ព័ត៌មានជាតិ

រកឃើ​ញករណីជំងឺកូវីដ-​១៩​សរុប​ចំនួ​ន​​៥៩៩នាក់និងសះ​​ស្បើយ​៥០២នាក់ខណៈស្លាប់ថ្មី២នាក់

រហូតដល់ថ្ងៃទី២៨ឧសភា២០២១​យើងរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៥៩៩នាក់​(ឆ្លងសហគមន៍ ​៥៧៤​នាំចូល២៥)និងមានជាសះស្បើយ​៥០២នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​២៨២៣៧នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បើយសរុប​កើន២០៩០០នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី២នាក់សរុប​ស្លាប់១៩៦នាក់ ។ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយនិងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ដែរ។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ឈរជជែកគ្នាគម្លាតពីគ្នា​។ល។យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ចនិងឧស្សាហ៍លាងដៃជាមួយសាប៊ូអាល់កុលឬជែល​។

cbn

Leave a Reply

Your email address will not be published. Required fields are marked *