​៤​នាក់​(​ប្រពន្ធៗ​ជា​បងប្អូន​បង្កើត​នឹង​គ្នា​) បាន​អង្គុយ​ផឹកស៊ី​ជាមួយគ្នា​នឹង​បាន​និយាយ​ជជែក​គ្នា​ជាធម្មតា​ស្រាប់តែ​ជនរងគ្រោះ​ជា​បងថ្លៃ​និយាយ​លេងសើច​ទៅកាន់​ជនសង្ស័យ​ជា​ប្អូនថ្លៃ​ថា​នៅតែ​ផ្ទះ​ដើរ​ស៊ីផឹក​មិន​គិត​រកស៊ី​ចឹ​ញ្ចឹ​ម​ប្រពន្ធ​កូន​ទេ។ ប្រភពបន្តថា ភ្លាមៗ​នោះ​ជនសង្ស័យ​ជា​ប្អូនថ្លៃ​បាន​ស្ទុះ​យក​កាំបិត​បុ័ងតោ​កាប់​ជាច្រើន​កាំបិត ទៅលើ​បងថ្លៃ​របស់ខ្លួន​ស្លាប់​ក្នុង​ថ្លុកឈាម​ហើយ​ក្រុមគ្រួសារ​បងថ្លៃ​នេះ​មិនបាន​រាយការណ៍​មកដល់​កំលាំង​នគរបាល​ភ្លាមៗ​នោះទេ​គឺ​ទុក​រហូត​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០ ទើប​មកប្តឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ខ្វាវ​នេះ​ជាការ​រៀបចំ ដើម្បី​ទុកពេល​អោយ​ជនសង្ស័យ​ដើម្បី​រត់គេចខ្លួន​តែប៉ុណ្ណោះ។ មន្ត្រីនគរបាល​ស្រុក​បាន​បញ្ជាក់ថា កំលាំង​ជំនាញ សហការ​ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ដែលជា​ប្អូនថ្លៃ​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​អោយ​ទាល់តែ​បាន៕

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពតទទួលអំណោយពីសប្បុរសជនសម្រាប់វិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩

ខេត្តកំពត ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានទទួលអំណោយពី លោកឧកញ៉ា ជា សារ៉ន អគ្គនាយកក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក សម្រាប់វិធានការបង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តកំពត។ អំណោយដែលទទួលបាននាពេលនេះក្នុងនោះរួមមាន ៖ ថវិកា៤,០០០,០០០រៀល មី១០០កេស និងទឹកសុទ្ធ៣០០កេស។ ក្នុងនោះដែរ លោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរដល់លោកអគនាយកក្រុមហ៊ុន ដែលតែងតែផ្តល់ជាអំណោយ និងសម្ភារ:ជូនដល់ រដ្ឋបាលខេត្ត ដើម្បីបម្រើដល់ដំណើររដ្ឋបាលខេត្ត នានា ជាពិសេសជួយដល់ខេត្តក្នុងយុទ្ធនាការបង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តកំពត៕

ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបងចុះសួរសុខទុក្ខពលករទើបមកពីថៃដែលស្ម័គ្រចិត្តដាក់ខ្លួនដាច់ដោយឡែកចំនួន៥គ្រួសារ

ខេត្តបាត់ដំបង ៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះដឹកនាំប្រភិភូ មន្រ្តីរាជការចុះសួរសុខទុក្ខពលករដែលស្ម័គ្រចិត្តដាក់ខ្លួនដាច់ដោយឡែកចំនួន៥គ្រួសារ ទើបមកពីប្រទេសថៃ នៅស្រុករុក្ខគិរី និងបន្តចុះពិនិត្យមើការដ្ឋានទំនប់ស្ទាក់ទឹកស្ទឹងដូនទ្រីឃុំបាសាក់ស្រុករុក្ខគីរីជាមួយមន្ទីរធនធានទឹកនិងឧតុនិយម និងថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ អភិបាល អភិបាលរងស្រុក និងមន្ត្រីជំនាញជាច្រើនរូបទៀតចូលរួមផងដែរ។ លោក ងួន រតនៈ បានធ្វើកាតកោតសសើរចំពោះបងប្អូនពលករ ដែលវិលត្រឡប់ពីប្រទេសថៃ ដោយធ្វើការស្ម័គ្រចិត្តដាក់ខ្លួនដាច់ដោយ ឡែកនៅផ្ទះដោយខ្លួនឯងរយៈពេល១៤ថ្ងៃ តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមការការពារការឆ្លងជំងឺកូវីដ-១៩ ដល់បងប្អូន មិត្តភ័ក្រ្ត ក្រុមគ្រួសារ និងសហគមន៍ក្នុងមូលដ្ឋានរបស់ខ្លួន។ លោកអភិបាលខេត្តបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកស្ម័គ្រចិត្តបានសម្រេចចិត្តដាក់ខ្លួននៅដោយឡែកពីគេនេះថា យើងត្រូវសម្អាត រក្សាអនាម័យជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយលាងដៃជាមួយនឹងសាប៊ូឲ្យបានញឹកញាប់ អាល់កុល និងជែលលាងដៃ មុនពេល និងក្រោយពេលកាន់ចាប់របស់អ្វីផ្សេងៗ ព្រមទាំងពាក់ម៉ាស់ ឬ ក្រម៉ា ដើម្បីទប់ស្កាត់ការឆ្លងរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតផងដែរ។ ក្នុងពិធីចុះសំណេះសំណាល និងចុះសួរសុខទុកនេះដែរ លោកក៏បានផ្តល់ជូនអំណោយដល់គ្រួសារប្រជាពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ ចំនួន៥គ្រួសារ រួមមាន ៖ អង្ករ១ ការ៉ុង ស្មើនឹង៥០គីឡូក្រាម មីចំនួន១កេស […]

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម​ ស ខេង សម្រេច​ផ្អាក​ការងារ​ស្នងការរង​នគរបាល​ខេត្តកណ្ដាល

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​សម្រេចផ្អាកការងារបណ្ដោះអាសន្នចំពោះលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងបានបញ្ជាឱ្យលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ត្រូវមកបង្ហាញមុខនៅនាយកដ្ឋានបុគ្គលិករៀងរាល់ម៉ោងធ្វើការដើម្បីរង់ចាំការសម្រេចជាថ្មី។ នេះបើយោងតាមប្រកាសចុះថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២០នេះ។ សូមជម្រាបថា លោកម៉ៅ ភិរុណ អតីតអភិបាលខេត្តកណ្តាល ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលបានបញ្ជាអោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ធ្វើយ៉ាងណាដកតំណែងលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងខេត្តកណ្តាលឲ្យទាល់តែបាន ព្រោះហ៊ានយកឈ្មោះរបស់លោកបញ្ជាចៅសង្កាត់រកាខ្ពស់ឲ្យកាត់ដីរដ្ឋជាង៤០ហិកតា។ លោក ម៉ៅ ភិរុណ បានបញ្ជាចំពោះមុខលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងកណ្តាលចំណោមមនុស្សជាង៧០០នាក់ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្ដាល៕     FacebookTwitterShare

ព័ត៌មានជាតិ

និស្សិតខ្មែរ ២៥នាក់បានត្រឡប់មកកម្ពុជាវិញក្រោយបញ្ចប់ការសិក្សានៅប្រទេសថៃ

ខេត្តបន្ទាយមានជ័យ ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានទទួលបដិសណ្ឋារកិច្ច និងប្រាថាប់ត្រាចូលប្រទេស ជូននិស្សិតកម្ពុជា ដែលបានទៅសិក្សានៅសាកលវិទ្យាល័យកសិកម្ម និងបច្ចេកវិទ្យាស្រះកែវ ចំនួន២៥នាក់ ក្នុងនោះស្រី០៦នាក់។ និស្សិតទាងនេះ បានត្រឡប់មកវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិ ខ្លងលឹក-ប៉ោយប៉ែត កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ក្រោយបញ្ចប់វគ្គសិក្សា នៅសាកលវិទ្យាល័យកសិកម្ម និងបច្ចេកវិទ្យាស្រះកែវ ប្រទេសថៃ។ និស្សិតទាំង២៥នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍ បានសហការជាមួយ មន្រ្តីចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដែលប្រចាំការ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយ​ប៉ែត ធ្វើការវាស់កម្ដៅ និងត្រួតពិនិត្យសុខភាព យ៉ាងហ្មត់ចត់ជាទីបំផុត មុននឹងអនុញ្ញាតឲ្យចូល​ប្រទេស​វិញ៕

ព័ត៌មានជាតិ

មនុស្ស២ក្រុមប្រដាប់ដោយអាវុធគ្រប់ដៃផ្ទុះហិង្សាបង្កឲ្យរងរបួស និងខូចខាតទ្រព្យសម្បត្តិ

ខេត្តព្រះសីហនុ ៖ មនុស្សចំនួន២ក្រុមដែលគេអះអាងថា ម្ខាងគឺក្រុមបងធំបង្កភាពអានាធិបតេយ្យដីធ្លីលើដីតំបន់ពយម៉ាចូវ ស្ថិតក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ និងម្ខាងទៀតជាក្រុមកម្មករយាមដីឲ្យគេបានផ្ទុះហិង្សាកើតឡើងយ៉ាងខ្លាំងខ្លា ដោយភាគីទាំងសងខាងម្នាក់ៗ សុទ្ធសឹងមានអាវុធគ្រប់ដៃ ខ្លះកាន់ដំបង ខ្លះកាន់ កាំបិត និងខ្លះប្រដាប់ដោយចំពៀមកៅស៊ូ និងមានរហូតដល់ការប្រើប្រាស់កាំភ្លើងបាញ់ជាច្រើនគ្រាប់លន់ឮ រំពងពេញភូមិ ជាលទ្ធផលក្រោយពេលបញ្ចប់ទំនាស់រថយន្ត (ហាយលេនឌឺ) ចំនួនមួយគ្រឿងរងការខូចខាតស្ទើរទាំងស្រុងដោយកាវាយកម្ទេច និងមនុស្សចំនួន៤នាក់រងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ២១យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០កន្លងទៅនៅត្រង់ចំណុចភូមិគគី ឃុំបិត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (តំបន់ពយម៉ាចូវ)។ ពាក់ព័ន្ធទៅករណីខាងលើនេះ បើតាមប្រជាពលរដ្ឋរស់នៅជិតចំណុចកើតហេតុបានប្រាប់ឲ្យដឹងថា គេឃើញភាគីម្ខាងដែលជាក្រុមកម្មករសំណង់ និងអ្នកយាមដីឲ្យគេមានគ្នាប្រមាណជិត២០នាក់បានអង្គុយ ផឹកស៊ីជុំគ្នានៅក្នុងរបងដីឡូត៍របស់ពួកគេ លុះក្រោយមកក៏ស្រាបតែមានរថយន្តចំនួន២គ្រឿង គឺទី១ ម៉ាក (ហាយលេនឌឺ) ពណ៌ស្ករមួយគ្រឿង និងរថយន្តម៉ាកកូរ៉ូឡាមួយគ្រឿងបើកភ្លើងហ្វាសំដៅទៅលើ  ក្រុមអ្នកអង្គុយផឹក និងបានស្រែកឡូឡា និងមានមនុស្សចំនួនប្រមាណជាង៣០នាក់មកជាមួយផងដែរ ដោយមនុស្សទាំងនោះម្នាក់ៗ នៅក្នុងដៃមានកាន់ដំបង .កាំបិត.ពូថៅ.ចំពៀមកៅស៊ូ និងដុំថ្មបានធ្វើសកម្មភាពគប់ទៅលើក្រុមអ្នកអង្គុយផឹកទាំងកំរោលតែម្តងបណ្តាលឲ្យផ្ទះសម្បែងរបស់ក្រុមកម្មករសំណង់រងខូចខាតទ្រព្យសម្បត្តិជាច្រើនផងដែរ។ ប្រភពបន្តថា ក្រោយមកក្រុមកម្មករសំណង់ទាំងនោះក៏បានធ្វើការតបតទៅវិញភ្លាមៗផងដែរ ប៉ុន្តែត្រូវបានបុរសម្នាក់ដែលគេអះអាងថា ជិះរថយន្តកូរ៉ូឡាបានទាញកាំភ្លើងបាញ់ទៅលើក្រុមកម្មករសំណង់ចំនួន១២គ្រាប់ក្នុងគោលបំណង់បាញ់សម្លាប់ ប៉ុន្តែសំណាងល្អគ្រាប់កាំភ្លើងទាំងនោះមិនបានបង្កឲ្យ មនុស្សណាម្នាក់រងរបួសនោះទេ គឺគ្រាន់តែបង្កឲ្យរងការខូចខាតជញ្ជាំងផ្ទះខ្លះតែប៉ុណ្ណោះ។ ជនខ្មាន់កាំភ្លើងនោះក្រោយបាញ់អស់គ្រាប់ ក៏បានរត់ឡើងជិតរថយន្តគេចខ្លួនបាត់ស្រមោលក្នុងពេលនោះផងដែរ។ ដោយឡែកសំរាប់ក្រុមកម្មករវិញដោយសារតែភ្លើងកំហឹងមិនអាចទប់បាន […]