ព័ត៌មានជាតិ

ឯកឧត្តម អ៊ុំ រាត្រី បានអញ្ជើញពិនិត្យមើលដំណើរការយកសំណាកអាជីវករ និងប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ និងប្រយោលនៅផ្សារ ហ៊ុយ ឡេង ក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ

 

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង កងកម្លាំង អញ្ជើញពិនិត្យមើលដំណើរការយកសំណាក បងប្អូនអាជីវករ និងប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ និងប្រយោលនៅផ្សារ ហ៊ុយ ឡេង ក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ។

 

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវសូមបងប្អូនអ្នកមានការពាក់ព័ន្ធ ជាមួយអ្នកមានវិជ្ជមានកូវីដ១៩ នៅផ្សារហ៊ុយ ឡេង មកយកសំណាក់ទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ការរីករាលនៃជំងឺនេះទៅ ក្នុងសហគមន៍។ ឯកឧត្តម បន្តថា ក្រោយពិនិត្យសុខភាពហើយសូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ចត្តាឡីស័កឲ្យបានត្រឹមត្រូវ១៤ថ្ងៃ និងគោរពតាមវិធានការសុខាភិបាល ៣ការពារ និង៣កុំ៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *