ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​ស្វាយរៀងទទួល​សម្ភារសម្រាប់ប្រយុទ្ធប្រឆាំង​​​កូ​វីដ​១៩ពីសប្បុរសេជន

ខេត្តស្វាយរៀង៖កាលពី​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០២០​លោក​ម៉ែន​វិបុល​អភិបាលខេត្ត​ស្វាយរៀង​និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​​បានទទួល​សម្ភារ​ដែល​ឧបត្ថម្ភ​ដោយ​អង្គការ​ការី​តាស​កម្ពុជា​។​តាមរយៈ​លោកស្រី​ព្រុំ​សុ​ភី​អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​សម្រាប់​ចាត់ចែង​ក្នុងកំឡុងពេល​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​នៅក្នុង​ខេត្តស្វាយរៀង​។​

​លោក​អភិបាលខេត្ត​បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​លោកស្រី​ព្រុំ​សុ​ភី​និង​សហការី​ព្រមទាំង​តំណាង​អង្គការ​ការី​តាស​កម្ពុជា ដែល​បាន​ឆ្លៀតពេល​វេលា​ដ៏​មានតម្លៃ​នាំយក​សម្ភារ​ប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូ​វីដ​១៩ រួមមាន សាប៊ូ​២១​កេស ស្មើនឹង​១.៥១២​ដុំ​,​ម៉ាស់​៥០​ប្រអប់​ស្មើនឹង​២.៥០០​សន្លឹក​,​អាល់កុល​១០​បី​ដុង ស្មើនឹង​១០០​លីត្រ​, និង​ផ្ទាំង​អប់រំ​ផ្សព្វផ្សាយ​១០៥​ដុំ ស្មើនឹង​១.០០០​សន្លឹក​៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *