ភ្នំពេញ៖មុខរបរមួយដែលចេះផលិតឫដំឡើងបង្កើតជាដ្រូនសម្រាប់បង្ហោះបម្រើឱ្យការងារកសិកម្មមិនមែនការងារសាមញ្ញងាយធ្វើនោះទេ។វាទាមទារការសិក្សាជំនាញបច្ចេកទេសមួយច្បាស់លាស់ថ្វីត្បឹតតែឧបករណ៍ដ្រូនកើតមានស្រាប់តាមរយៈការនាំចូលពីប្រទេសក្រៅហើយក៏ដោយ។ ជួបលោកឡេងសុខលីដែលមានវ័យជាង៤០ឆ្នាំនៅឯម្តុំផ្សារឈូកមាសសង្កាត់ភ្នំពេញថ្មីដែលជាអ្នកស្ថាបនិកដ្រូនកសិកម្មតាំងពីឆ្នាំ២០១៩បានប្រាប់ត្រួសៗឱ្យរស្មីកម្ពុជាដឹងថាៈឧបករណ៍ដ្រូនកសិកម្មនេះមានតួរនាទីដឹកជញ្ជូនថ្នាំកសិកម្មនិងជីគីមីលាយជាមួយទឹកហើយស្រេចសម្រាប់ហោះបាញ់ស្រោចដំណាំកសិកម្មគ្រប់ប្រភេទជំនួសឱ្យការប្រើកម្លាំងពលកម្មមនុស្សដើរបាញ់ឫបាចជីគីមីដោយដៃដែលជួបការលំបាកខ្លាំង។ លោកសុខលីបានប្រាប់ថាៈក្នុងដ្រូនមួយគ្រឿងអាចមានសមត្ថភាពដាក់ថ្នាំកសិកម្មឫជីគីមីលាយជាមួយទឹកហើយបាន១៣លីត្រហោះស្រោចដំណាំបាន១ហិកតា។មួយថ្ងៃផលិតបានដ្រូន២គ្រឿងដែលមានក្រុមបច្ចេកទេសមួយក្រុមជាអ្នកដំឡើង។លក់១គ្រឿងថ្លៃ១២.០០០ដុល្លារ។ លោកសុខលីថាមុខរបរផលិតដ្រូនកសិកម្មនេះបានទទួលច្បាប់អនុញ្ញាតពីក្រសួងពាណិជ្ជកម្មតែមិនទាន់បានដឹងឮពីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនៅឡើយទេមកដល់ពេលនេះ។ដ្រូនកសិកម្មនេះត្រូវបានដំឡើងឡើងតាមរយៈនាំចូលឧបកររណ៍ពីប្រទេសចិន។វាមានសមត្ថភាពអាចស្រោចថែទាំដំណាំគ្រប់ប្រភេទបាន៤៥ហិកតាក្នង១ថ្ងៃ។ ដោយនិយាយត្អូញត្អែរពីការតស៊ូសិក្សាស្រាវជ្រាវលើកដំបូងអស់ទុនច្រើនស្ទើរតែអស់ខោខ្លីលោកសុខលីបានបញ្ជាក់ថាៈមកដល់ពេលនេះគាត់សម្រេចលក់បានជាង១០គ្រឿងហើយ។គេនៅតែបន្តកុម្ម៉ង់ទិញយកទៅប្រើថែមទៀតនៅតាមខេត្តនានា។សូម្បីតែអង្គភាពកសិកម្មក៏ទិញដ្រូននេះមួយគ្រឿងយកទៅប្រើដែរជាដ្រូនបញ្ជាដោយប្រើថ្មពិល។ នេះជាមុខរបរមួយបម្រើឱ្យវិស័យកសិកម្មលើការងាយស្រួលថែទាំដំណាំកសិកម្មគ្រប់ប្រភេទតាមបែបការប្រើបច្ចេកវិទ្យាទំនើបមិនបាច់នាំចូលពីប្រទេសក្រៅ៕ជ.ជឿន
Month: August 2020
អាជ្ញាធរចុះពិនិត្យទីតាំងខារ៉ាអូខេ”ដាយមិនស្តារ”សុំប្រែក្លាយជាភោជនីយដ្ឋាន
ភ្នំពេញ៖លោកឌីរ័ត្នខេមរុណអភិបាលរងខណ្ឌមានជ័យកាលពីរសៀលថ្ងៃទី៣ខែសីហាឆ្នាំ២០២០បានដឹកនាំក្រុមកាងារចម្រុះចុះត្រួតពិនិត្យនូវទីតាំងភោជនីយដ្ឋានមានឈ្មោះ”ដាយមិនស្តារ”។តាការស្នើសុំរបស់លោកស្រីឌីឌីណាដែលមានទីតាំងស្ថិតនៅផ្លូវ៣០ម៉ែត្រភូយដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យ ។ ក្រោយពីបានពិនិត្យនូវទីតាំងភោជនីយដ្ឋាននេះលោកឌីរ័ត្នខេមរុណបានណែនាំឱ្យម្ចាស់អាជីវកម្មត្រូវអនុវត្តតាមសេចក្ដីជូនដំណឹងលេខ០៦៥/២០សជណ.ច្ររបស់សាលារាជធានីភ្នំពេស្តីពីការអនុញ្ញាតឱ្យម្ចាស់អាជីវកម្មក្លិបកម្សាន្តនិងខារ៉ាអូខេទាំងអស់នៅក្នុងរាជធានីភ្នំពេញបើកដំណើរការដោយប្រែក្លាយទៅជាភោជនីយដ្ឋាន។ ក្នុងនោះត្រូវអនុវត្តដូចខាងក្រោម៖ស្នើសុំលិខិតអនុញ្ញាតអាជីវកម្មតាមយន្តការច្រកចេញ-ចូលតែមួយរាជធានីភ្នំពេញ។គោរពឱ្យបានម៉ឺងម៉ាត់នូវវិធាននៃក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺ កូវីដ-១៩និងវិធានសុវត្ថិភាព របស់ក្រសួងទេសចរណ៍ ។ បន្ទាប់ពីណែនាំរួចមកលោកឌីរ័ត្នខេមរុណអភិបាលរងខណ្ឌមានជ័យបានសំណូមពរដល់ម្ចាស់ទីតាំងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការដូចខាងក្រោម៖១.ត្រូវរៀបចំឱ្យមានទឹកអាល់កុលឬជែលសម្រាប់លាងដៃនៅមុខច្រកទ្វារចេញ-ចូលនិងត្រូវចាត់តាំងបុគ្គលិកធ្វើការវាស់កំដៅភ្ញៀវទាំងអស់មុននឹងអនុញ្ញាតអោយចូលក្នុងភោជនីយដ្ឋាន ។ ២.ត្រូវរក្សាគម្លាតសង្គមអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។៣.ត្រូវរៀបចំបុគ្គលិកប្រចាំការវាស់កំដៅភ្ញៀវមុននឹងអនុញ្ញាតឲ្យចូលភោជនីយដ្ឋាន។៤.ត្រូវរៀបចំប្រព័ន្ធភ្លើងបំភ្លឺឱ្យបានច្បាស់។៥.ត្រូវរៀបចំកន្លែងអង្គុយឱ្យបានទូលាយជាលក្ខណៈភោជនីយដ្ឋាន។៦.ត្រូវពង្រីកកន្លែងចំណតអោយបានធំទូលាយ ។៧. ត្រូវបន្ថែមបំពង់ពន្លត់អគ្គិភ័យបន្ថែមឱ្យបានច្រើន ។ ៨. ត្រូវមានសញ្ញាប្រកាសអាសន្នពេលមានអគ្គិភ័យកើតឡើង។៩. មិនត្រូវចតរថយ ន្តនៅលើចិញ្ចើម និងទ្រូងផ្លូវសាធារណៈជៀសវាងបណ្តឹងពីសាធារណជន។១០.មិនត្រូវបំពងឩបករណ៍សំឡេងធុងបាសខ្លាំងនោះទេ ។១១. ត្រូវអនុវត្តតាមស្តង់ដារភោជនីយដ្ឋានដាច់ខាតមិនតម្រូវឱ្យប្រើភ្លេង ឬភ្លើងពណ៌ដូចក្លិបកម្សាន្តឡើយ។១២.ក្នុងករណីម្ចាស់ភោជនីយដ្ឋានមិនអនុវត្តតាមការណែនាំនេះ រដ្ឋបាលខណ្ឌមានជ័យ នឹងបិទអាជីកម្មភោជនីយដ្ឋាននោះ ជាបណ្តោះអាសន្ន ៕
បើកកញ្ចប់គ្រឿងញៀនជាវត្ថុតាងនិងសារធាតុគីមីប្រមាណ៣៨គីឡូក្រាមត្រៀមដុតចោល
ខេត្តស្វាយរៀង៖លោកប៉ុកម៉ាន់នីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃទី៣ខែសីហាឆ្នា២០២០នេះបានអញ្ជើញចូលរួមបើកកញ្ចប់វត្ថុតាងគ្រឿងញៀននៅសាលាដំបូងខេត្តស្វាយរៀងដើម្បីត្រៀមដុតបំផ្លាញចោលនៅថ្ងៃទី៤ខែសីហាឆ្នាំ២០២០ដែលស្ថិតក្រោមអធិបតីភាពលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ពិធីនេះក៏មានការចូលរួមពីលោកតូចប៉ូលីវ៉ាអភិបាលរងខេត្តស្វាយរៀងនិងលោកខាំសុផារីព្រះរាជអាជ្ញាខេត្តស្វាយរៀង,លោក,លោកស្រីអភិបាលរងខេត្ត,ព្រះរាជអាជ្ញា,ព្រះរាជអាជ្ញារងទាំង៤ខេត្តព្រមទាំងសមត្ថកិច្ចជំនាញគ្រឿងញៀនជាច្រើនរូប។ លោកប៉ុកម៉ាន់នីបានមានប្រសាសន៍ឱ្យដឹងថា៖រយៈកាលកន្លងមកប្រជាពលរដ្ឋមួយចំនួនតែងតែមានការងឿងឆ្ងល់និងសួរថាៈសមត្ថកិច្ចក្រោយបង្ក្រាបបទល្មើសគ្រឿងញៀនរួចវត្ថុតាងបញ្ជូនទៅណា?យកទៅណា?តើពេលណាគេធ្វើពិធីដុតកម្ទេចចោល?ជាក់ស្ដែងសម្រាប់ខេត្តស្វាយរៀងជាលើកទី២ហើយដែលអាជ្ញាធរពាក់ព័ន្ធធ្វើពិធីដុតកម្ទេចចោលគ្រឿងញៀនទាំងអស់នេះ។ លោកបានបន្តថាៈកម្មវិធីដុតបំផ្លាញគ្រឿងញៀនទាំងអស់នេះគឺជាគោលដៅរបស់រាជរដ្ឋាភិបាលដែលដាក់ឱ្យអនុវត្តន៍ដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីឱ្យមានទិវាថ្ងៃ២៦ខែមិថុនាគឺជាទិវាប្រារព្ធឡើងដើម្បីដុតបំផ្លាញគ្រឿងញៀនដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ។កន្លងមកអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនដុតគ្រឿងញៀនផងនិងក្រសួងយុត្តិធម៌ក៏បានដុតបំផ្លាញគ្រឿងញៀនចោលផងដែរ។ សូមបញ្ជាក់ថាគ្រឿងញៀននិងវត្ថុតាងដែលត្រូវដុតបំផ្លាញចោលមាន៤ខេត្តគឺខេត្តស្វាយរៀង,ព្រៃវែង,ត្បូងឃ្មុំ,កំពង់ចាម,ស្មើ៥២២សំណុំរឿង។ក្នុងនោះគ្រឿងញៀន៣៦,៨៣៤,២៩ក្រាមសារធាតុគីមី២២៦៨,៨៩ក្រាមកញ្ឆា៨,៩៦ក្រាម៕
ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាព នៃការជួសជុលកំណត់ផ្លូវលេខ១៤៦បេដែលទឹកហូរច្រោះ
ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាព នៃការជួសជុលកំណត់ផ្លូវលេខ១៤៦បេ (វិថីសម្តេចព្រះសង្ឃរាជ ទេព វង្ស) ពីស្រុកស្ទឹងហាវ មកកាន់ស្រុកព្រៃនប់ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំជើងគោ ស្រុកព្រៃនប់។ ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញឱ្យក្រុមហ៊ុនពន្លឿនការជួសជុល កំណាត់ផ្លូវនេះឱ្យបានឆាប់។ ទន្ទឹមនេះចំនុចទីតាំងផ្លូវដែលរងការខូចខាតខ្លាំងបណ្តាលមកពីទឹកហូរច្រោះកាលពីថ្ងៃម្សិលមិញ ត្រូវបានជួសជុលបណ្តោះអាសន្ន និងដាក់ឱ្យធ្វើចរាចរណ៍ជាធម្មតាឡើងវិញហើយ៕
ពេញ១ខែកក្កដា ក្រសួងប្រមូលថវិកាបានជិត៦០០លានរៀលពីការពិន័យរថយន្តដឹកលើសទម្ងន់
ភ្នំពេញ ៖ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍បានដឹកនាំការប្រជុំបូកសរុបរបាយការណ៍ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ប្រចាំខែកក្កដា ឆ្នាំ២០២០ សរុបចំនួន១៥៧ ២៦៩គ្រឿង និងប្រមូលថវិកាពិន័យបានចំនួន ៥៨៦ ៦៩៥ ០០០ រៀល នៃរថយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ៤៦ ៧៥២ គ្រឿង ស្មើនឹង ២៩.៧២%។ កិច្ចប្រជុំនេះ ធ្វើឡើងកាលពីពេលថ្មីកន្លងទៅនេះ។ តាមរបាយការណ៍នៃការអនុវត្តការងារនោះ មានរថយន្តត្រួតពិនិត្យរួមមាន ៖ រថយន្តផ្ទុកលើសទម្ងន់ក្រោម ៥% ចំនួន ៤៦ ៤៣២គ្រឿង។ រថយន្តផ្ទុកលើសទម្ងន់ពី ៥% – ១០% ចំនួន ១៧គ្រឿង។ រថយន្តផ្ទុកលើសទម្ងន់ពី ១០% – ២០% ចំនួន ២១១គ្រឿង និងរថយន្តផ្ទុកលើសទម្ងន់លើសពី ២០% ៩២គ្រឿង ក្នុងកិច្ចប្រជុំនោះលោករដ្ឋលេខាធិការ បានណែនាំដល់មន្ត្រីឱ្យពង្រឹងការអនុវត្តការងារឱ្យបានកាន់តែប្រសើរឡើង ក្នុងទិសដៅការងារបន្ទាប់ ដើម្បីទប់ស្កាត់រថយន្តដែលគេចវេសមិនចូលស្ថានីយ និងបើកបរតាមផ្លូវវាងផ្សេងៗដែលមិនមានស្ថានីយជញ្ជីង។ ឯកឧត្តមបានអនុញ្ញាតឲ្យគ្រប់ស្ថានីយទាំងអស់អាចចាប់អូសរថយន្តណាដែលបើកគេចស្ថានីយក្នុងរង្វង់ចម្ងាយ ៣ គីឡូម៉ែតមកថ្លឹងក្នុងស្ថានីយបាន និងជំរុញឲ្យក្រុមចល័តក្រសួងចេញប្រតិបត្តិការឲ្យបានឆាប់រហ័ស។ […]
តុលាការឃុំខ្លួនម្ចាស់ទីតាំងល្បែងស៊ីសងម្នាក់ដែលទទួលទិញម៉ូតូចោរជាច្រើនគ្រឿង
កណ្តាល៖ប្រភពព័ត៌មានច្បាស់ការណ៍មួយបានឱ្យដឹងនៅព្រឹកថ្ងៃទី៣ខែសីហាឆ្នាំ២០២០នេះថាៈលោកថោងផល្លារង្សីចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលកាលពីថ្ងៃទី២ខែសីហាឆ្នាំ២០២០បានចេញដីកាឃុំខ្លួនម្ចាស់ទីតាំងល្បែងស៊ីសងម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ទទួលផលចោរកម្ម”។ការឃុំខ្លួនតាមមាត្រា៣៩៩និងមាត្រា៤០០នៃក្រមព្រហ្មទណ្ឌពាក់ព័ន្ធការទិញចោរជាច្រើនគ្រឿង។ ជនត្រូវចោទរូបនេះឈ្មោះគឹមឡេងសល់អាយុ៤០ឆ្នាំត្រូវសមត្ថកិច្ចចម្រុះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្តាល។ក្នុងនោះមានការសម្របសម្រួលនីតិវិធីពីលោកសេងរិទ្ធីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១ខែសីហា ឆ្នាំ២០២០នៅចំណុចភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ប្រភពព័ត៌មានពីប្រពន្ធម្ចាស់ទីតាំងទទួលបញ្ចាំម៉ូតូឈ្មោះវ៉ាថារីបានប្រាប់ឱ្យដឹងថាៈគ្រួសាររបស់គាត់បានរកស៊ីទទួលបញ្ចាំម៉ូតូជាងមួយឆ្នាំមកហើយមិនដែលមានច្បាប់អនុញ្ញាតពីខាងស្ថាប័នណាទេ ព្រោះខ្លួនមិនចេះច្បាប់។ម៉ូតូមួយចំនួនដែលម្ចាស់ទីតាំងទទួលបញ្ចាំនោះគឺជាម៉ូតូដែលជនទុច្ចរិកកាច់កនិងលួចគេយកមកបញ្ចាំព្រោះថាគ្រាប់សោរម៉ូតូមានសភាពបែកខ្ទេចនិងមានសភាពមិនប្រក្រតីជាច្រើន៕
ក្រុមប្រឹក្សាគណៈមេធាវីដាក់ទណ្ឌកម្មវិន័យលើមេធាវីម្នាក់ដែលបានលួចដកលុយកូនក្ដី
ភ្នំពេញ៖គណៈកម្មការវិន័យនៃក្រុមប្រឹក្សាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចដាក់ទណ្ឌកម្មវិន័យលើលោកមេធាវីឡាចសំរោងដែលមានអត្តលេខ៧៤៩មិនឱ្យប្រកបវិជ្ជាជីវៈមេធាវីរយៈពេល៦ខែ។ព្រោះតែលោកមេធាវីឡាចសំរោងលួចដកលុយកូនក្ដីឬអតិថិជនចំនួន២៦០.០០០ដុល្លារអាមេរិកយកទៅទិញដីពីរប្លង់។ នៅក្នុងសេចក្ដីសម្រេចស្ដីពីការដាក់ទណ្ឌកម្មវិន័យលើលោកមេធាវី ឡាច សំរោង របស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នេះចុះហត្ថលេខាដោយ លោកមេធាវី សួនវិសាលជាប្រធានគណៈមេធាវីអាណត្តិទី១២។ សេចក្ដីសម្រេចនោះមាន៥ប្រការហើយប្រការ១បញ្ជាក់ថាមេធាវីត្រូវព្យាយាមរក្សាទំនាក់ទំនងល្អជាមួយអតិថិជននិងព្យាយាមបញ្ចៀសជម្លោះជាមួយអតិថិជន។ ប៉ុន្តែក្នុងករណីនេះលោកមេធាវីឡាចសំរោងបែរជាដកប្រាក់ដែលអតិថិជនប្រគល់ឱ្យសម្រាប់យក ទិញដីពីរប្លង់ពីតុលាការអនុវត្តទៅប្រើប្រាស់ក្នុងករណីផ្សេងដោយពុំមានកំណត់ក្នុងកិច្ចសន្យាឬពុំមានការយល់ព្រមពីអតិថិជនទៅវិញ។អំពើនេះល្មើសនឹងមាត្រា១៨មាត្រា២៣និងមាត្រា២៨នៃក្រមសីលធម៌មេធាវី។ រីឯក្នុងប្រការ២វិញនៃចំណុចមួយបានបញ្ជាក់ថាដាក់ទណ្ឌកម្មវិន័យហាមឃាត់ភាគីឆ្លើយតបឈ្មោះមេធាវី ឡាច សំរោង អត្ដលេខ៧៤៩ មិនឱ្យប្រកបវិជ្ជាជីវៈមេធាវីរយៈពេល៦ខែស្របតាមមាត្រា៥៩ និងមាត្រា៦៣ នៃច្បាប់ស្ដីពីលក្ខន្ដិកៈមេធាវី។ ក្នុងរយៈពេលហាមឃាត់ការប្រកបវិជ្ជាជីវៈមេធាវីនេះ លោកមេធាវីឡាចសំរោងនៅតែមានកាតព្វកិច្ចបង់វិភាគទាននិងគោរពតាមវិធានវិជ្ជាជីវៈមេធាវីដដែល។ នៅចំណុចពីរភាគីឆ្លើយតបត្រូវប្រគល់ប្រាក់ចំនួន២៦០.០០០ដុល្លារអាមេរិកឱ្យទៅភាគីទាមទារវិញ។ប្រភពមិនបានបញ្ជាក់ឈ្មោះនិងទីកន្លែងរបស់អ្នកទាមទារនោះថាជានរណាឡើយ៕
វៀតណាមបានរាយការណ៍អំពីករណីស្លាប់ដំបូងពីជំងឺកូវីដ១៩
កាលពីសុក្រប្រទេសវៀតណាមបានរាយការណ៍អំពីករណីស្លាប់ដំបូងពីជំងឺកូវីដ១៩ក្រោយពីប្រទេសនេះបានទទួលការសាទរពីជុំវិញពិភពលោកថាបានចាត់វិធានការថ្នាក់ជាតិដ៏ជោគជ័យមួយដើម្បីទប់ស្កាត់ជំងឺរាតត្បាតនេះ។ ទីភ្នាក់ងារព័ត៌មានផ្លូវការ VNA បានរាយការណ៍ថា អ្នកស្លាប់នោះដែលគេស្គាល់ថាអ្នកជំងឺលេខ៤២៨ជាបុរសអាយុ៧០ឆ្នាំម្នាក់ដែលបានស្លាប់កាលពីថ្ងៃសុក្រហើយទំនងបានឆ្លងកូវីដ១៩ពីទីក្រុងដាណាងភាគកណ្តាលប្រទេស។ ទីក្រុងដាណាងជាចំណុចកណ្តាលនៃការផ្ទុះរាតត្បាតចុងក្រោយនៅវៀតណាមហើយអាជ្ញាធរនៅទីកំពុងសាងសង់មន្ទីរពេទ្យបណ្តោះអាសន្នមួយដែលមានគ្រែ១.០០០ ដើម្បីជួយសម្រួលដល់មន្ទីរពេទ្យនៅទីក្រុងនេះ ដោយមានមន្ទីរពេទ្យបួនត្រូវបិទដោយសារមានករណីឆ្លងកូវីដ១៩នៅទីនោះ។ប្រទេសវៀតណាមដែលមានប្រជាជន៩៦លាននាក់ កន្លងមកមិនបានរកឃើញករណីឆ្លងថ្មីណាមួយអស់រយៈពេល១០០ថ្ងៃជាប់ៗគ្នា នៅមុនពេលករណីឆ្លងកូវីដ១៩ថ្មីដែលគេមិនដឹងប្រភពស្រាប់តែលេចឡើងនៅទីក្រុងទេសចរណ៍ ដាណាងដ៏មានប្រជាប្រិយភាពកាលពីមួយសប្តាហ៍មកនេះ។ក្រសួងសុខាភិបាលវៀតណាមកាលពីថ្ងៃសុក្របានរាយការណ៍ពីករណីឆ្លងថ្មី៨២ករណី ដែលក្នុងនោះ២៦ករណីមកពីក្រៅប្រទេស ហើយចំនួននេះជាករណីឆ្លងច្រើនបំផុតក្នុងមួយថ្ងៃសម្រាប់វៀតណាម។កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងហាណូយបានចាប់ផ្តើមការធ្វើតេស្តរកកូវីដ១៩ជាទ្រង់ទ្រាយធំ ហើយត្រឹមសុក្រមានពលរដ្ឋជិត២២.០០០នាក់ក្នុងរដ្ឋធានីវៀតណាមត្ឬូវបានធ្វើតេស្ត ដោយ២១.០០០នាក់ធ្វើតេស្តឃើញអវិជ្ជមាន។ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់ក្រុងហាណូយ។អាជ្ញាធរក្រុងហាណូយនៅពេលនេះក៏បានហាមឃាត់ការជួបប្រជុំធំៗ និងបិទក្លិបកម្សាន្តពេលរាត្រី។ប៉ុន្តែអនុញ្ញាតឲ្យភោជនីយដ្ឋានបើកដោយត្រូវររក្សាគម្លាតពីគ្នាក្នុងសង្គម។អ្នកជំនាញថា ប្រទេសវៀតណាមប្រហែងកំពុងរងផលប៉ះពាល់ពីការធ្វេសប្រហែសរបស់ខ្លួនក្រោយពីជោគជ័យទប់ស្កាត់ជំងឺនេះនៅដំណាក់កាលដំបូង ដោយសកម្មភាពសង្គមចាប់ផ្តើមបើកវិញជាធម្មតាឆាប់ពេក ការពាក់ម៉ាស់តិចជាងមុន ហើយការធ្វើទេសចរណ៍ក្នុងស្រុកកើនឡើង។គិតមកដល់ថ្ងៃសុក្រវៀតណាមមានករណីឆ្លងកូវីដ១៩សរុប ៥៤៦ករណី៕
ប្រកាសចូលកាន់តំណែងប្រធានសាលាដំបូងខេត្តក្រចេះ
ខេត្តក្រចេះ ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានសាលាដំបូងថ្មី នៅខេត្តក្រចេះ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។ ក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត រួមនិងឯកឧត្តម អមដំណើរ និងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម កងកម្លាំងទាំងបីប្រភេទ លោកប្រធាន អនុប្រធានមន្ទីរ និងមន្រ្តីសាលាដំបូងខេត្តជាច្រើនរូបទៀតផងដែរ។ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានការកោតសរសើរចំពោះលោកជំទាវ អ៊ិន ម៉ានិត ដែលបានអនុវត្តការងារកន្លងមកបានល្អប្រសើរ និងមានសហការគ្នាគ្រប់ស្ថាប័នពាក់ព័ន្ធបានទូលំទូលាយ ដោយឈរលើគោលការច្បាប់ជាមូលដ្ឋាន។ ទន្ទឺមនោះ ឯកឧត្តមក៏បានស្វាគមន៍ចំពោះ ឯកឧត្តម តុប ឈុន ហេង ដែលទើបនឹងឡើងកាន់មុខតំណែងថ្មីនាពេលនេះ ក្នុងនាមអាជ្ញាធរខេត្តនឹងបន្តសហការគ្នាក្នុងវិស័យយុត្តិធម៌ឲ្យបានល្អ និងប្រកបដោយយុត្តិធម៌ សច្ចធម៌ និងតម្លាភាព គ្មានអំពើពុករលួយ។ […]