ព័ត៌មានជាតិ

រដ្ឋមន្រ្តីវេង​សាខុនបានអញ្ជើ​ញចុះពិ​និត្យវឌ្ឍន​​ភាពរបស់ស្ថានី​យ​ដាំឈើ​ម្សៅក្រដា​សហ៊ុន​សែន

នាព្រឹកថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមវេងសាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទអមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការអនុរដ្ឋលេខាធិការឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលជាប្រធានរដ្ឋបាលព្រៃឈើឯកឧត្ត​មប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលជាប្រធានរដ្ឋបាលជលផលនិងសហការីបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពរបស់ស្ថានីយដាំឈើម្សៅក្រដាសហ៊ុនសែនមានដែលមានទីតាំងស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។តាមការបញ្ជាក់របស់ឯកឧត្តមកែវអូម៉ាលីស្សប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើបានឲ្យដឹងថា ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែនមានផ្ទៃដីសរុប ២៨ ៩៦០ហិកតា ដើម្បីធ្វើការអភិវឌ្ឍ និងជំរុញការងារស្រាវជ្រាវ ពិសោធន៍ និងផលិតពូជឈើអាកាស្យា និងប្រេងខ្យល់ប្រភេទ Acacia hybrid និង Eucalyptus K7 និង G9 សម្រាប់ចែកជូនប្រជាពលរដ្ឋដាំជាចម្ការឈើលក្ខណៈគ្រួសារ ដាំតាមទីសាធារណៈ និងឈានដល់ការផលិតផ្គត់ផ្គង់ដល់វិស័យឯកជន។ បច្ចុប្បន្ននេះ រដ្ឋបាលព្រៃឈើបានដាំដុះដើមមេពូជអាកាស្យា Acacia hybrid បានចំនួន ១០ ០០០ដើម ប្រេងខ្យល់ ពូជ K7 បានចំនួន ៧ ០០០ដើម និងប្រេងខ្យល់ ពូជG9 បានចំនួន ២ ៥០០ដើម ដែលដើមពូជមេទាំងនោះអាចផ្តល់ត្រួយសម្រាប់កាត់បណ្តុះ ឬផលិតកូនបានប្រមាណជា ៧៦០ ០០០ដើម/ឆ្នាំ។ ឯកឧត្តមប្រតិភូបន្ថែមថា សម្រាប់ថ្ងៃអនាគតផែនការរបស់រដ្ឋបាលព្រៃឈើ គឺអភិវឌ្ឍតំបន់ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន មានក ឲ្យទៅជាមជ្ឈមណ្ឌលស្រាវជ្រាវនិងផលិតពូជឈើអាកាស្យា និងប្រេងខ្យល់ តាមរយៈការប្រើបច្ចេកទេសកាត់ត្រួយបណ្តុះឲ្យបាន ៥លានដើម/ឆ្នាំ។ សាងសង់បន្ទប់ពិសោធន៍បង្កាត់ពូជឈើដោយជាលិកាវប្បកម្ម សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ថ្នាលបណ្តុះកូនឈើ ដើម្បីបង្កើនសមត្ថភាពផលិតកូនឈើឲ្យបាន ១០លានដើម/ឆ្នាំ។ ទន្ទឹមនឹងនេះ បង្កើនការផលិតពូជឈើពាណិជ្ជកម្មក្នុងស្រុកសម្រាប់ចែកចាយ និងដាំដុះនៅតាមទីសាធារណៈចំនួន១,៥លានដើម/ឆ្នាំ។បន្ទាប់ពីបានពិនិត្យវឌ្ឍនភាពជារួមរបស់ស្ថានីយដាំឈើម្សៅក្រដាសហ៊ុនសែនមានកឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញទាំងអស់ដែលបានរួមគ្នាអភិវឌ្ឍន៍ ថែរក្សា និងការពារដីស្ថានីយប្រកបដោយ ចីរភាព និងប្រសិទ្ធភាព។ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថាបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញលើកទឹកចិត្តឲ្យមានការវិនិយោគដាំឈើគ្រប់រូបភាពដូចជាការដាំបែបលក្ខណៈគ្រួសារ ការដាំដោយវិស័យឯកជនដូចជាក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច និងក្រុមហ៊ុនឯកជនដាំឈើដៃគូសហការជាមួយនឹងរដ្ឋ ដើម្បីបង្កើតការងារនៅមូលដ្ឋានជូនប្រជាពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុក បង្កើតប្រភពនៃការផ្គត់ផ្គង់ឈើក្នុងស្រុក និងនាំចេញផលិតផលឈើពីចម្ការឈើដាំជំនួសប្រភពផ្គត់ផ្គង់ឈើចេញពីព្រៃធម្មជាតិ ធានាដល់ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ ហេតុដូច្នេះ រដ្ឋបាលព្រៃឈើត្រូវបន្តការងារផ្សព្វផ្សាយ ជំរុញ លើកទឹកចិត្ត និងសហការជាមួយគ្រប់ដៃគូតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍” ដើម្បីបន្តអភិវឌ្ឍន៍ មិនថាស្ថានីយនេះ ឫស្ថានីយផ្សេងទៀតនោះទេ គឺវិស័យព្រៃឈើទាំងមូល ជាពិសេសគោលនយោបាយដាំឈើឲ្យកាន់តែផុលផុស និងកើនឡើងជាបន្តបន្ទាប់៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *