ព័ត៌មានជាតិ

បន្តរកឃើញករណីជំងឺកូវី​ដ-១៩​សរុបចំនួន​៦​៧៨នាក់​និង​សះស្បើយ​៥៥៧នា​ក់ខណៈស្លាប់ថ្មី​១​២នាក់

រហូតដល់ថ្ងៃទី០៨មិថុនា​២០២១​យើងរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៦៧៨នាក់​(ឆ្លងសហគមន៍ ​៦២៩​នាំចូល៤៩)និងមានជាសះស្បើយ​៥៥៧នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​ ៣៥៥១១នាក់​​​​​​​​​​​​​​និងចំនួនជាសះស្បើយសរុប​កើន២៨៦៤៩នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី​១២នាក់​សរុប​ស្លាប់២៧៨នាក់ ។ ជំងឺកូវីដ-១៩​នៅតែបន្តគម្រាមកំហែ​ងយើងជា​ប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយអនុវត្តអនា​ម័យ​នៅឃ្លាតឆ្ងាយពីគ្នា​មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍​ហើយ​ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ដែរ ។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។

cbn

Leave a Reply

Your email address will not be published. Required fields are marked *