ព័ត៌មានជាតិ

បន្តរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៧២​៩​នាក់និងមា​នជាសះស្បើយ​៧២​១នាក់ស្លា​ប់ថ្មី​៦នាក់​

រហូតដល់ថ្ងៃទី០៣ឧសភា២០២១​យើងរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៧២៩នាក់​ (ឆ្លងសហគមន៍៧០០​នាំចូល២៩)និងមានជាសះស្បើយ​៧២១នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន៣២១៨៩នាក់​​​​​​​​​​​​​​និងចំនួនជាសះស្បើយសរុប​កើន២៤៧៦៣នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី​៦នាក់​សរុប​ស្លាប់២៣៦នាក់ ។ជំងឺកូវីដ-១៩​នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍​ហើយ​និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ដែរ ។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។

cbn

Leave a Reply

Your email address will not be published. Required fields are marked *