ព័ត៌មានជាតិ

អាជ្ញាធរក្រុងព្រះសីហនុអំពាវនាវដល់ប្រជាពលរដ្ឋចូលរួចថែរក្សាអនាម័យ ត្រូវវិចខ្ចប់សំរាមឲ្យជិត និងដាក់ឲ្យបានត្រឹមត្រូវ

ខេត្តព្រះសីហនុ ៖ លោក ជួប សីហា មន្ត្រីសាលាក្រុងតំណាងឲ្យលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ បានដឹកនាំក្រុមហ៊ុនប្រមូលសំណង់រឹង (សេង ទិត្យ) និងក្រុមហ៊ុនប្រមូលសំរាមបានចុះមកត្រួតពិនិត្យនៅទីតាំងចោលសំរាមដែលប្រជាពលរដ្ឋមួយចំនួនយកមកចោលពាសវាលពាសកាលបង្កឲ្យមានការជះក្លិនស្អុយបង្កឲ្យផលប៉ះពាល់សុខភាពដល់ភ្ញៀវទេសចរជាតិ អន្តរជាតិដែលធ្វើដំណើរតាមផ្លូវក៏ដូចបងប្អូនប្រជាពលរដ្ឋដែលរស់នៅទីតាំងនោះ និងបង្កឲ្យកកស្ទះប្រព័ន្ធលូ បណ្តាលឲ្យហូរទឹកស្អុយមកលើផ្លូវដែលស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ។

លោក ជួប សីហា មន្រ្តីសាលាក្រុងបានឲ្យដឹងថា សម្រាប់ថ្ងៃនេះ អាជ្ញាធរក្រុងសហកាជាមួយក្រុមហ៊ុនសំណង់រឹង (សេង ទិត្យ) និងក្រុមហ៊ុនប្រមូលសំរាមបានមកធ្វើការប្រមូលសំរាមទាំងនោះចេញពីទីតាំងខាងលើអស់រួចរាល់។ ជាមួយគ្នានេះផងដែរ លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើសូមជួយថែរក្សាអនាម័យទាំងអស់គ្នា ត្រូវវិចខ្ចប់សំរាមឲ្យបានជិត ដាក់ឲ្យបានត្រឹមត្រូវងាយស្រួលរថយន្តប្រមូលសំរាមមកប្រមូល កុំចោលសំរាមទៅក្នុងលូ កុំដាក់លើគំរបលូបណ្តាលឲ្យមានការកកស្ទះប្រព័ន្ធលូ។

ប្រជាពលរដ្ឋនៅភូមិ៣ សង្កាត់លេខ៤ ក៏បានថ្លែងអំណរគុណទៅដល់លោក ជួប សីហា មន្ត្រីសាលាក្រុងព្រះសីហនុដែលជួយដោះស្រាយបញ្ហានេះ ក៏ដូចជារាល់បញ្ហាផ្សេងរបស់ប្រពលរដ្ឋក្នុងក្រុងព្រះសីហនុកន្លងមកផងដែរ៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *