ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាត្រៀម​រោងចក្រផលិតម៉ាស និង​អាល់កុលសម្លាប់មេរោគ​រួចស្រេច

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន បាន​ជម្រាប​ជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យ​បានជ្រាប​ថា មកទល់ពេលនេះ​កម្ពុជាបាន​ត្រៀមរោងចក្រផលិតម៉ាសខ្លួនឯងហើយ ដែលចាប់ពីពេលនេះទៅអាចបាន១លា២សែនម៉ាស ហើយនឹង​បង្កើន​សមត្ថភាព​ផលិត​ឱ្យ​បានច្រើនថែមទៀត។ រាជរដ្ឋាភិបាល​ក៏បានត្រៀមរោងចក្រក្នុងស្រុកមួយទៀតសម្រាប់ផលិតទឹកអាល់កុលសម្លាប់មេរោគ (SKD) ដែលបម្រុងសម្រាប់ជូនប្រជាពលរដ្ឋផង និងសម្រាប់ពេទ្យផង គឺជាង៥ពាន់លីត្រ ហើយនឹងបង្កើនសមត្ថភាពផលិតអោយច្រើនថែមទៀត ព្រោះកម្ពុជាត្រូវការលើសពីនោះ។ ជាមួយគ្នានេះដែរ សម្ភារៈ​ពេទ្យដូចជា ខោ អាវ មួក ក៏នឹងត្រូវផលិតដោយរោងចក្រក្នុងស្រុក២ គឺនៅខេត្តកំពង់ចាម និងខេត្តស្វាយរៀង ហើយ​សម្ភារៈ​មួយចំនួនទៀត​ដែល​ផលិតមិនបាន គឺនឹងនាំមកពីក្រៅប្រទេស។ សម្ភារៈពេទ្យ​មួយចំនួនធំរួមទាំងថ្នាំពេទ្យ គឺបានរៀបចូលស្តុកក្នុងឃ្លាំងរួចរាល់អស់ហើយ។ ទោះបីមានសំភារៈបរិក្ខាពេទ្យមួយចំនួនត្រូវបាននាំចូលពីក្រៅប្រទេសពេញឃ្លាំងក្តី ក៏កម្ពុជាត្រូវតែត្រៀមរោងចក្រក្នុងស្រុកសម្រាប់ផលិតសម្ភារៈ និងបរិក្ខារពេទ្យ​មួយចំនួន​សម្រាប់ផ្គត់ផ្គង់​តម្រូវការ​របស់​ប្រទេស​តែម្តង។ ក្រៅពីត្រៀម​បម្រុង​សម្ភារៈ​បរិក្ខារពេទ្យរួចរាល់​ហើយ គឺ​កម្ពុជាបានត្រៀមរៀបចំស្តុកបម្រុងអង្ករ និងអំបិល និងម្ហូបចំណីមួយចំនួនទៀត អត់មានអោយនាំចេញទៅលក់នៅក្រៅប្រទេសទេ ដើម្បីធានាថាពលរដ្ឋខ្មែរនៅតែមានអង្ករនិងម្ហូបអាហារទទួលទានទោះបីក្នុងស្ថានភាពបែបណាក៏ដោយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់​ច្បាស់​ជូនបងប្អូន​ប្រជាពលរដ្ឋកុំឱ្យ​មានការតក់ស្លុតឲ្យសោះ កម្ពុជាមិនឱ្យ​មានសភាពស្លាប់​គរជើងដូចយើងឃើញនៅក្រៅប្រទេសនោះឡើយ។ ទន្ទឹមនឹងនេះ សម្តេច​បានអំពាវនាវឱ្យ​បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមថែរក្សា​អនាម័យ​ ឱ្យ​បានខ្ជាប់​ខ្ជួនតាម​ការណែនាំ​របស់ក្រសួងសុខាភិបាល​ឱ្យ​បានត្រឹមត្រូវ និងសហការ​ជាមួយ​មន្ទីរពេទ្យ​ប្រសិនបើមាន​ការសង្ស័យ​នៃជំងឺ​ឆ្លងកូវីដ​១៩៕

ព័ត៌មានជាតិ

សម្តេច ហេង សំរិន បរិច្ចាគប្រាក់បៀវត្សរ៍ ៦ខែដល់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបរិច្ចាគប្រាក់បៀវត្សរ៍របស់សម្តេច ចំនួន ៨លានរៀលក្នុងមួយខែ រយៈពេល ៦ខែ គិតចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID 19) ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការ ដោះស្រាយការលំបាកទាំងឡាយដែលកំពុងប្រឈម។ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវ ដល់ប្រជាពលរដ្ឋទូទំាងប្រទេស បន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ពិសេសការថែរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានរឹងមាំ ការធ្វើអនាម័យ លាងសម្អាតដៃ ជាប្រចាំ និងត្រូវចេះតាមដានសុខភាព បើមានការសង្ស័យ ឬប្រឹក្សាជាមួយគ្រូពេទ្យជំនាញ សូមទាក់ទងទៅលេខ១១៥៕ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាល មន្រ្តីសុខាភិបាល អាជ្ញាធរពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី ពិសេសក្រុមគ្រូពេទ្យជំនាញ ដែលបានខិតខំ បំពេញការងារ ដ៏លំបាកនេះ ទាំងថ្ងៃទាំងយប់ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ។ សូមឱ្យកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល បានជ័យជំនះនឹងជំងឺកូវីដ១៩នេះ ក្នុងពេលឆាប់ៗខាងមុខនេះ៕

ព័ត៌មានជាតិ

សម្តេច ទៀ បាញ់ បរិច្ចាគប្រាក់បៀវត្សចំនួន ៧ខែជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ​ទៀ បាញ់ ឧបនយាករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន ៧ខែ ចាប់ពីខែមីនា ដល់ខែកញ្ញា ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សូមជម្រាបថា នៅថ្ងៃម្សិលមិញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបានបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។ ប្រាក់ខែនាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រមាណ១០លានរៀលក្នុង១ខែ ខណៈប្រាក់ខែឧបនាយករដ្ឋមន្រ្តី៨លានរៀល, ប្រាក់ខែទេសរដ្ឋមន្រ្តីចំនួន៦លានរៀល និងរដ្ឋមន្ត្រីមានប្រមាណ៥លានរៀលក្នុង១ខែ៕

ព័ត៌មានជាតិ

រដ្ឋមន្ត្រី និងមន្ត្រីៗចំនួន៣១រូបនៃក្រសួងបរិស្ថានបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនពី១ ទៅ៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ភ្នំពេញ ៖ លោក សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីៗរបស់ក្រសួង សរុបចំនួន៣១រូប នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ បានស្ម័គ្រចិត្តបរិច្ចាគប្រាក់ខែរបស់ខ្លួនចំនួនពី១ខែ ដល់៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សូមជម្រាបថា នៅថ្ងៃម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបានបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។ ខាងក្រោមជាបញ្ជីឈ្មោះថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដែលចូលរួមបរិច្ចាគប្រាក់បៀវត្ស ជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ ១៩ រួមមាន ៖

ព័ត៌មានជាតិ

បឹងកេត សម្រេច​កាត់​ប្រាក់ខែ​កីឡាករ៥០ភាគរយដោយសារ​វិបត្តិ​កូ​វីដ​-១៩

​ភ្នំពេញ ៖ ​នៅ​ថ្ងៃទី​១ ខែមេសា​នេះ ក្លឹប​បាល់ទាត់​បឹងកេត បានសម្រេច​កាត់​ប្រាក់បៀវត្ស​កីឡាករ​របស់ខ្លួន​ចំនួន ៥០% ក្នុង​គ្រា​ដែល​វិបត្តិ​សេដ្ឋកិច្ចពិភពលោក ក្រោយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ (COVID-19) ដែល​កំពុង​កើត​មាននៅ​ជុំវិញ​ពិភពលោក​។​ ​មន្ត្រី​សារព័ត៌មាន​ក្លិប បាន​បញ្ជាក់ថា​៖«​ដូច​បានឃើញ​ស្រាប់ បច្ចុប្បន្នភាព​នៃ​សេដ្ឋកិច្ច​ទូទាំង​សកលលោក​បន្ដ​ដាំ​ក្បាល​ចុះ គ្រប់​សកម្មភាព​របរ​ជំនួញ​ផ្អាក​សកម្មភាព​ស្ទើ​ទាំងស្រុង ក្នុងនោះ​វិស័យ​កីឡាករ​ដូចគ្នា មួយ​រយះ​ចុង​ក្រោយនេះ​ក្លិប​នៅ​បណ្ដា​ប្រទេស​ផ្សេងៗ​បានដាក់​ចេញ​ផែនការ​បន្ដបន្ទាប់​ដើម្បី ទប់ស្កាត់​ការរីក​រាលដាល ការបន្ដ​និរន្ដរភាព​ក្លិប​ក្នុងអំឡុង​ស្ថានភាព​សេដ្ឋកិច្ច​ជាប់គាំង​គ្មាន​កម្រើក​នេះ​។ ​មិន​ខុសពី​បណ្ដា​ក្លិប​មួយចំនួន​លើ​ពិភពលោក ក្រោយ​កិច្ចប្រជុំ​ពិភាក្សាគ្នា​រួចមក គ្រប់ៗ​គ្នា​នៅ​បឹងកេត រួមមាន​ថ្នាក់ដឹកនាំ​គ្រប់ផ្នែក ក្រុម​គ្រូបង្វឹក កីឡាករ បុគ្គលិកបាន​ឯកភាព និងយល់ព្រមក្នុងការ​កាត់​ប្រាក់បៀវត្ស​របស់ខ្លួន​ចំនួន ៥០% ដើម្បី​រួមចំណែកជួយ​ទ្រទ្រង់​ក្លិប​ក្នុងអំឡុង​វិបត្តិកូ​វីដ​១៩ នេះ​។​» ​ចំពោះ​ការហ្វឹកហាត់​វិញ ក្លឹប​បាន​បញ្ជាក់ថា ការហ្វឹកហាត់​ប្រចាំថ្ងៃ​ត្រូវ​ផ្អាក​សកម្មភាព​ទាំងស្រុង​ចាប់ពីពេលនេះ ដោយ​ត្រូវ​ហ្វឹកហាត់​តាមរយៈ​កម្មវិធី​ហ្វឹកហាត់​ថ្មី ដោយឡែក​ពីគ្នា ពី​គេហដ្ឋាន តាម​កម្មវិធី​ដែល​ក្រុម​គ្រូបង្វឹក​បច្ចេកទេស​បាន​ដាក់ចេញ រហូតដល់​ស្ថានការណ៍​វិវឌ្ឍន៍​មក​ភាពល្អប្រសើរ​ឡើងវិញ​៕

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ​និងសម្តេចម៉ែយាងទៅ​ទីក្រុងប៉េកាំង​ប្រទេសចិន

នៅព្រឹកថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំជូត ឯកស័កព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕

ព័ត៌មានជាតិ

ក្រសួងធនធានទឹកជូនដំណឹងកម្ពុជានឹង​ទទួលរ​ងឥទ្ធិពលខ្យល់​ប​ក់មកពី​សមុទ្រចិន​​ខាងត្បូង

កម្ពុជានឹងទទួលរងឥទ្ធិពលខ្យល់បក់មកពីសមុទ្រចិនខាងត្បូងដូចភ្ជាប់នូវសេចក្តីជូនដំណឹង

ព័ត៌មានជាតិ

សម្តេចហ៊ុន សែនអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីដើម្បីពិនិត្យសេចក្តីព្រាង​ច្បាប់គ្រប់គ្រ​ងប្រទេសជាតិស្ថិ​តក្នុងភាពអាសន្

ម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ដើម្បីពិនិត្យ សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ៕ FacebookWhatsAppCopy LinkTelegram

ព័ត៌មានជាតិ

បុគ្គលនីណា​ក់នៅតែអំនួត“​អ​ញ​លើស​គេ

ជាទូទៅ​មនុស្ស​ដែល​មិន​ស្គាល់​ខ្លួនឯង​តែងតែ​មាន​ចិត្ដ​ប្រកាន់​លើ​ភាព​ជា​ខ្លួនឯង ពិសេស​ប្រកាន់​មាំ​ថា​ខ្លួន​ពូកែ​, ខ្លាំង និង​ពិសេសមិន​តែ​ប៉ុណ្ណោះ​គេ​យល់​ថា​អញ​ពូកែ​ជាង​គេ​ខ្លាំង​ជាង​គេ​និង​ពិសេស​លើស​គេ​មិនមែន​ត្រឹម​តែ​ពូកែ ខ្លាំង​ និង​ពិសេស​ធម្មតា​ទេ​តែ​គឺ ​“​អញ​លើស​គេ​”​។អួត​ជា​លក្ខណៈ​របស់​ចិត្ត​ដែល​មោទនៈ​ប៉ោង​ជោរ​នឹង​គុណសម្បត្ដិ​ដែល​ខ្លួន​មាន​ហើយ​នៅ​មិន​សុខ​ចេះ​តែ​ចង់​អួត​គេ​ដើម្បី​ឲ្យ​គេ​សរសើរ​។ គេ​ច្រើន​បោះ​សម្ដី​ទៅ​មុន​ទង្វើ​​ឬ​មិន​ធ្វើ​អ្វី​​សោះ តែ​គេ​វ៉ូសវ៉ាស​និយាយ​យក​មុខ​មាត់​។ បើ​មាន​ត្រឹម​៥ គេ​អួត​ថា​គេ​មាន​ដល់​១០ ​ហើយ​មនុស្ស​បែប​នោះ​ច្រើន​តែ​យល់​ថា គេ​ពេញ​ហើយ គេ​ចេះ​គ្រប់​ហើយ គេ​គ្រាន់​បើ​ហើយ គេ​ល្អ​ហើយ ។ដូច្នេះ​គ្មាន​អ្វី​ចាំបាច់​ត្រូវ​​រៀន​បន្ថែម​ទៀត​ឡើយ​។ ​គេ​ថាបើ​តែ​រៀន​មិន​ឈប់​គឺ​មាន​តែ​ពួក​អាល្ងង់​ទើប​ត្រូវការ​រៀន​បន្ថែម​រហូត​មិន​ឈប់។ចំណែកឯ​ខ្លួន​គេ​វិញ​ចេះដឹង​ជាង​គេ​ហើយ គ្មាន​អ្វី​គួរ​រៀន​បន្ថែម​ទៀត​​ឡើយ​។​នេះ​ជា​អំនួត​ដែល​ប្រៀប​ដូចជា​ពពុះ​ទឹក គ្មាន​អ្វី​ពិតប្រាកដ​ឡើយ​គឺ​វា​បែក​ទៅ​វិញ​បន្ទាប់ពី​ឡើង​ពពុះ​បាន​មួយ​រយៈ​។មនុស្ស​កាន់តែ​មាន​អំនួត កាន់តែ​ពុល​ឆ្កួត​នឹង​ខ្លួនឯង វង្វេង​នឹង​ខ្លួន​ឯង​ថា​ខ្លួន​គ្រាន់​បើ​ជាង​គេ​ហើយ​ក៏​មក​ពី​គេ​វង្វេង​ពុល​នឹង​ខ្លួន​គេ ទើប​គេ​ទៅ​ជា​កើត​អំនួត​ក្នុង​ចិត្ដ​។មនុស្ស​ដែល​មាន​អំនួត​តែងតែ​កោកៗ​ប្រៀប​ដូច​ស្គរ​តែ​តាមពិត​ទៅ​គឺ​ទទេ គ្មាន​ខ្លឹមសារ​​គ្មាន​បាន​ជា​ប្រយោជន៍​អ្វី​សោះ​។ផ្ទុយ​ទៅ​វិញ​ មនុស្ស​ដែល​ពោរពេញ​ដោយ​អំនួត​តែង​ឆោត​ហើយ​គេ​មិន​ដែល​ព្រម​​ទទួល​ថា​ខ្លួន​ឆោត​ឡើយ​មាន​តែ​ចចេស​មានះ​ថា​ខ្លួន​ត្រូវ​ថា​ខ្លួន​គ្រាន់​បើ​រហូត​ដោយ​មិន​បើក​ចិត្ដ​រៀនសូត្រ​រឿង​ថ្មីៗ មិន​បើក​ចិត្ដ​ទទួល​យក​ការពិត​ឡើយ​ព្រោះ​បើ​គេ​ទទួល​ស្គាល់​ការពិត​នោះ​គេ​មុខ​ជា​មិន​បាន​ធ្វើ​ជា​​មនុស្ស​ដែល​ពូកែ​ជាង​គេ​,​ខ្លាំង​ជាង​គេ និង​ពិសេស​លើស​គេ​ឡើយ​។ដូច្នេះ​ហើយ​ទើប​គេ​​នៅ​តែ​បន្ដ​រស់​ក្នុង​ភាព​ឆោត​​អស់​មួយ​ជីវិត​ដោយ​គេ​មានះ​កាន់​យក​តែ​គំនិត​ខ្លួនមិន​បើក​ទិដ្ឋិ​ស្ដាប់​អ្នក​ដទៃ​ពន្យល់​។គេអាចដូរឈ្មោះមនុស្សបាន តែគេមិនអាចប្តូរចរឹកធម្មជាតិ នៃសារជាតិរបស់មនុស្សបានទេ បើជារុក្ខជាតិ ពូជក្រូច វានៅតែក្រូច ពូជស្វាយ វានៅតែស្វាយ ពិបាកកែប្រែបំផុត។យ៉ាងណាម៉ិញមនុស្សដែលមានសន្តាន ក្នុងអំនួតថាខ្លួនជាអ្នកចេះ មានតែអញ គេមិនស្មើអញ អញធ្វើអីក៏ត្រូវ អញរកស៊ីអីក៏ចំណេញ អញនិយាយអីក៏បាន សិទ្ធរបស់អញ …ចុងក្រោយគឺលេងមានពាក្យថា«អញ» ទៀតហើយ មានតែ«អុញ» ខណៈខ្លួនដើរកាន់តែជ្រៅមានទោសទណ្ឌតថភាពជាក់ស្តែង ។អ្នកលេង Facebookឈ្មោះ នី ណាក់ ម្ចាស់អាខោន Facebook IMan-KH គេស្គាល់សាវតារច្បាស់ណាស់ពី ស្នាដៃគាត់ជេរ […]

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកលក់ឧបករណ៍ធ្វើតេស្តវិភាគរកមេរោ​គកូវីដ១៩ទាំងអស់​ដែលដាក់ល​ក់នៅលើទីផ្សារ

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី២៩ខែមីនាឆ្នាំ២០២០នេះក្រសួងសុខាភិបាលបានក្រើនរំលឹកជាថ្មីថារាល់ឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ទាំងអស់ដែលកំពុងត្រូវបានផ្សព្វផ្សាយដាក់លក់នៅលើទីផ្សារតាមរយៈបណ្តាញសង្គមនានាគឺពុំអាចផ្តល់លទ្ធផលច្បាស់លាស់នោះទេ។ ហើយរាល់ឧបករណ៍ដែលដាក់លក់ទាំងអស់នេះ ពុំត្រូវបានទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) និងក្រសួងសុខាភិបាលឡើយ។ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវីដ១៩ (Rapid Test) ជាមធ្យោបាយក្នុងការរកវីរុសកូវីដ១៩ ដោយខ្លួនឯងឱ្យសោះដោយបញ្ជាក់ថាអង្គការសុខភាពពិភពលោកប្រកាសជាផ្លូវការរួចមកហើយគឺទទួលយកលទ្ធផលដែលធ្វើតេស្តវិភាគរកមេរោគកូវីដ១៩ តែ០២កន្លែងប៉ុណ្ណោះគឺលទ្ធផលវិភាគចេញពីមន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានិងលទ្ធផលវិភាគចេញពីមន្ទីរពិសោធន៍វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ។ករណីបងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់គ្រប់ឧបករណ៍ឬបរិក្ខារទាំងអស់នេះសូមបញ្ឈប់ជាបន្ទាន់ ព្រោះនាំឱ្យខាតបង់ថវិកានិងប៉ះពាល់សុខភាពខ្លួនឯងវិញទៅវិញទេ។ ចំណែកឯអ្នកលក់ដូរតាមអនឡាញមួយចំនួន ដែលផ្សព្វផ្សាយលក់បរិក្ខារពេទ្យ ឬសម្ភារផ្សេងៗដែលខុសច្បាប់ក៏ដូចជាឧបករណ៍វិភាគរកមេរោគកូវីដ១៩នេះ នឹងប្រឈមមុខនឹងផ្លូវច្បាប់ជាធរមាន។សូមបញ្ជាក់ជូនថាក្រសួងសុខាភិបាលកម្ពុជាបានប្រកាសរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន០១ករណីថ្មីទៀតដែលធ្វើឱ្យចំនួនសរុបនៅកម្ពុជាគិតត្រឹមព្រឹកថ្ងៃនេះកើនដល់ចំនួន ១០៣ករណី ខណៈកំពុងព្យាបាលចំនួន៨២ករណីនិងអ្នកព្យាបាលជាសះស្បើយសរុបចំនួន ២១ករណីហើយ៕