ព័ត៌មានជាតិ

រដ្ឋមន្រ្តីវេងសាខុននាំ​យ​កអំណោ​យស្បៀង​និ​ងថ​វិកាទៅជូ​​នដល់គ្រួសា​រ​ដែ​លខ្វះ​ខា​តស្បៀង

ដោយបានពិនិត្យឃើញប្រជាពលរដ្ឋដែលមានការជាប់ពាក់ព័ន្ធទៅនឹងប្រជាពលរដ្ឋដែលបានឆ្លងជំងឺកូវីដ១៩ រស់នៅឃុំទ្រានកំពុងធ្វើចត្តាឡីស័កតាមផ្ទះនិងបានជួបប្រទះនឹងការខ្វះខាតជីវភាពរស់នៅប្រចាំថ្ងៃ នៅថ្ងៃទី៥មិថុនា២០២១នេះឯកឧត្តមវេងសាខុនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមខេត្តកំពង់ចាមបានចាត់ឲ្យឯកឧត្តមលីថៃហាក់ទីប្រឹក្សាក្រសួងរួមជាមួយក្រុមការងារថ្នាក់ស្រុកចុះជួយឃុំទ្រាននិងអាជ្ញាធរភូមិឃុំប៉ុស្តិ៍រដ្ឋបាលឲ្យនាំយកអំណោយស្បៀងនិងថវិការបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពុងសៀមទៅជូនដល់គ្រួសារដែលខ្វះខាតស្បៀង ចំនួន១៨ គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូ មី១កេសត្រីខ១យួទឹកដោះគោសម្រាប់កូនក្មេងអាយុ១ឆ្នាំ និងថវិកាមួយចំនួន៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *