ព័ត៌មានជាតិ

ឯកឧត្តមវេង សាខុន៖របៀងអភិរក្សជីវចម្រុះមហាអនុតំបន់មេគង្គ

វឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីទី១៨៖ស្តីពី”របៀងអភិរក្សជីវចម្រុះមហាអនុតំបន់មេគង្គ”ដែលទទួលបានជំនួយឥតសំណងពីធនាគារអភិវឌ្ឍអាស៊ី (ADB) បរិញ្ញប្បទានលេខ 0241-CAM (SF) ដែលបានចុះហត្ថលេខាជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១១ ក្នុងទំហំទឹកប្រាក់សរុបចំនួន ១៩លានដុល្លារ។ គម្រោងផ្តល់អាទិភាពដល់ការវិនិយោគតាមសហគមន៍ និងការអភិរក្សប្រព័ន្ធអេកូឡូស៊ីសម្រាប់ការបង្កើនប្រាក់ចំណូល។ ដោយសារតែភាពធន់នឹងអាកាសធាតុមិនទាន់បានដោះស្រាយគ្រប់គ្រាន់ ព្រោះតែខ្វះខាតធនធាន ទើបមានហិរញ្ញប្បទានបន្ថែម 0426-CAM (SCF) សម្រេចផ្តល់ដល់គម្រោងចំនួន ៧,៤លានដុល្លារអាមេរិក ដែលបានចុះហត្ថលេខា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥ ដោយផ្តោតសំខាន់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើនជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។ គម្រោងផ្តោតជាសំខាន់លើតំបន់របៀងជីវចម្រុះចំនួនពីរគឺ៖
ទីមួយ- តំបន់ទេសភាពភាគខាងកើតតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តមណ្ឌលគិរី មានសហគមន៍ព្រៃឈើចំនួន១០ គឺ៖ ១- អូរង្លាវ ២- ក្រង់រពុកដេអេ ៣- ត្រពាំងក្អើម ៤- អូរចុងណាច ៥- អូរក្លើ ៦- ច្បារតាប់កេះកាប់ចុងលូង ៧- ពីងប្រង់ក្លង់ពេសថូ ៨- ស្រែព្រះ ៩- ង្លាវក្រាច់ និង១០- អូរពុងរុង។
ទីពីរ- តំបន់ទេសភាពជួរភ្នំក្រវាញតាមព្រំដែនកម្ពុជា-ថៃ នាភាគខាងលិច ក្នុងខេត្តកោះកុង មានសហគមន៍ព្រៃឈើចំនួន ៤ គឺ៖ ១- ឬស្សីជ្រុំ ២- តាទៃលើ ៣- ថ្មដូនពៅ និង៤- សាមគ្គីព្រែកជីក។
គម្រោងចាប់ផ្តើមអនុវត្តនៅឆ្នាំ ២០១១ គ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០១៩ ប៉ុន្តែដោយសារ នៅសេសសល់ការងារមួយចំនួនមិនទាន់បានបញ្ចប់ ជាពិសេសការងារសាងសង់ហេដ្ឋារចនា សម្ព័ន្ធខ្នាតតូច (ទំនប់ ស្រះទឹក និងអណ្តូងខួង) ទើបគម្រោងត្រូវបានពន្យារពេលរហូតដល់ដំណាច់ ឆ្នាំ២០២០ ហើយត្រូវបានពន្យាជាលើកទីពីរទៀតរហូតដល់ខែធ្នូ ឆ្នាំ២០២១ ដោយ សារបញ្ហាជំងឺឆ្លងកូវីដ-១៩។
គិតត្រឹមខែមិថុនា ឆ្នាំ២០២១ នេះ គម្រោងបានចំណាយថវិកាអស់ប្រមាណជា ២៣.០៦លានដុល្លារ ត្រូវជា ៨៧% នៃថវិកាសរុបចំនួន ២៦.៤លានដុល្លារ ដោយសម្រេចបានលទ្ធផលប្រមាណជា ៩១% នៃលទ្ធផលរំពឹងទុករួមរបស់គម្រោង។ គម្រោងធ្វើការជាមួយ និងគាំទ្រដល់ប្រជាសហគមន៍ចំនួន ១៣.៧៨៤ គ្រួសារនៅក្នុងឃុំទាំង២២ ដែលពឹងផ្អែកដោយផ្ទាល់ទៅលើធនធានធម្មជាតិ ជាពិសេសធនធានព្រៃឈើ។ គម្រោងផ្តល់អាទិភាពលើការវិនិយោគតាមសហគមន៍ និងការអភិរក្សប្រព័ន្ធអេកូឡូស៊ី។ គោលបំណងសំខាន់ៗចំនួន៤ គឺ៖
១- ចូលរួមចំណែកគ្រប់គ្រងធនធានព្រៃឈើ តាមរយៈការជួយសហគមន៍មូលដ្ឋានបោះបង្គោល ព្រំប្រទល់ព្រៃសហគមន៍ ការរៀបចំផែនការគ្រប់គ្រង និងការទទួលបានសិទ្ធិស្របច្បាប់ក្នុងការ គ្រប់គ្រងសហគមន៍ព្រៃឈើ។
២- ជំរុញការដាំកូនឈើដើម្បីស្តារព្រៃឈើឡើងវិញក្នុងតំបន់ដីព្រៃឈើរេចរឹល ដោយធ្វើការដាំដុះបញ្ជូលនូវប្រភេទឈើព្រៃក្នុងស្រុក និងការធ្វើកសិរុក្ខកម្ម។
៣- បង្កើនជីវភាពរស់នៅរបស់សហគមន៍ បង្កើនប្រាក់ចំណូលដល់សមាជិកសហគមន៍តាមរយៈ ការគាំទ្រអនុគម្រោង និងសកម្មភាពកែលម្អជីវភាពរស់នៅ ការកសាងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
៤- ធ្វើការបណ្តុះបណ្តាលដល់មន្ត្រីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋានតាមរយៈការអនុវត្តសកម្មភាពនានារបស់គម្រោងដើម្បីពង្រឹងសមត្ថភាពលើការគ្រប់គ្រងសហគមន៍។
លទ្ធផលសម្រេចបានតាមផ្នែកមាន៖
 បានបោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើចំនួន ១៤
 រៀបចំស្ថានីយ៍ស្រាវជ្រាវព្រៃឈើមួយកន្លែង និងកសាងហេដ្ឋារចនាសម្ព័ន្ធ
 បោះបង្គោលព្រំព្រៃសហគមន៍ទាំង ១៤ និងដីព្រៃស្រាវជ្រាវចំនួន ១ ៤១១បង្គោល
 ដាក់ផ្ទាំងផ្សព្វផ្សាយតាមទីតាំងព្រៃសហគមន៍-ដីព្រៃស្រាវជ្រាវចំនួន ៤៣ (២,៥០មx១,៧៥ម)
 ដាក់ស្លាកផ្សព្វផ្សាយតាមទីតាំងព្រៃសហគមន៍-ដីព្រៃស្រាវជ្រាវចំនួន ៨០០(០,៥០មx០,៥០ម)
 រៀបចំពិធីចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ចំនួន ៣ និងអនុវត្តផែនការគ្រប់គ្រង
 បានផ្តល់សម្ភារៈ និងថវិកាដល់ក្រុមល្បាតព្រៃសហគមន៍ចំនួន០៩
 បានសម្របសម្រួលកិច្ចប្រជុំ និងកំណត់ដីព្រៃសហគមន៍ ដើម្បីដាំស្តារព្រៃឈើជាមួយគណៈ កម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ និងអាជ្ញាធរភូមិ-ឃុំ ធ្វើការដាំដុះលើដីព្រៃមានការរេចរិល និងដីព្រៃច្រករបៀង ផ្ទៃដីសរុបចំនួន ៥០ ២៥៧ហត និងដាំកូនឈើបានចំនួន ៩៦ ៦៣៦ដើម។
 បានថែទាំដំណុះធម្មជាតិលើផ្ទៃដីព្រៃឈើចំនួន ១២៨ហត ចំនួនកូនដំណុះ៣៨ ៤២៨ដើមក្នុងសហគមន៍ចំនួន ០៨ ក្នុងខេត្តមណ្ឌលគិរី
 បានកំណត់ផ្ទៃដីព្រៃសហគមន៍សរុបចំនួន ៤៩៣ហត សម្រាប់អនុវត្តការថែទាំកូនដំណុះដោយធម្មជាតិក្នុងសហគមន៍ទាំង ០៤ ក្នុងខេត្តកោះកុង
 ផ្តល់វគ្គបណ្តុះបណ្តាល និងអនុវត្តការសំអាតស្មៅជុំវិញកូនឈើដាំ និងធ្វើផ្លូវភ្លើងការពារ ភ្លើងឆេះព្រៃនៅសហគមន៍
 បានអនុវត្តការធ្វើរហាលព្រៃសហគមន៍ចំនួន០៨ លើផ្ទៃដីព្រៃ១៦០ហត ក្នុងខេត្តមណ្ឌលគិរី
 បានរៀបចំថ្នាលបណ្តុះកូនឈើចំនួន០៣កន្លែង នៅសហគមន៍ព្រៃឈើ និង១កន្លែងនៅស្ថានីយ៍ស្រាវជ្រាវព្រៃឈើដោយបានបណ្តុះកូនឈើព្រៃក្នុងស្រុកចំនួនជិត ១០ ០០០ដើម និងបានផ្តល់ជូនដល់អាជ្ញាធរមូលដ្ឋានយកទៅធ្វើការដាំដុះស្តារព្រៃឈើក្នុងតំបន់ជាង ១ ០០០ដើម
 បានធ្វើរហាលព្រៃសហគមន៍ សាកល្បងលើផ្ទៃដីចំនួន ៨០ហត ក្នុងតំបន់សហគមន៍ព្រៃឈើទាំង០៤កន្លែង នៅកោះកុង និង ១៦០ហត នៅ ៨សហគមន៍ក្នុងខេត្តមណ្ឌលគិរី
 បានជ្រើសរើស បណ្តុះបណ្តាល និងផ្តល់ពូជដំណាំដល់សមាជិកសហគមន៍ព្រៃឈើស្ម័គ្រចិត្តអនុវត្តកសិរុក្ខកម្មចំនួន ៧៥គ្រួសារ ក្នុងខេត្តកោះកុង ដោយអនុវត្តលើផ្ទៃដីសរុបចំនួន ៨០ហត
 បានផ្តល់កូនឈើហូបផ្លែ ១៤ ៧៦១ដើម និងគ្រាប់ពូជ ៣៦គីឡូក្រាម ដល់សមាជិកសហគមន៍ព្រៃឈើស្ម័គ្រចិត្តអនុវត្តកសិរុក្ខកម្មចំនួន ១១៤គ្រួសារក្នុងខេត្តមណ្ឌលគិរី។
 បានសាងសង់អគារស្នាក់ការសហគមន៍ចំនួន១៤ និងបំពាក់សម្ភារៈការិយាល័យ
 ផ្តល់បង្គន់អនាម័យដល់សមាជិកសហគមន៍ព្រៃឈើទាំង១៤ ចំនួន ១ ១៤១បង្គន់
 ផ្តល់សូឡាដាក់តាមផ្ទះសមាជិកសហគមន៍ និងស្នាក់ការសហគមន៍សរុបចំនួន១៨៤ផ្ទាំង
 អាងស្តុកទឹកពីប្រភពធម្មជាតិចំនួន០១ បានសាងសង់រួច និងប្រគល់ជូនប្រជាសហគមន៍ព្រៃឈើង្លាវក្រាច់
 ផ្តល់អណ្តូងលូចំនួន ១៤ និងអណ្តូងស្នប់ចំនួន ១១៤ និងធុងស្តុកទឹកភ្លៀងចំនួន៩ដល់សមាជិកសហគមន៍ព្រៃឈើ និងស្នាក់ការសហគន៍ព្រៃឈើ
 ជីកស្រះស្តុកទឹកភ្លៀង (៨០ម x៥០ម) បំពាក់ស៊ីទែនស្តុកទឹក និងម៉ាស៊ីនបូមទឹកប្រើសូឡាចំនួន ៨
 អណ្តូងខួង និងការទាញទឹកយកពីអូរ-ស្ទឹង ដោយបំពាក់ស៊ីទែន និងម៉ាស៊ីនបូមទឹកប្រើសូឡាចំនួន២០ ផ្តល់ដល់ប្រជាសហគមន៍ព្រៃឈើ
 បានកែលំអប្រព័ន្ធធារាសាស្រ្តខ្នាតតូច (ទំនប់ស្រែជ្រៃ បាក់ខាំ) ដាក់ឱ្យប្រជាសហគមន៍បានប្រើប្រាស់ធ្វើស្រែប្រាំងលើផ្ទៃដី ១០០ហត
 ក្រុមប្រមូល និងកែច្នៃទឹកឃ្មុំចំនួន០៧ក្រុម ត្រូវបានបង្កើតឡើង តំណាងឱ្យសហគមន៍ព្រៃឈើទាំង៧កន្លែង (៦ក្នុងខេត្តមណ្ឌលគិរី និង១ក្នុងខេត្តកោះកុង) រៀបចំចងក្រងក្រុមសន្សំប្រាក់បាន ២១ មានសមាជិកចំនួន ១ ០១៧នាក់ (ស្ត្រី ៧០%) បច្ចុប្បន្នទុនសន្សំមានចំនួន ៤០២ ៥៨៧ដុល្លារ (១៦៦ ២០៧$ របស់សមាជិក និង ២៣៦ ៣៨០$ ថវិកាគាំទ្រពីគម្រោង)។ ប្រាក់កម្ចីសរុប ៣២៣ ០២០ដុល្លារ មានអ្នកខ្ចី ៦២៧ នាក់ (ស្រ្តី ៧២%) គម្រោងបានគាំទ្រប្រជាសហគមន៍ចំនួន ៣៤គ្រួសារ ជាគ្រួសារគំរូចិញ្ចឹមមាន់សាច់ និង ១៨ គ្រួសារទៀតភ្ញាស់កូនមាន់ ផ្សព្វផ្សាយបន្តដល់កសិករដទែទៀតជាបណ្តើរៗ៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *