ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ អញ្ជើញចុះត្រួតពិនិត្យការរៀបចំដាក់លូបង្ហូរទឹក ក្នុងមណ្ឌលចត្តាឡីស័ក សាលាគរុកោសល្យភូមិភាគខេត្តតាកែវ

តាកែវ៖ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកក្ដដា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោក លោកស្រី អភិបាលរងខេត្ត លោក កង អាណាន់ អភិបាលក្រុងដូនកែវ និងមន្រ្តីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យការរៀបចំ បណ្ដាញលូបង្ហូរទឹក ក្នុងមជ្ឍមណ្ឌលចត្តាឡីស័ក សាលាគរុកោសល្យ ភូមិភាគតាកែវ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់ មន្រ្តីជំនាញ និងក្រុមជាង ទាំងអស់ ត្រូវធ្វើការរៀបចំប្រព័ន្ធលូបង្ហូរទឹកនេះ ស្របទៅតាមស្ដង់ដាបច្ចេកទេស ឱ្យបាន ត្រឹមត្រូវ ចៀសវាងការដាក់លូហើយមិនហូរទឹក បណ្ដាលឱ្យមានផលលំបាកទៅថ្ងៃមុខ៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *