ព័ត៌មានជាតិ

សូ​មបងប្អូនប្រុងប្រយ័ត្ន!ចំ​ពោះ​​​បា​តុ​ភូ​តភ្លៀងផ្គររន្ទះ​ខ្យល់ប​ក់​បោ​កខ្លាំង​​និងរ​លកសមុទ្រ​ខ្ពស់ៗ

សេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៥ខែមិថុនាឆ្នាំ ២០២១សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះខ្យល់បក់បោកខ្លាំងនិងរលកសមុទ្រខ្ពស់ៗ។ នៅថ្ងៃទី ៩-១២ ខែមិថុនា ឆ្នាំ២០២១ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង និងប្រព័ន្ធសម្ពាធទាប។នៅថ្ងៃទី១៣-១៥ ខែមិថុនា ឆ្នាំ២០២១ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុង និរតីខ្លាំង និងជ្រលងនៃកូនព្យុះឈ្មោះ កូហ្គូម៉ា លើកទី៤ TS KOGUMA ២០១៤។អាស្រ័យស្ថានភាពអាកាសធាតុដូចបានជម្រាបជូនសូមសាធារណជនជ្រាបជាព័ត៌មាន ជាពិសេស ប្រជានេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះខ្យល់បក់បោកខ្លាំង៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *