ព័ត៌មានជាតិ

បញ្ជូនចោរម្នាក់ទៅតុលាការករណីឆក់កាបូបលុយនិងសម្ភារជិត២ម៉ឺនដុល្លារ

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១មីនាឆ្នាំ២០២១សមត្ថកិច្ចបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការរាជធានីភ្នំពេញពាក់ព័ន្ធករណីឆក់កាបូបលុយនិងសម្ភារេជិត២ម៉ឺនដុល្លារ ក្រោយពីចាប់ប់បាននៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ខណ្ឌពោធិសែនជ័យកាលពីថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ។


មន្ត្រីដដែលបានបន្តថា៖បានឱ្យដឹងថា៖ជនសង្ស័យឈ្មោះសេង វ៉ាន់ធី ហៅធីហើម ភេទប្រុសអាយុ៣១ឆ្នាំ ទី ផ្លូវបេតុងភូមិថ្មីសង្កាត់ដង្កោ ខណ្ឌដង្កោ។ជនរងគ្រោះឈ្មោះ ហេង ស្រីមុំ ភេទស្រីអាយុ៤៤ ឆ្នាំ ស្នាក់នៅផ្ទះលេ ខ ៤១ ផ្លូវលំភូមិព្រៃលិច សង្កាត់ព្រៃស ខណ្ឌ ដង្កោ ។


សម្ភារបាត់បង់ កាបូបចំនួន១ ,ប្រាក់ដុល្លារចំនួន ១៤.៣០០ដុល្លារអាមេរិក,ខ្សែកមួយខ្សែ ,ទូរស័ព្ទដៃម៉ាកអាយហ្វូនមួយគ្រឿង, និងសៀវភៅធនាគារ១ក្បាល។វត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ1IN-0407ចំនួន២ គ្រឿង ជាមធ្យោបាយជិះធ្វើសកម្មភាព។

ម៉ូតូម៉ាកហុងដាស្កុបពីអាយ ពណ៌ស សេរីឆ្នាំ២០២០។
ជនសង្ស័យឈ្មោះសេង វ៉ាន់ធី កន្លងទៅហើយធ្លាប់ជាប់ពន្ធនាគារចំនួន៣លើកមកហើយគឺនៅក្នុឆ្នាំ២០១៣,ឆ្នាំ២០១៥និង២០១៩ ៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *