ព័ត៌មានជាតិ

ទូត​កូរ៉េខាងត្បូង​សន្យាជំរុញ​ក្រុមហ៊ុន​សាងសង់​ផ្លូវជាតិ​លេខ​២ និង​លេខ​២២ឱ្យ​ហើយ​តាម​គម្រោង​

ភ្នំពេញ ៖ លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​កម្ពុជា​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​កាលពី​រសៀល​ម្សិលមិញ​លោក​ទូត​បានទទួល​ស្គាល់​នូវ​ភាពយឺតយ៉ាវ នៃ​ការសាងសង់​ផ្លូវជាតិ​លេខ​២ និង​លេខ​២២ និង​បាន​ប្តេជ្ញា​សន្យាថា នឹង​ជំរុញ​ក្រុមហ៊ុន​សាងសង់ ធ្វើយ៉ាងណា​ឲ្យ​គម្រោង​នេះ បាន​អនុវត្ត​ទាន់ពេលវេលា​តាម​ការគ្រោងទុក ប្រកប ដោយ​គុណភាព​រឹងមាំ។​

​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ និង​បាន​ជម្រាបជូន​លោក​ឯកអគ្គរដ្ឋទូត អំពី​ការបំពេញ​ការងារ​ប្រកបដោយ​ការទទួលខុសត្រូវ ក្នុងការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ប្រកបដោយ​គុណភាព​រឹងមាំ និង​វិស័យ​អាទិភាព​សំខាន់ៗ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *