ព័ត៌មានជាតិ

ជនដៃដល់សម្លាប់ស្ត្រីបុគ្គលិកកាស៊ីណូម្នាក់នៅក្រុងប៉ោយប៉ែតសមត្ថកិច្ចបានចាប់ខ្លួន

សៀមរាប៖ជនដៃដល់ដែលសម្លាប់ស្ដ្រីម្នាក់បុគ្គលិកកាស៊ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលតាមស្រាវជ្រាវចាប់ខ្លួនបានហើយកាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នៅខេត្តសៀមរាប។

 

លោកឧត្តមសេនីយ៍ទោសិទ្ធិឡោះបានបញ្ជាក់ថាប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងនគរបាលខេត្តសៀមរាបនិងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ។

លោកឧត្តមសេនីយ៍ស្នងការបានបន្តថា ករណីនេះជាករណីរំលោភសម្លាប់ ហើយនៅពេលឃាត់ខ្លួន កម្លាំងសមត្ថកិច្ចក៏ដកហូតបានកាំបិតដែលជាវត្ថុតាងសម្រាប់ធ្វើសកម្មភាពមួយផងដែរ។បច្ចុប្បន្នជនដៃដល់ កម្លាំងជំនាញកំពុង ធ្វើការសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

សូមរំលឹកថា ស្ដ្រីបុគ្គលិកកាស៉ីណូម្នាក់ ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

 

ស្ដ្រីជនរងគ្រោះឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំ ជាបុគ្គលិកកា ស៉ីណូមួយ ស្នាក់នៅបន្ទប់ជួលលេខ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានមានជ័យ៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *