ព័ត៌មានជាតិ

រថយន្តបើកផ្លូវក្រោមដីគេចបាវសំរាមក៏បុកខឿនបណ្តាលក្រឡាប់

ភ្នំពេញ៖រថយន្តទំនើប១គ្រឿងបើកនៅផ្លូវក្រោមដីស្ពានអាកាសចោមចៅក្នុងខណ្ឌពោធិ៍សែនជ័យដែលគេចចេញពីបាវសំរាមក៏បុកខឿនផ្លូវបណ្តាលឱ្យក្រឡាប់ កាលពីវេលាទៀបភ្លឺចូលថ្ងៃទី២ ខែមីនាឆ្នាំ២០២១។

 

ក្នុងហេតុការណ៍នេះ គេឃើញមានបុរសម្នាក់ជាតៃកុង និងអ្នករួមដំណើរជាមួយ៣នាក់ នៅក្នុងរថយន្តពាក់ផ្លាកលេខភ្នំពេញ 2AU-6908។ករណីនេះ ​មិនបណ្តាលឱ្យនរណាម្នាក់ រងគ្រោះថ្នាក់ទេ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ យកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីអនុវត្តន៍បន្តតាមនីតិវិធីផ្លូវច្បាប់៕

 

cbn

Leave a Reply

Your email address will not be published. Required fields are marked *