ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យ និងដោះស្រាយបញ្ហាប្រជាពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់ នៅស្រុកមង្គលបូរី

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំក្រុមការងារ កងកម្លាំងប្រដាប់អាវុធ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បន្តចុះពិនិត្យមើល និងចាត់ចែងជួយជួសជុលរៀបចំផ្ទះសម្បែងមួយចំនួនឡើងវិញ នៅឃុំបន្ទាយនាង ឃុំសឿ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

 

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សម្តែងការសោកស្តាយ ចំពោះការខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋ។ កាលពីល្ងាចម្សិលមិញ ភ្លៀងមួយមេធំបានបង្ករឲ្យកើតមានគ្រោះខ្យល់កន្ត្រាក់ ហើយបានបង្ករឲ្យមានគ្រោះថ្នាក់ដល់បាត់បង់អាយុជីវិតកុមារម្នាក់អាយុ៥ឆ្នាំ នៅភូមិបល័ង្គជ្រៃ ឃុំសឿ ស្រុកមង្គលបូរី ។

 

ឯកឧត្តមក៏បានសម្តែងនូវមនោសញ្ចេតនាសូមចូលរួមសោកស្តាយ និងរំលែកទុក្ខជាមួយបងប្អូន និងក្រុមគ្រួសារសពកុមារា ដែលបានខូចខាតផ្ទះសម្បែង ផលដំណាំផ្សេងៗ និងការបាត់បង់កូនចៅជាទីស្រលាញ់ ៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *