ព័ត៌មានជាតិ

ស្ថានភាពនៃការនាំ​ចេញកសិផលក្នុងរ​យៈពេល៥ខែឆ្នាំ២​០២១

ដោយយោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៤ ១៨៧ ២៥៧,៤៣ តោន ទៅកាន់ទិសដៅ ៥៧ ប្រទេស គឺមានការកើនឡើងចំនួន ១ ៩៧៥ ៥៤៧,៥៦ តោន ស្មើនឹង ៨៩,៣២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ២១១ ៧០៩,៨៧ តោន។ កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖
1. ការនាំចេញអង្ករ៖
 បរិមាណអង្ករនាំចេញមានចំនួន ២៣៣ ០៣១តោន មានការថយចុះចំនួន ១២៣ ០៦៦ តោន (-៣៤,៥៦%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៥ខែឆ្នាំ២០២០ ដែលមានចំនួន ៣៥៦ ០៩៧ តោនការនាំចេញអង្ករក្នុងខែឧសភា ឆ្នាំ២០២១ មានចំនួន ៤០ ៥៣៦ តោន ថយចុះចំនួន ១៥ ៣០៩ តោន (-២៧,៤១%) បើធៀបនឹងខែឧសភា ឆ្នាំ២០២០ ដែលមានចំនួន ៥៥ ៨៤៥ តោន
 អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១៦០ ៤៥៣ តោន ស្មើនឹង ៦៨,៨៦% អង្ករសគ្រប់ប្រភេទមានចំនួន ៦៧ ៨៤៣ តោន ស្មើនឹង ២៩,១១% និងអង្ករចំហុយមានចំនួន ៤ ៧៣៥ តោន ស្មើនឹង ២,០៣%
 អង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២០ប្រទេស មានបរិមាណសរុបចំនួន ៥៥ ១៨៨តោន (២៣,៦៦%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ១២០ ៨៣៤តោន (៥១,៨៦%) ទិសដៅអាស៊ានចំនួន ៥ប្រទេស មានបរិមាណសរុបចំនួន ២១ ៨៤៨តោន (៩,៣៨%) និងទិសដៅដទៃទៀតចំនួន១៩ប្រទេស មានបរិមាណសរុប ៣៥ ១៦១តោន (១៥,១%)
 ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៥៤ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ១៦៨ ៥១១តោន (៧២,៣១%) និងក្រុមហ៊ុន៤៤ដទៃទៀតបាននាំចេញត្រឹមតែ ៦៤ ៥២០តោន (២៧,៦៩%)។
2. ការនាំចេញស្រូវ៖
ការនាំចេញស្រូវមានចំនួន ១ ៦១៤ ២១១តោន ក្នុងរយៈពេល៥ខែឆ្នាំ២០២១ ទៅកាន់ប្រទេសវៀតណាម និងប្រទេសអារ៉ាប់រួម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៨៥៥ ២០២,៥២តោន) ដែលមានការកើនឡើងចំនួន ៧៤៨ ១២៩តោន(៨២%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ៨៨៥ ១៨៦ តោន
3. ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ៖
ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ៣ ០៩៩ ០២៣,៩១តោន កើនឡើងចំនួន ១ ១០៤ ១៦១,៣០ តោន ស្មើនឹង ៦៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ១ ៩៩៤ ៨៦២,៦១តោន ដែលក្នុងនោះរួមមាន៖
 ចំណិតដំឡូងមីក្រៀមមានចំនួន ១ ២១១ ៣៥៣,១២ តោន (កើនឡើងចំនួន ២១,៥៨%) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៨២៩ ០៥០ តោន ប្រទេសវៀតណាមចំនួន ៣៦២ ៦៥១,៥៦ តោន និងប្រទេសចិនចំនួន ១៩ ៦៥១,៥៦ តោន
 ដំឡូងមីស្រស់ មានចំនួន ៣៣៩ ០០០ តោន (ថយចុះចំនួន -៥,២០%) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៦០ ០០០តោន និងប្រទេសវៀតណាមចំនួន ២៧៩ ០០០តោន
 ម៉្សៅដំឡូងមីមានចំនួន ១៣ ៤៥៤,៦៤ តោន (កើនឡើងចំនួន ៣០,៩៧%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ១២ ៨៤១ តោន ប្រទេសអ៊ីតាលីចំនួន ៣៣,៨៤ តោន ប្រទេសណេដឺឡេនចំនួន ១១៤ តោន ប្រទេសថៃចំនួន ២៩៥,៨០ តោន និងសហរដ្ឋអាមេរិកចំនួន ១៧០ តោនកាកសំណល់ដំឡូងមីមានចំនួន ៣ ៧០៨,០០ តោន (ថយចុះចំនួន -៣៣,២៩%) នាំចេញទៅប្រទេសចិនគ្រាប់ស្វាយចន្ទី មានចំនួន ៨០១ ៧៣២,២៦ តោន (កើនឡើងចំនួន ៣២១,៦៥%) នាំចេញទៅប្រទេសចិនចំនួន ៣ ៥៦៦,៨៨ តោន ប្រទេសឥណ្ឌាចំនួន ១៧ តោន ប្រទេសជប៉ុនចំនួន ៣៣,៤៦ តោន ប្រទេសឡាវចំនួន ២ តោន ប្រទេសអារ៉ាប់ចំនួន ០,៥២ តោន ប្រទេសថៃចំនួន ៣ ១០៨,៤០ តោន និងប្រទេសវៀតណាមចំនួន៧៩៥ ០០៤ តោន
 គ្រាប់ពោត មានចំនួន ១៣៦ ៨៧៩,១៣ តោន (កើនឡើងចំនួន ២៨៤,១០%) នាំចេញទៅប្រទេសបង់ក្លាដេសចំនួន ៤២ តោន ប្រទេសកូរ៉េចំនួន ២១ តោន កោះតៃវ៉ាន់ចំនួន ៦៧៦,១៣ តោន ប្រទេសថៃចំនួន ៤២ ៣៥០ តោន និងប្រទេសវៀតណាមចំនួន ៩៣ ៧៩០ តោន
 គ្រាប់សណ្តែកបាយ មានចំនួន ១៦ ៥៨០ តោន (កើនឡើងចំនួន ៥១១,៨៦%) នាំចេញទៅប្រទេសវៀតណាម
 គ្រាប់សណ្តែកសៀង មានចំនួន ១៦ ៧០០,០៤ តោន (កើនឡើងចំនួន ១០០%) នាំចេញទៅប្រទេសថៃចំនួន ៦ ២៥០ តោន ប្រទេសអារ៉ាប់រួមចំនួន ០,០៤ តោន និងប្រទេសវៀតណាមចំនួន ១០ ៤៥០ តោន
 ផ្លែចេកស្រស់មានចំនួន ២០៥ ០២៤,៤៧ តោន (កើនឡើងចំនួន ៦៨,៨៦%) នាំចេញទៅប្រទេសចិនចំនួន ១៧៩ ០៩៦,៨១ តោន ប្រទេសជប៉ុនចំនួន ៣៣៣,៨៤ តោន ប្រទេសសិង្ហបុរីចំនួន ៤៨០,៤៨ តោន និងប្រទេសវៀតណាមចំនួន ២៥ ១១៣,៣៤ តោន
 ផ្លែក្រូចថ្លុងមានចំនួន ២២ ៦១៨,៤៤ តោន (កើនឡើងចំនួន ១២៨,៤៧%) នាំចេញទៅប្រទេសថៃចំនួន ២២ ៥៥៤ តោន និងប្រទេសវៀតណាមចំនួន ៦៤,៤៤ តោន
 ផ្លែស្វាយស្រស់មានចំនួន ១៥៦ ៧២៤,៥២ តោន (កើនឡើងចំនួន ២៥៥,៣៩%) នាំចេញទៅហុងកុងចំនួន ៥០,៧៨ តោន ប្រទេសកូរ៉េចំនួន ១២៤,៣៨ តោន ប្រទេសគុយវ៉ែតចំនួន ០,០១ តោន ប្រទេសសិង្ហបុរីចំនួន ១៦,២០ តោន ប្រទេសថៃចំនួន ២០ ២១៩,២៨ តោន ប្រទេសវៀតណាមចំនួន ១៣៦ ១០២,៦៥ តោន និងប្រទេសចិនចំនួន ២១១,២២ តោន
 ដំណាប់ស្វាយមានចំនួន ១១ ០៤៨,៩៤ តោន (កើនឡើងចំនួន ១៩៨,៤២%) នាំចេញទៅប្រទេសចិនចំនួន ៩ ១៤៩,២៥ តោន ប្រទេសជប៉ុនចំនួន ៥១២,៥០ តោន ប្រទេសកូរ៉េចំនួន ៩,១៥ តោន ប្រទេសហ្វីលីពីន ចំនួន ៥៥៤,២៤ តោន ប្រទេសថៃចំនួន ៧៣០,៦១ តោន សហរដ្ឋអាមេរិកចំនួន ៥,៣៩ តោន ប្រទេសវៀតណាម ចំនួន ៧៦,៨០ តោន និងចក្រភពអង់គ្លេស ១១ តោន
 ទឹកស៊ីរ៉ូស្វាយមានចំនួន ២ ៨៦៩,៧៣ តោន (កើនឡើងចំនួន ៣០,៩៥%) នាំចេញទៅប្រទេសចិនមានចំនួន ១៤៨ តោន និងប្រទេសហ្វីលីពីនចំនួន ២ ៧២១,៧៣ តោន
 ដូងប្រេងមានចំនួន ២១ ៨១៦,៦៩ តោន (កើនឡើងចំនួន ៤១,៧៦%) នាំចេញទៅប្រទេសឥណ្ឌាចំនួន ១៨ ០១៦,៦៨ តោន និងប្រទេសម៉ាឡេស៊ីចំនួន ៣ ៨០០ តោន
 ម្រេចមានចំនួន ៧ ៤៦១,២១តោន (កើនឡើងចំនួន ១៩៥,២០%) នាំចេញទៅប្រទេសប៊ែលហ្សិកចំនួន៧,៥៦តោន សាធារណរដ្ឋឆេកចំនួន ៦,១០ តោន ប្រទេសបារាំងចំនួន ១៣,៨៦ តោន ប្រទេសអាល្លឺម៉ង់ចំនួន ៧០,៨២ តោន ប្រទេសឥណ្ឌាចំនួន ២៥ តោន ប្រទេសជប៉ុនចំនួន ២,១៨ តោន ប្រទេសកូរ៉េចំនួន ១,៣០ តោន ប្រទេសប៉ូឡូញចំនួន ៧,០៩ តោន ប្រទេសរុស្សីចំនួន ០,៣១ តោន ប្រទេសស៊ុយអ៊ែតចំនួន ១,១៥ តោន កោះតៃវ៉ាន់ចំនួន ១៥ តោន ប្រទេសអង់គ្លេសចំនួន ១,២៤ តោន ប្រទេសអារ៉ាប់រួមចំនួន ០,០១ តោន សហរដ្ឋអាមេរិកចំនួន ១,១០ តោន និងប្រទេសវៀតណាមចំនួន ៧ ៣០៨,៤៩ តោន
 ថ្នាំជក់មានចំនួន ៨៧៩,៨៥ តោន (ថយចុះចំនួន -៦៨,១៣%) នាំចេញទៅប្រទេសប៊ែលហ្សិកចំនួន១៩,៨២តោន ប្រទេសអាល្លឺម៉ង់ចំនួន ០,០០១ តោន ប្រទេសហុងគ្រីចំនួន ០,០១ តោន ប្រទេសឥណ្ឌូនេស៊ីចំនួន ០,០២ តោន ប្រទេសសិង្ហបុរីចំនួន ០,០០៥ តោន និងប្រទេសវៀតណាម ៨៦០ តោន
 បន្លែចម្រុះមានចំនួន ៣៦,៤៦ តោន (ថយចុះចំនួន -៣៣,០៥%) នាំចេញទៅប្រទេសបារាំង
 ម្ទេសស្រស់មានចំនួន ៥៦ ៥០៧,១២ តោន (កើនឡើងចំនួន ៩៤,៨៦%) នាំចេញទៅប្រទេសថៃចំនួន ៥៦ ៥០៧,១២ តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០០២ តោន
 ម្ទេសក្រៀម មានចំនួន ៦០០តោន (ថយចុះចំនួន -៥០%) នាំចេញទៅប្រទេសថៃ និង
 ផលិតផលចំនួន ៥០មុខ ផ្សេងទៀត មានចំនួន ៧៤ ០២៩,២៩តោន។
4. តម្លៃនៃការនាំចេញកសិផល៖
ការប៉ាន់ស្មានតម្លៃដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក័យបត្ររបស់អ្នកនាំចេញ) មានចំនួន ២ ២៣៥ ៥៨២ ៧៣៦,៧២ ដុល្លាអាមេរិក ដែលក្នុងនោះ៖
 ការនាំចេញអង្ករមានចំនួន ១៩៦ ៩១១ ១៩៥ដុល្លាអាមេរិក
 ការនាំចេញស្រូវមានចំនួន ២៣៩ ០៥១ ២២៨ដុល្លាអាមេរិក
 ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ១ ៧៩៩ ៦២០ ៣១៣,៧២ ដុល្លាអាមេរិក។ 5. សន្និដ្ឋាន៖
ការនាំចេញកសិផលសរុបក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១ មានកំណើនចំនួន ៨៩,៣២% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១១៣,១០% រីឯការនាំចេញអង្ករមានការថយចុះចំនួន៣៤,៥៦%ដោយសារតម្លៃដឹកជញ្ជូនមានការកើនឡើងខ្ពស់៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *