ព័ត៌មានជាតិ

ជិះម៉ូតូបុកជាមួយរថយន្តបណ្តាលឱ្យស្លាប់សមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិ

ព្រះសីហនុ៖នៅយប់ថ្ងៃទី២២ខែមករាឆ្នាំ២០២១គ្រោះថ្នាក់ចរាចរមួយបានកើតឡើងបណ្តាលឱ្យមានមនុស្សស្លាប់ម្នាក់រវាងអ្នកជិះម៉ូតូបុកជាមួយរថយន្តកុងតឺន័រលើកំណាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ១៩៤/១៩៥ក្នុងភូមិអូរចំណារឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះជិះម៉ូតូម៉ាកសុយហ្ស៊ុយគីនិចពណ៌ក្រហមគ្មានផ្លាកលេខមានទិសដៅចេញពីខេត្តព្រះសីហនុ។អ្នកបើកម៉ូតូបានវ៉ាជែងមកខាងឆ្វេងដៃចូលរថយន្តដឹកកុងតឺន័រម៉ាកហីយ៉ានពាក់ផ្លាកលេខព្រះសីហនុ3A6610ទិសដៅផ្ទុយគ្នាបណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់។ សមត្ថកិច្ចបានបន្តថា៖ជនរងគ្រោះមិនស្គាល់អត្តសញ្គាណនៅឡើយទេខណៈកម្លាំងកំពុងស្រាវជ្រាវរកសាច់ញាតិ។ចំណែកអ្នកបើកបររថយន្តក៏មិនទាន់ស្គាល់អត្តសញ្ញាណដែរព្រោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់។បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕

ព័ត៌មានជាតិ

ព្រះសង្ឃនិងពុទ្ធបរិស័ទត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃ

ព្រះវិហារ៖នាយឧត្តមសេនីយ៍មាសសុភាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារបានអំពាវនាវដល់ព្រះសង្ឃនិងពុទ្ធបរិស័ទ”ត្រូវថែរក្សាសុខសន្តិភាពឱ្យនៅគង់វង្សយូរអង្វែងដើម្បីវិស័យពុទ្ធចក្រនិងអាណាចក្រកាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត”។ ថ្លែងក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលាឆាន់ក្នុងវត្តពោធិសិលារាមហៅវត្តគីឡូលេខ៨ស្ថិតក្នុងភូមិមហាផសង្កាត់ប៉ាលហាលក្រុងព្រះវិហារខេត្តព្រះវិហារកាលពីល្ងាចថ្ងៃទី២២ខែមករាឆ្នាំ២០២១។ លោកទេសរដ្ឋមន្ត្រីមាសសុភាបានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចជាកាលសម្តេចទាំងទ្វេតែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខនិងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។ លោកទេសរដ្ឋមន្ត្រីមាសសុភាក៏បានសម្តែងនូវក្តីមោទនភាពក្រៃលែងដែលប្រទេសយើងក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែនទទួលបានចំណាត់ថ្នាក់ល្អក្នុងការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩រហូតមកដល់ថ្ងៃនេះមិនមានអ្នកណាម្នាក់ស្លាប់បាត់បង់ជីវិតទេ។ ក្នុងនោះក៏បានប្រគេនបច្ច័យចំនួន៤លានរៀលសម្រាប់ចូលរួមសាងសង់សាលាឆាន់និងបានចែកក្រណាត់សព្រមទាំងថវិកា២ម៉ឺនរៀលដល់លោកយាយលោកតាផងដែរ៕   

ព័ត៌មានជាតិ

ស្រ្តីម្នាក់ត្រូវម៉ូទ័រម៉ាស៊ីនទាញចូលកកៀបស្លាប់ក្នុងរោងចក្រកិនកៅស៊ូ

ក្រចេះ៖ស្រ្តីម្នាក់ធ្វើការនៅរោងចក្រកិនកៅស៊ូមួយបានលូកដៃបិទទឹកម៉ាស៊ីនត្រូវម៉ូទ័រទាញចូលកិនស្លាប់។ទីកន្លែងកើតហេតុនៅរោងចក្រកិនកៅស៊ូក្នុងក្រុមហ៊ុនដុងណាយអភិវឌ្ឍន៍កៅស៊ូក្រចេះស្ថិតក្នុងភូមិអូរព្រះឃុំអូរគ្រៀងស្រុកសំបូរខេត្តក្រចេះកាលពីរសៀលថ្ងៃទី២១ខែមករាឆ្នាំ២០២១។ មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖សពស្រ្តីរងគ្រោះឈ្មោះម៉ាក់សុផសអាយុ៥០ឆ្នាំជាកម្មការិនីរោងចក្រក្រុមហ៊ុនដុងណាយអភិវឌ្ឍន៍កៅស៊ូក្រចេះ។មន្ត្រីដដែលបានបន្តថា៖មូលហេតុជនរងគ្រោះលូកដៃចូលបិទទឹកម៉ាស៊ីនហើយត្រូវបានរុំកន្សែងជាប់និងកអូសចូលម៉ាស៊ីនបណ្តាលឱ្យម៉ូទ័រទាញដៃស្តាំជនរងគ្រោះចូលកៀបនិងមីញ៉ុងម៉ាស៊ីនរហូតស្លាប់តែម្តង។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យដល់ទីតាំងដោយបានបញ្ជាក់ថា៖ស្រ្តីរងគ្រោះពិតជាស្លាប់ដោយសារករណីឧបទ្ទវហេតុកៀបនិងមីញ៉ុងម៉ាស៊ីនមែន៕

ព័ត៌មានជាតិ

រកឃើញភាពមិនប្រក្រតីខ្លះនៅដេប៉ូចែកចាយប្រេងឥន្ធនៈ៦ទីតាំងក្នុងខេត្តកណ្តាល

កណ្តាល៖មន្រ្តីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.)(CCF)ខេត្តកណ្តាលសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តកាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២១បាននាំយករថយន្តពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈចុះត្រួតពិនិត្យបណ្តាស្ថានីយចែកចាយប្រេងឥន្ធនៈចំនួន៦ទីតាំងនៅក្នុងខេត្តកណ្តាល។ ក្នុងការត្រួតពិនិត្យនេះមន្ត្រីជំនាញបានវិភាគលើកម្រិតសន្ទស្សន៍អុកតាននៃប្រេងសាំង,សេតាននៃប្រេងម៉ាស៊ូ្សតនិងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយចែកចាយទាំង៦។ លទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញបានរកឃើញស្ថានីយចែកចាយប្រេងឥន្ធនៈស្ថានីយចំនួន៤ទីតាំងមិនមានអនុលោមភាពទាំងផ្នែកគុណភាពនិងបរិមាណ។ស្ថានីយដេប៉ូចំនួន១ទីតាំងមិនមានអនុលោមភាពផ្នែកបរិមាណ។ ស្ថានីយដេប៉ូចំនួន១ទីតាំងមិនមានអនុលោមភាពទាំងផ្នែកគុណភាព។នេះជាការរកឃើញលើកទី១។មន្រ្តីជំនាញបានឱ្យម្ចាស់ស្ថានីយដេប៉ូធ្វើកិច្ចសន្យាកែតម្រូវ។បើមន្រ្តីសាខាក.ប.ប.ខេត្តកណ្តាលរកឃើញកំហុសលើកទី២មន្រ្តីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕    

ព័ត៌មានជាតិ

អាជ្ញាធរចុះទៅដល់ទីតាំងដីដែលគេចោទថាមានពលរដ្ឋកាប់រុករានគម្របព្រៃឈើ

ព្រះវិហារ៖ខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារកាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២១បានចុះទៅដល់ទីតាំងដីដែលគេចោទថាមានពលរដ្ឋកាប់រុករានគម្របព្រៃឈើដឹកនាំដោយលោកវង្សពិសិតនាយផ្នែករដ្ឋបាលព្រៃឈើក្រុងព្រះវិហារនិងនាយសង្កាត់ស្រយ៉ង់,អាជ្ញាធរភូមិ,ឃុំនិងម្ចាស់ដី។ លោកវង្សពិសិតនាយផ្នែករដ្ឋបាលព្រៃឈើក្រុងព្រះវិហារបានឱ្យដឹងថា៖អាជ្ញាធរបានចុះទៅដល់ទីតាំងដីដែលគេចោទថាម្ចាស់ដីឈ្មោះឈួនសារីមានទីលំនៅភូមិក្តាក់ឃុំត្បែង២ស្រុកគូលែនខេត្តព្រះវិហារចោទថាពួកគាត់កាប់រុករានគម្របព្រៃឈើមួយកន្លែងប្រមាណជាង៧ហិកតាស្ថិតក្នុងចំណុចស្រែច្រកភូមិសាស្រ្តភូមិក្តាក់ឃុំត្បែង២ស្រុកគូលែន។ ឈ្មោះឃួនសារីម្ចាស់ដីខាងលើបានបញ្ជាក់ប្រាប់ជំនាញនិងអាជ្ញាធរឱ្យដឹងថា៖ដីនេះពួកគាត់បានកាន់កាបតាំងពីរឆ្នាំ១៩៧៩មកទល់បច្ចុប្បន្ននេះដីដែលបានធ្វើស្រែនិងមានកញ្រាំងដុះនៅពេញស្រែ។ចំពោះម្ចាស់គ្រឿងចក្រដែលចូលទៅឈូសឆាយដីនេះមានឈ្មោះព្រៃមាននៅបច្ចុប្បន្នរស់នៅភូមិស្រយ៉ង់ជើងឃុំស្រយ៉ង់ស្រុកគូលែនខេត្តព្រះវិហារ។ឈូសឆាយតាំងពីខែ១២ឆ្នាំ២០២០កន្លងមកមិនមែនឈូសឆាយខែ មករាឆ្នាំ២០២១នេះ។ លោកវង្សពិសិតនាយផ្នែកក្រុងព្រះវិហារបានបញ្ជាក់ថាពេលត្រឡប់ទៅវិញលោកនិងធ្វើរបាយការណ៏ជូនថ្នាក់ដឹកនាំឱ្យដឹងថាដីនេះជាដីស្រែពិតតែរឿងយ៉ាងណានោះទុកឱ្យថ្នាក់ដឹកនាំសម្រេច៕

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន ម្រេចតែងតាំងរដ្ឋមន្រ្តី២រូបជាអនុប្រធានគណៈកម្មការអន្តរក្រសួងស្ថាបនាផ្លូវ៣៨ ខ្សែនៅក្រុងសៀមរាប

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចតែងតាំងឯកឧត្តម អ៊ុក រ៉ាប៊ុន និងឯកឧត្តម លឹម គានហោ ជាអនុប្រធានគណៈកម្មការអន្តរក្រសួង ស្ថាបនាផ្លូវ៣៨ ខ្សែនៅក្រុងសៀមរាប៕

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូគណៈកម្ម ការទី៧នៃរដ្ឋសភាអញ្ជើញចុះពិនិត្យដំណើរការសិក្សា និងស្ថានភាពទូទៅនៅសាលា ប៊ែលធីអន្តរជាតិ

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ សាលាប៊ែលធី អន្តរជាតិមានកិត្តិយសដ៏ឧត្តុង្គឧត្តមបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍វត្តមានដ៏ខ្ពង់ខ្ពស់របស់គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ រួមជាមួយវត្តមានឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការតំណាងឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសអញ្ជើញចុះពិនិត្យដំណើរការសិក្សា និងស្ថានភាពទូទៅនៅសាលា ប៊ែលធី អន្តរជាតិទី១៨ (សាខាផ្សារព្រែកឯង)។ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានឡើងធ្វើរបាយការណ៍ពីវឌ្ឍនភាព និងសមិទ្ធផលនានានៃសាលា ប៊ែលធី អន្តរជាតិ ជូនដល់ប្រតិភូគណៈកម្មការ ជាពិសេសការរៀបចំបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ ដោយអនុវត្តការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) និងបានបង្កើតកម្មវិធី Mobile App ឈ្មោះ “BELTEI International School” ដើម្បីជាជំនួយស្មារតីដល់សិស្សានុសិស្ស […]

ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ បញ្ហាអំពើហិង្សាផ្លូវភេទគ្រប់ទម្រង់ នៅតែជាក្ដីកង្វល់ដែលទាមទារត្រូវដោះស្រាយជាចំបាច់

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា បញ្ហាអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ព្រមទាំងបញ្ហាគ្រឿងញៀន នៅតែជាក្ដីកង្វល់ចំពោះមុខ ដែលទាមទារឲ្យភាគីពាក់ព័ន្ធត្រូវដោះស្រាយប្រកបដោយយុត្តិធម៌ និងត្រឹមត្រូវបំផុត។ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងកម្មវិធីប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ដ្រី ២០១៩-២០២៣ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។ សម្ដេចក្រឡាហោម បានបញ្ជាក់យ៉ាងដូច្នេះថា «បញ្ហាអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ព្រមទាំងបញ្ហាគ្រឿងញៀន នៅតែជាកង្វល់ចំពោះមុខរបស់យើងនៅឡើយ។ បញ្ហាទាំងអស់នេះ ទាមទារឱ្យយើងទាំងអស់គ្នាជាអ្នកពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងពុះពារជំនះ និងដោះស្រាយប្រកបដោយយុត្តិធម៌ និងកាន់តែមានប្រសិទ្ធភាពថែមទៀតដើម្បីឱ្យប្រជាជនយើង ជាពិសេសស្ត្រីកម្ពុជាដែលមានចំនួន រហូតដល់៥២ភាគរយ នៃប្រជាជនសរុបរស់នៅប្រកបដោយការគោរពសិទិ្ធ សេចក្តីសុខ និងសុវត្ថិភាពក្នុងជីវិត និងភាពសុខដុមរមនាក្នុងសង្គម»។ សម្ដចក្រឡាហោម បន្ដថា ដើម្បីសម្រេចបានគោលបំណងនេះ រាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្រ្តចតុកោណដំណាក់កាល […]

ព័ត៌មានជាតិ

អភិបាលក្រុងដូនកែវអំពាវនាវឱ្យពលរដ្ឋនៅតែបន្តរួមគ្នាទប់ស្កាត់និងការពារការឆ្លងនៃជំងឺកូវីដ១៩

តាកែវ៖លោកកងអាណាន់អភិបាលក្រុងដូនកែវបានបន្តអំពាវនាវទៅដល់ប្រជាពលរដ្ឋកុំភ្លេចអំពីវិធានការអប់រំណែនាំវិធានការបង្ការនិងទប់ស្កាត់អំពីការរីករាលដាលនៃមេរោគកូវីដ១៩មិនឱ្យមានឆ្លងនៅសហគមន៍។ជាពិសេសត្រូវមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នាដោយត្រូវធ្វើអនាម័យជាប្រចាំត្រូវអនុវត្តតាមគោលការណ៍ក្រសួងសុខាភិបាល។ លោកអភិបាលក្រុងដូនកែវបានសង្កត់ធ្ងន់ថា៖យើងអាចភ្លេចឬឆ្វេសប្រហែសលើការការពារជំងឺកូវីដ១៩ តែជំងឺកូវីដ១៩នេះមិនបានភ្លេចយើងទេ។ដូច្នេះសូមបងប្អូនទាំងអស់សូមកុំមានការឆ្វេសប្រហែសឱ្យសោះ។ការអំពាវនាវនៃអាជ្ញាធរក្រុងដូនកែវនេះគឺក្នុងពេលដែលរដ្ឋបាលក្រុងដូនកែវបានរៀបចំពិធីចែកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ-បរិភោគរួមជាមួយថវិកាជូនដល់ចាស់ជរារស់នៅក្នុងសង្កាត់ទាំង៣ក្នុងក្រុងដូនកែវចំនួន៦០គ្រួសារ។ តាមរយៈការកៀងគរសុំជំនួយឧបត្ភមពីក្រុមហ៊ុនលក់ម៉ូតូHONDAសាខាខេត្តតាកែវដើម្បីចូលរួមជួយដល់ប្រជាពលរដ្ឋនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ជាមួយនិងរាជរដ្ឋាភិបាលកាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២១នេះ៕

ព័ត៌មានជាតិ

កសិករ​ដាំ​បន្លែ​លើ​ផ្ទៃដី​មួយ​ហិកតា​ទទួលបាន​ប្រាក់ចំណូល​១​ឆ្នាំ​ជាង​២០​លាន​រៀល

ព្រះវិហារ​៖​ពលរដ្ឋ​រស់នៅ​ភូមិ​ពោធិ​ទៀប​ឃុំ​ម្លូរ​ព្រៃ​មួយ​ស្រុក​ឆែប​ខេត្តព្រះវិហារ​បានឱ្យដឹង​លទ្ធផល​ដែល​ទទួលបាន​បន្ទាប់ពី​ពួកគាត់​កែប្រែ​ផ្ទៃដី​ដែលមាន​ទំហំ​១​ហិកតា​ដាំ​ដុះ​ដំណាំ​បន្លែ​ផ្សេងៗ​រកប្រាក់​ចំណូល​ក្នុង​១​ឆ្នាំ​ជាង​២០​លាន​រៀល​។​ ​លោក​ច​ន​គឹម​ស្រស់​អាយុ​៣៧​ឆ្នាំ​ភរិយា​ឈ្មោះ​យឹ​ង​ថា​វី​អាយុ​៣៨​ឆ្នាំ​មានកូន​ក្នុងបន្ទុក​ចំនួន​២​នាក់​ជា​កសិករ​រស់នៅ​ភូមិ​ពោធិ​ទៀប​ឃុំ​ម្លូព្រៃ​មួយ​ស្រុក​ឆែប​បានឱ្យដឹងថា​៖​គាត់​មាន​ផ្ទៃដី​ទំហំ​១​ហិកតា​និង​បាន​ដាំ​ដុះ​ដំណាំ​បន្លែ​ផ្សេងៗ​ដោយ​គិត​ជា​មធ្យម​បាន​ចំណូល​ក្នុង​១​ឆ្នាំ​ជាង​២០​លាន​រៀល​។​   ​កសិករ​រូបនេះ​បាន​បន្តទៀតថា​ដំណាំ​បន្លែ​ដែល​គាត់​ដាំ​រួមមាន​ដើម​ខ្ទឹម​ដែល​រយៈពេល​ដាំ​គឺ​ជាង​១​ខែ​ទទួលបាន​ផល​ហើយ​ដែលជា​មធ្យម​ក្នុង​រយៈពេល​ជាង​១​ខែ​គាត់​អាច​លក់​ដើម​ខ្ទឹម​បាន​ប្រហែល​ជិត​២​តោន ដោយ​ក្នុង​១​គីឡូ​មានតម្លៃ​ចាប់ពី​៣.៥០០​រៀល​ទៅ​៤.០០០​រៀល​។​   ​ចំណែក​ដំណាំ​ត្រសក់​គាត់​ដាំ​ក្នុង​រយៈពេល​ជាង​មួយខែ​ដូចគ្នា​ទទួលបាន​ផល​ជិត​២​តោន​ដោយ​លក់បាន​តម្លៃ​៨០០​រៀល​ក្នុង​មួយ​គីឡូក្រាម ក្រោយពី​នោះ​គាត់​ដាំ​បន្លែ​បន្ទាប់បន្សំ​មួយចំនួនទៀត​ដូចជា​ត្រប់​,​ម្ទេស ,​ដែល​ដំណាំ​ទាំងនេះ សរុប​ក្នុង​មួយឆ្នាំ​គាត់​អាច​ទទួល​ចំណូល បាន​ជាង​២០​លាន​រៀល​ដែរ​។​   ​កសិករ ច​ន គឹម​ស្រស់ បានឱ្យដឹង​ទៀតថា​៖​ចំពោះ​វិធីសាស្ត្រ និង​បច្ចេកទេស​ក្នុង​ការដាំដុះ​បន្លែ​នេះ គឺ​គាត់​មើល​តាម​យូ​ធូប​និង​មានការ​បង្រៀន​ពី​មន្ត្រី​កសិកម្ម​ផងដែរ​។​កន្លងមក​គាត់​ទទួលបាន​សម្ភារ​ជាច្រើន​ពី​មន្ទីរ​កសិកម្ម​ខេត្ត​សម្រាប់​យកមកប្រើ​ប្រាស់​លើ​ការដាំ​បន្លែ​របស់គាត់​។​ក្នុងនោះ​គាត់​ក៏​សំណូមពរ​ទៅ​មន្ទីរ​កសិកម្ម​ខេត្ត​ជួយ​ព​ន្លឿ​ន​ការស្តារ​ស្រះ​និង​ឧបត្ថម្ភ​ម៉ាស៊ីនបូមទឹក​សម្រាប់​គាត់​ផង​ព្រោះ​ខែ​នេះ​ទឹក​ចាប់ផ្តើម​រីង​បណ្តើរៗ​ហើយ​៕​​