ព័ត៌មានជាតិ

មន្ត្រីមន្ទីរសុខាភិបាលយកមនុស្ស១០នាក់មកធ្វើចត្តាឡីស័ក

កំពង់ឆ្នាំង៖ក្រុមមន្ត្រីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងរួមនិងអាជ្ញាធរកាលពីយប់ថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២១ បានចុះស្រឡាងដើម្បីតាមយកមនុស្សចំនួន១០នាក់ ពីស្រុកកំពង់លែង៣គ្រួសារ ចំនួន៨នាក់ និងស្រុកបរិបូណ៌ចំនួន២នាក់ដើម្បីយកពួកគាត់មកធ្វើចត្តាឡីស័ក។ពួកគាត់បានចាកចេញពីភ្នំពេញក្នុងព្រឹត្តិការណ៍ ២០កុម្ភៈពាក់ព័ន្ធទៅនឹងទីកន្លែងដែលមានករណីផ្ទុះកូវីដ-១៩។

 

លោកវេជ្ជបណ្ឌិត ប្រាក់វ៉ុនប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា៖ ករណីនាំយកមនុស្សទាំង១០ រូបយកមកធ្វើចត្តាឡីស័កនៅមណ្ឌលស្រុកទឹកផុសដើម្បីព្យាបាល។ពេលនេះក្រុមគ្រូពេទ្យកំពុងធ្វើតេស្តពីព្រោះពួកគាត់ទាំងនោះមានពាក់ព័ន្ធជាមួយនឹងទីតាំងហេតុការណ៍ ២០កុម្ភៈនៅទីក្រុងភ្នំពេញ ។ពួកគាត់បានធ្វើដំណើរចូលមកកាន់ខេត្តកំពង់ឆ្នាំងដើម្បីបន្តដំណើរទៅលំនៅស្ថានរបស់ពួកគាត់ទាំង២កន្លែង ។

 

ប្រធានមន្ទីរសុខាភិបាលខេត្តក៏បានអំពាវនាវចំពោះអ្នកដែលមានការពាក់ព័ន្ធទៅនឹងទីតាំង ៤៦កន្លែងនៅក្នុងសហគមន៍២០កុម្ភៈសូមមកពិនិត្យសំណាក និងធ្វើចតាឡីស័កឱ្យបានត្រឹមត្រូវ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានហ្មត់ចត់៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *