ព័ត៌មានជាតិ

កន្លងមកមានកម្មករ-កម្មការិនី ក្នុងរោងចក្រមួយចំនួនតូចបានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ហើយយកបានយកវត្ថុវិភាគសំណាកធ្វើតេស្តលទ្ធផលវិជ្ជមានកូវីដ-១៩

 

តាមការណែនាំរបស់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ត ក្រោមការដឹកនាំពីសំណាក់ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃអភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងចូលរួមសហការអនុវត្តតាមការបច្ចេកទេសណែនាំរបស់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត បានណែនាំឱ្យរោងចក្រUT Light ចូលរួមទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បាញ់ថ្នាំសម្លាប់មេរោគ រក្សាគម្លាតសុវត្ថិភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល វិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ ។

 

បន្ទាប់មករោងចក្រ UT Light បានចាត់ចែងក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគក្នុងបរិវេណជុំវិញរោងចក្រ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល វិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ។

 

សូមអំពាវនាវដល់រោងចក្រ សហគ្រាសដទៃទៀត សូមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល វិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ អនុវត្តតាមការណែនាំរបស់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ត ព្រមទាំងចូលរួមសហការអនុវត្តតាមការបច្ចេកទេសណែនាំរបស់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត៕

 

cbn

Leave a Reply

Your email address will not be published. Required fields are marked *