ព័ត៌មានជាតិ

សពក្រុមឧក្រិដ្ឋជន៤នាក់ត្រូវបានដឹកយកទៅបូជានៅវត្តទឹកថ្លា

ភ្នំពេញ៖សពក្រុមឧក្រិដ្ឋជនចំនួន៤នាក់ដែលកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាញ់សម្លាប់នៅក្នុងប្រតិបត្តិការបង្ក្រាបករណីជម្រិតទារប្រាក់ ១លានដុល្លារ ពីជនរងគ្រោះម្ចាស់ភូមិគ្រឹះក្នុងបុរីអង្គរភ្នំពេញនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញខណ្ឌសែនសុខនោះត្រូវបានដឹកយកទៅបូជានៅវត្តទឹកថ្លាកាលពីព្រឹកថ្ងៃទី២ខែមីនា ឆ្នាំ ២០២១នេះហើយ។ក្នុងនោះមានតែគ្រួសាររបស់សពម្នាក់មកចូលរួម រីឯសព៣នាក់ទៀតគ្មានសាច់ញាតិមកចូល រួមទេ។

សូមរំលឹកថា៖ក្រុមឧក្រិដ្ឋជនបានប្រើប្រាស់កាំភ្លើងវែង AK១ដើម និងកាំភ្លើងខ្លី ២ដើមបើកការបាញ់ប្រហារមកលើកម្លាំងកងរាជអាវុធហត្ថ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតវិញ បណ្តាលឱ្យក្រុមឧក្រិដ្ឋជនទាំង៤នាក់ ស្លាប់នៅនឹងកន្លែង។

ក្នុងចំណោមឧក្រិដ្ឋជនទាំង ៤នាក់ គឺមានម្នាក់នាក់  ជាដៃកុងរថយន្តរបស់ម្ចាស់ផ្ទះផ្ទាល់។ ក្រុមឧក្រិដ្ឋជនចំនួន ៤នាក់ បានចូលប្លន់ ដោយរៀបផែនការជម្រិតយកប្រាក់ ១លានដុល្លារជាមុន ទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធនិងកូន ឈ្នួល ២នាក់ ជាក្រោយ ប៉ុន្តែមិនបានសម្រេច៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *