ភ្នំពេញ ៖ ថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំរយៈពេល៥ថ្ងៃកាលពីសប្តាហ៍កន្លងទៅ បានធ្វើឱ្យពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈមានពេលវេលា បានជួបជុំក្រុមគ្រួសារ និងដើរលេងកម្សាន្តជិតឆ្ងាយក្នុងដែនដីកម្ពុជាយ៉ាងសប្បាយអឺងកង។ របាយការណ៍ក្រសួងទេសចរណ៍បង្ហាញថា ការឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ មានអ្នកដើរលេងកម្សាន្តតាមតំបន់ទេសចរណ៍នានាសរុបរហូតដល់ទៅ ១,៤៥៩,៣៨៦នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណ ១.៤៤៥.២៣៨នាក់ និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ១៤.១៤៨នាក់។ ទិដ្ឋភាពដ៏សែនសប្បាយរីករាយនៃគ្រួសារខ្មែរក្នុងឱកាសឈប់សម្រាកនេះ បានបង្ហាញយ៉ាងព្រោងព្រាតលើបណ្តាញសង្គមហ្វេសប៊ុក ដ៏មានប្រជាប្រិយភាពនៅកម្ពុជា។ តាមរយៈទិដ្ឋភាពទាំងអស់នេះ បានស្តែងឱ្យឃើញថា ប្រជាពលរដ្ឋខ្មែរបាននិងកំពុងរស់នៅយ៉ាងសប្បាយរីករាយ និងមានសេចក្តីសុខជាពន់ពេកក្រោមម្លប់សុខសន្តិភាព នៃការដឹកនាំរបស់ «សម្តេចតេជោ សែន»៕ (ប្រភព ៖ ក្រសួងទេសចរណ៍)
Month: August 2020
អាជ្ញាធរខណ្ឌចំការមនផ្អាកអាជីវកម្មភោជនីយដ្ឋានចំនួន០២កន្លែងក្នុងសង្កាត់ផ្សារដើមថ្កូវ
ភ្នំពេញ ៖ នៅយប់ថ្ងៃចន្ទ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខណ្ឌចំការមនដឹកនាំដោយលោក ប៊ុន សុភ័ក្រ និងលោក កែវ សំណាង អភិបាលរង នៃគណៈអភិបាលខណ្ឌចំការមន តំណាងលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានបន្តចុះទីតាំងអាជីវកម្មភោជនីយដ្ឋានចំនួន ០២កន្លែង គឺភោជនីយដ្ឋាន ឡាស៍ និងភោជនីយដ្ឋាន សប្បាយ សប្បាយ ដែលស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រុមការងារបានត្រួតពិនិត្យឃើញថា ទីតាំងអាជីវកម្មទាំង ០២ខាងលើពុំបានអនុវត្តតាមការណែនាំរបស់ក្រុមការងារកន្លងមក និងពុំបានរៀបចំសម្ភារៈគ្រប់គ្រាន់ក្នុងការកម្ចាត់មេរោគ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ដូចនេះក្រុមការងារបានសម្រេចផ្អាកអាជីវកម្មជាបណ្ដោះ រង់ចាំមានការណែនាំជាថ្មី៕
ប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល
ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាគណៈអធិបតីជាមួយឯកឧត្តម លី លីធុច ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេសប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួល តំណាងលោកជំទាវកិត្តិសង្គហបណ្តិ ម៉ែន សំអន ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុករំដួល ខេត្តស្វាយរៀង ទទួលបន្ទុកតាមឃុំទាំង១០ និងក្រុមលេខាធិការដ្ឋាន។ អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះស្រុករំដួល ខេត្តស្វាយរៀង ប្រធាន អនុប្រធាន សមាជិកក្រុមការងារទទួលបន្ទុកឃុំទាំង១០ និងក្រុមការងារលេខាធិការដ្ឋានសរុបវត្តមានចូលរួមចំនួនប្រមាណ១៨៣នាក់។ មានប្រសាសន៍ក្នុងធិធីនេះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការចុះអនុវត្តការងារយ៉ាងសកម្មរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុករំដួល គឺពិតជាបានបង្ហាញឲ្យឃើញពីឆន្ទៈ និងការប្ដេជ្ញាចិត្តរួមគ្នាយ៉ាងមោះមុត ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង ក្រោមការចង្អុលបង្ហាញ និងដឹកនាំផ្ទាល់ពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា […]
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ដែលមានការចូលរួមពី ឯកឧត្តម ឈឹម កាន អភិបាលរងខេត្ត សមាជិកគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត អយ្យការអមសាលាដំបូង ពន្ធនាគារខេត្ត វរការពារព្រំដែន សឹករដខេត្ត និងវរកាពារព្រំដែន ស្នងការដ្ឋាននគរបាលខេត្ត។ តាមរបាយការណ៍របស់ លោក ឧត្តមសេនីយ៍ឯក យី សិទ្ធិ ប្រធាននាយកដ្ឋានអនុវត្តច្បាប់ បានឲ្យដឹងថា នៅឆមាសទី១ ដើមឆ្នាំ២០២០ មន្រ្តីអនុវត្តច្បាប់គ្រឿងញៀនទូទាំងប្រទេសធ្វើការបង្ក្រាបបានលទ្ធផលសរុប៖ ៥៤៦៣ ករណី ឃាត់ខ្លួន ១០.៨៧៧ នាក់/ស្រី ៦៨៧ នាក់ ក្នុងនោះករណីជួញដូរ រក្សាទុក ៣៤៤៨ […]
ព្រឹកនេះសម្តេច ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ តាមប្រព័ន្ធវីដេអូ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០នេះ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ នៅឆ្នាំ២០២០នេះ ប្រទេសឡាវធ្វើជាម្ចាស់ផ្ទះរៀបចំនូវកិច្ចប្រជុំ។ លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ធ្វើជាសហប្រធាននៃកិច្ចប្រជុំ។ កិច្ចប្រជុំនៅថ្ងៃនេះ រៀបចំឡើងក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម»។ ថ្នាក់ដឹកនាំទាំងអស់ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានស្របតាមទិសដៅនៃសេចក្ដីថ្លែងការណ៍សាន់យ៉ាឆ្នាំ២០១៦, សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញឆ្នាំ២០១៨ និងផែនការសកម្មភាពសម្រាប់រយៈពេល៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) កំណត់ទិសដៅអនាគតសម្រាប់ ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាពង្រឹងភាពជាដៃគូ ក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង។ យោងតាមក្រសួងការបរទេសកម្ពុជា ក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំប្រទេសសមាជិកមេគង្គ-ឡានឆាង នឹងផ្តោតការយកចិត្តទុកដាក់ផងដែរ លើកិច្ចខិតខំប្រឹងប្រែងរួម របស់បណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងការដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គមក្រោយជំងឺកូវីដ-១៩។ ក្រសួងការបរទេសបានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣នេះ នឹងគូសបញ្ជាក់អំពីសារៈសំខាន់ នៃសន្តិភាពប្រកបដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែងនៅតំបន់មេគង្គ-ឡានឆាង ក៏ដូចជាការលើកកម្ពស់សន្តិសហវិជ្ជមាន ក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង៕
ស្លាប់២នាក់ និង៥នាក់ទៀតរងរបួសស្រាលក្នុងករណីក្រឡាប់រថយន្តនៅខេត្តព្រះវិហារ
ខេត្តព្រះវិហារ ៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្ស៥នាក់ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនៅខេត្តព្រះវិហារ នាល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០។ លោកវរសេនីយ៍ទោ រិទ្ធ សួណា អធិការនគរបាលស្រុកត្បែងមានជ័យ បានថ្លែងប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ រថយន្តខាងលើបានដឹកសមាជិកគ្រួសារចំនួន៨នាក់ ធ្វើដំណើរចេញពីខេត្តព្រះវិហារ ឆ្ពោះទៅស្រុកគូលែន លុះដល់កន្លែងកើតហេតុរថយន្តខាងលើបានបន្ថែមល្បឿនឡើងវ៉ាជែងរថយន្តខាងមុខ ដោយសារល្បឿនលឿនយកចង្កូតខ្លាំងពេក ក៏ជ្រុលធ្លាក់ផ្លូវបណ្តាលឱ្យក្រឡាប់ដោយខ្លួនឯង បណ្តាលឱ្យស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៥នាក់។ លោកអធិការស្រុកត្បែងមានជ័យបានបញ្ជាក់បន្ថែមថា ក្រោយហេតុការណ៍កើតឡើងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងទាក់ទងរថយន្តសង្គ្រោះបន្ទាន់របស់ស្នងការដ្ឋាននគរបាលខេត្ត ដឹកអ្នករបួសទៅព្យាបាលភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយរថយន្តត្រូវបានស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក៕
នាយឧត្តមសេនីយ៍ នេត សាវឿន ស្នើឱ្យបង្កើនការរឹតបន្តឹងបន្ថែមពាក់ព័ន្ធការប្រើប្រាស់ទូរស័ព្ទក្នុងពន្ធនាគារ
ភ្នំពេញ ៖ ព្រឹកថ្ងៃចន្ទ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជួបប្រជុំជាមួយ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាង អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានពន្ធនាគារ។ ក្នុងកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានស្នើឱ្យមានការរឹតបន្តឹងបន្ថែមពាក់ព័ន្ធការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទក្នុងពន្ធនាគារ ដើម្បីសហការក្នុងការឆែករាល់ទំនាក់ទំនង សេវាខលចេញចូល ម៉ោងពេលវេលា ដើម្បីកម្លាំងជំនាញធ្វើការអន្តរាគមន៍ទាន់ពេល។ លោក នេត សាវឿន បានលើកឡើងថា កម្លាំងជំនាញគ្រប់គ្រងសន្តិសុខ និងបច្ចេកវិទ្យារបស់អគ្គស្នងការនគរបាលជាតិនៅពេលទទួលបានសញ្ញាសំឡេង ដែលគួរឱ្យសង្ស័យចេញពីពន្ធនាគារត្រូវរាយការណ៍ភ្លាមៗទៅកាន់មន្ត្រី នៃនាយកដ្ឋានពន្ធនាគារ ដើម្បីស្វែងរកទីតាំង និងធ្វើការបង្ក្រាបទាន់ពេលវេលា។ ពាក់ព័ន្ធនឹងពេលវេលាម៉ោងសម្រាប់សាកសួរសុខទុក្ខរបស់ក្រុមគ្រួសារសាច់ញាតិអ្នកជាប់ឃុំ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បានគាំទ្រក្នុងការបង្កលក្ខណៈងាយស្រួលជួយសាងសង់បន្ទប់កញ្ចក់ដែលអាចសន្ទនាគ្នាបានតែមិនអាចប៉ះពាល់ដោយផ្ទាល់ និងបានចាត់បញ្ជូនមន្ត្រីជំនាញ ដើម្បីចុះពិនិត្យនិងធ្វើការសាងសង់។ បន្ថែមពីលើនេះឯកឧត្តមបានគាំទ្រ តាមការស្នើរបស់អគ្គនាយកពន្ធនាគារឱ្យមានការចាត់បញ្ជូនអគ្គស្នងការរងមួយរូប ជាតំណាងក្នុងការចូលរួមប្រជុំ […]
សមត្ថកិច្ចខេត្តរតនគិរីរងការរិះគន់មិនបង្រ្កាបល្បែងស៊ីសងទុកដាក់ខែ?
រតនគិរី៖មេខ្លោងបើកល្បែងស៊ីសងនៅខេត្តរតនគិរីនៅតែបើកនិងដំណើរដោយរលូនទោះបីជាសមត្ថកិច្ចបង្រ្កាបនិងធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសាររួចមកក៏ជននេះនៅតែមិនរាងច្រាលដដែលនៅប្រព្រឹត្តល្បែងនឹងបើកដំណើរការឡើងកក្រើកប្រជាពលរដ្ឋក្នុងខេត្តរតនគិរី។ខណ:មហាជនធ្វើការិះគន់និងលើកឡើងថាផ្ដើមចេញពីល្បែងស៊ីសងជាច្រើនប្រភេទ ដែលកំពុងរីករាលដាលយ៉ាងពេញបន្ទុកគឺនាំឲ្យកើតមានបទល្មើសផ្សេងៗជាច្រើនទៀត ដូចជាអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមនាពេលបច្ចុប្បន្ន។ប្រជាពលរដ្ឋបន្តរិះគន់ថាសង្វៀនជល់មាន់កំពុងតែបើកលេងភ្នាល់មិនរំខានដល់សមត្ថកិច្ចដែលគេអះអាងថាបានរត់ការបង់លុយឲ្យអស់គ្រប់សមត្ថកិច្ចក្នុងខេត្តរតនគិរី ទើបទីតាំងល្បែងស៊ីសងខាងលើនេះបើកឲ្យលេងភ្នាល់ល់ដាក់លុយយ៉ាងរលូន គេលេងភ្នាល់គ្នាក្នុង១គូរៗ ចាប់ពី១០០០ដុល្លារទៅ២០០០ដុល្លារ។ជាងនេះទៅទៀតនោះមានអ្នកខ្លះលេងចាញ់លក់់អស់ឡាននិងរបស់របរគ្រឿងអលង្ការជាច្រើនទៀត។ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាទីតាំងល្បែងស៊ីសងបៀរនិងអាប៉ោង សង្វៀនជល់មាន់គឺស្ថិតនៅចំណុចចំការស្វាយចន្ទីក្នុងភូមិឡាប៉ូសង្កាត់យក្សឡោមក្រុងបានលុងនិងមួយកន្លែងទៀតនោះស្ថិតនៅក្នុងចំការកៅស៊ូដែលស្ថិតនៅចំណុចភ្នំអូរត្រាវក្រុងបានលុងខេត្តរតនគីរីទីតាំងទាំងពីរខាងលើនេះគឺពពួកមេខ្លោងញៀនល្បែងបើកលេងដើម្បីបន្លាស់ទីតាំងបង្វែងដានបាននិងកំពុងបើកសង្វៀនបញ្ជល់មាន់អាប៉ោងនិងយូគីយ៉ាងគគ្រឹកគគ្រេងដោយពុំឃើញមានសមត្ថកិច្ចនិងអាជ្ញាធរចុះបង្ក្រាបឡើយ។ទីតាំងសង្វៀនជល់មាន់ដ៏ធំនេះកន្លងមកសមត្ថកិច្ចចុះបង្រ្កាបជាច្រើនដងមកហើយតែដោយសារតែរត់ការបង់លុយអោយសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់ខេត្ដទើបដំណើរដោយរលូនបាន ។ការបង្រា្កបល្បែងស៊ីសង គឺជាចំណុចមួយដ៏ក្ដៅគគុកនៃគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ទាំង៩ចំណុច ដែលមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ច ក្នុងតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ត្រូវយកចិត្តទុកដាក់អនុវត្តន៍ទប់ស្កាត់និងបង្ក្រាប ប្រកបដោយប្រសិទ្ធភាពខ្ពស់។បច្ចុប្បន្ននេះនៅតាមបណ្ដាខេត្តនានាមួយចំនួន ពិសេសល្បែងជល់មាន់ កំពុងរីករាលដាលកាន់តែខ្លាំងឡើងៗ នៅក្នុងខេត្តរតនគិរី។ប៉ុន្តែគេមិនឃើញមន្រ្តីអាជ្ញាធរនិង សមត្ថកិច្ចចាត់វិធានការបង្រ្កាបនោះឡើយ។ជាក់ស្ដែងសង្វៀនជល់មាន់ដ៏ធំមួយកន្លែងដែលបើកលេងដុះស្លែទៅហើយ សមត្ថកិច្ចមិនហានបង្ក្រាប ខណ:គេរិះគន់ថាក្រោមការបើកដៃពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចដែលពាក់ព័ន្ធជាពិសេសគឺភាពមិនអើពើរបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តរតនគិរីនេះតែម្ដង។ប្រការនេះ នាំឲ្យប្រជាពលរដ្ឋសម្ដែងការភ័យខ្លាច ដោយកើតមាន បទល្មើសផ្សេងៗ គួរឲ្យព្រួយបារម្ភ ព្រោះមានពលរដ្ឋខ្លះ ចាញ់ល្បែងលក់អស់ទ្រព្យសម្បត្តិដីធ្លី និងជំពាក់បំណុលគេ ជុំទិសទៀតផង។ បញ្ហាអសន្តិសុខសង្គម ដែលកើតចេញពីល្បែងស៊ីសង ជាច្រើនប្រភេទ ទើបប្រជាពលរដ្ឋគោរពអំពាវនាវ ដោយស្នើសុំឲ្យអភិបាលខេត្តរតនគិរីទប់ស្កាត់និងចាត់វិធានការបង្ក្រាបល្បែងស៊ីសងទាំងនេះប្រកបដោយប្រសិទ្ធភាព។ប៉ុន្តែយ៉ាងណាក៏ដោយនៅព្រឹកនេះសារព័ត៌មានយើងបានទាក់ទងទៅអ្នកពាក់ព័ន្ធដែរតែមិនលើកទូរស័ព្ទ។សារព័ត៌មានយើងផ្សព្វផ្សាយនេះក្នុងន័យជំរុញឲ្យបញ្ឍប់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទចូលរួមអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាពនិងច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ ដែលបានចែងផ្តន្ទាទោស៖ *អ្នកញៀនល្បែងស៊ីសង ផ្អែកតាម មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។ ក្នុងករណីពុំរាងចាល […]
អនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនស្ត្រីមេម៉ាយ មានជីវភាពខ្វះខាត
ខេត្តស្វាយរៀង ៖ នៅថ្ងៃសៅរ៍ ៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២០ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានចាត់ឱ្យក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀង ដឹកនាំដោយលោក ណុប ចំរើន ប្រធានកិត្តិយសអនុសាខាក្រុង និងសហការី នាំយកអំណោយមនុស្សធម៌របស់អនុសាខា ចុះសួរសុខទុក្ខនិងផ្តល់ជូនគ្រួសារស្ត្រីមេម៉ាយមានកូន ៤ នាក់ក្នុងបន្ទុកមានជំងឺប្រចាំកាយឈ្មោះ យ៉ាន់ ចន្ថា អាយុ ៤០ ឆ្នាំ រស់នៅភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង ។ នាឱកាសនោះលោក ណុប ចំរើន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ពិសេសសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ […]
បញ្ជូនខ្លួនអធិការរងនគរបាលម្នាក់និងកូនចៅ៥នាក់ទៅតុលាការ
ភ្នំពេញៈអធិការរងទទួលការងារសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកសំរោងទងរួមទាំងមន្ត្រីនគរបាលចំនួន៥នាក់ទៀតត្រូវបញ្ជូនទៅតុលាការនៅថ្ងៃទី២២ខែសីហាឆ្នាំ២០២០នេះពាក់ព័ន្ធករណីបាញ់បោះសេរី និងប្រើប្រាស់កាំភ្លើងអត់ច្បាប់។ ការបញ្ជូនមន្ត្រីនគរបាលទាំង ៦នាក់ ទៅតុលាការ គឺបន្ទាប់ពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិបានបញ្ជាឱ្យស្នងការនគរបាលខេត្តកំពង់ស្ពឺបញ្ជូនខ្លួនមន្ត្រីនគរបាលទាំង៦នាក់នេះទៅតុលាការនៅថ្ងៃទី២២ខែសីហានេះដើម្បីចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធករណីផឹកស្រាស្រវឹងបាញ់បោះសេរី។ លោកឧត្តមសេនីយ៍ទោសមសាមួនស្នងការនគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងនៅព្រឹកថ្ងៃទី២២ខែសីហានេះថាៈទាក់ទងករណីមន្ត្រីនគរបាលទាំង៦នាក់នេះគឺកកំពុងតែរៀបចំឯកសារសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី២២ខែសីហានេះ។លោកស្នងការបានបញ្ជាក់ថា”ខ្ញុំកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃនេះសរុបទាំងអស់៦នាក់ពាក់ព័ន្ធករណីបាញ់បោះសេរីនិងប្រើប្រាស់កាំភ្លើងអត់ច្បាប់”។ មន្ត្រីនគរបាលទាំង៦នាក់ដែលត្រូវបញ្ជូនទៅតុលាការមាន៖១.លោកវរសេនីយ៍ទោកងភារីអធិការរងទទួលការងារសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកសំរោងទងបាញ់បោះសេរីចំនួន៣គ្រាប់កាលពីថ្ងៃទី១៨និង១៩ខែសីហាឆ្នាំ២០២០នៅក្នុងបរិវេនសាលាស្រុកសំរោងទង។២. លោកអនុសេនីយ៍ឯក ដន សុខុមនាយរងផ្នែកសន្តិសុខបាញ់ចំនួន២គ្រាប់។ ៣.លោកអនុសេនីយ៍ត្រីព្រីងឡង់ឌីនាយរងប៉ុស្តិ៍វល្លិសរបាញ់ចំនួន២គ្រាប់៤.លោកអនុសេនីយ៍ត្រី កាន់ សៅលី នាយរងផ្នែកគ្រឿងញៀន បាញ់ចំនួន ២គ្រាប់។៥. លោកអនុសេនីយ៍ត្រី ម៉ាន់ ប៊ុណ្ណារ៉ា នាយរងផ្នែកគ្រឿងញៀន បាញ់ចំនួន ២គ្រាប់៦. លោកព្រិន្ទបាលទោ នី សុភាក់ មន្ត្រីប៉ុស្តិ៍ទំព័រមាស បាញ់ចំនួន២គ្រាប់។ នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនមានប្រសាសន៍ឱ្យដឹងកាលពីល្ងាចថ្ងៃទី២១ខែសីហានេះថាលោកកងភារីអធិការរងនគរបាលស្រុកសំរោងទងគឺរំលោភបទបញ្ជាថ្ងៃឈប់សម្រាកជំនួសចូលឆ្នាំខ្មែរបទបញ្ជានគរបាលត្រូវប្រចាំការការពារជូនប្រជាពលរដ្ឋបែរជាទៅផឹកស្រាស្រវឹងនិងបាញ់បោះសេរីខុសច្បាប់ទៅវិញ។ លោកបានបញ្ជាទៅស្នងការនគរបាលខេត្តកំពង់ស្ពឺបញ្ជូនខ្លួនអធិការរងនគរបាលស្រុកសំរោងទងទៅតុលាការនៅថ្ងៃទី២២ខែសីហាដើម្បីចាត់ការតាមផ្លូវច្បាប់។យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកសំរោងទងបានឱ្យដឹងថាកាលពីថ្ងៃទី១៨ខែសីហាឆ្នាំ២០២០លោកកងភារីអធិការរងទទួលការងារសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកសំរោងទងបានធ្វើសកម្មភាពបាញ់បោះសេរីនិងកូនចៅឈរបាញ់ដោយសេរីជាច្រើនគ្រាប់៕