ព័ត៌មានជាតិ

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញដាំកូនឈើ ដើមផ្កា ក្នុងការកែលម្អរសោភ័ណ្ឌភាព ក្នុងសាលាស្រុកសាមគ្គីមានជ័យ

 

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអាទិត្យទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលស្រុកសាមគ្គីមានជ័យ បានរៀបចំពិធីដាំកូនឈើ ក្រោមភាពអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណ:អភិបាលខេត្តកំពង់ឆ្នាំង។

 

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានផ្តល់មតិណែនាំឱ្យលោកអភិបាលស្រុក ត្រូវយកចិត្តទុកដាក់ក្នុងការកែលម្អរសោភ័ណ្ឌភាពទីកន្លែងបំពេញការងារឱ្យបានល្អ ជាគំរូសម្រាប់កន្លែងដ៏ទៃទៀត។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ក ក៏បានលើកសរសើរដល់លោកអភិបាលស្រុកដែលមានគំនិតផ្តួចផ្តើម ដាំកូនឈើ ដើមផ្កាដើម្បីលម្អរសោភ័ណ្ឌភាពក្នុងសាលាស្រុកផងដែរ។

 

សូមជម្រាបជូនផងដែរថា៖ ការដាំដើមផ្កានៅក្នុងបរិវេនសាលាស្រុកនេះ សរុបចំនួន ៤០ ដើម ដោយមានការអញ្ជើញចូលរួមពីលោក ជិន រដ្ឋា ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង លោក វន ស៊ីផា អភិបាល នៃគណ:អភិបាលស្រុកសាមគ្គីមានជ័យ លោកតំណាងមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្ត និងសហការី មន្ត្រីរបស់រដ្ឋបាលស្រុកសាមគ្គីមានជ័យ៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *