ព័ត៌មានជាតិ

បុគ្គលិករោងចក្រម្នាក់ត្រូវបានឲ្យធ្វើកិច្ចសន្យា ក្រោយបង្ហោះព័ត៌មានមិនពិតរឿងឆ្លងជំងឺកូវីដ១៩ បង្កការភ្ញាក់ផ្អើលពេញក្រុងបាវិត

ខេត្តស្វាយរៀង ៖ មានករណីម្ចាស់គណនីឈ្មោះ Wechat និងគណនីហ្វេសប៊ុកគ្រុបមួយបានបង្ហោះព័ត៌មានមិនពិតពាក់ព័ន្ធនឹងបញ្ហាខ្លឹមសារដែលបានលើកឡើងថា យោងតាមសាលាក្រុងបាវិតបានជូនដំណឹងថា នៅក្រុងបាវិតមានករណីមនុស្ស២ឬ៣នាក់ឆ្លងជំងឺកូវីដ១៩ ហើយធ្វើឲ្យមានការភ្ញាក់ផ្អើលនិងប្រតិកម្មពីលោកអភិបាលខេត្តស្វាយរៀងចាត់កម្លាំងចុះស្រាវជ្រាវភ្លាមៗនៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើតខែផល្គុន ឆ្នាំជូតទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១លទ្ធផលគឺជាព័ត៌មានក្លែងក្លាយ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនបង្ហោះព័ត៌មានក្លែងក្លាយនោះឈ្មោះ លី ចាន់នី ភេទប្រុស អាយុ៣១ឆ្នាំជាបុគ្គលិករោងចក្រស៊ី វ៉ាយ ថប់ ខេមបូឌា ឯក មានទីលំនៅភូមិដើមពោធិ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ប្រភពបន្តទៀតថា យោងតាមអនុសាសន៍ណែនាំរបស់ឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ក្នុងនាមគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការ តំណាងឯកឧត្ដមអភិបាលខេត្តបានដឹកនាំក្រុមការងារ និងកម្លាំងជំនាញសហការជាមួយតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្កា នៅរោងចក្រស៊ី.វ៉ាយ.ថប់ (ខេមបូឌា) ឯ.ក ចុះស្រាវជ្រាវករណីមានគណនី Wechat និងគណនីហ្វេកប៊ុកគ្រុប មួយបានបង្ហោះពាក់ព័ន្ធនឹងបញ្ហាខ្លឹមសារដែលបានលើកឡើងថា យោងតាមសាលាក្រុងបាវិត បានជូនដំណឹងថា នៅក្រុងបាវិតមានករណីមនុស្ស២ ឬ៣នាក់ ឆ្លងជំងឺកូវីដ១៩ហើយ។

ទាក់ទិននឹងករណីនេះ គណៈកម្មការកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត សូមជម្រាបជូនដល់ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋបានជ្រាបថា នៅក្នុងភូមិសាស្រ្តក្រុងបាវិត មិនមានការឆ្លងជំងឺកូវីដ១៩ទេ គឺមានសភាពស្ងប់ស្ងាត់ធម្មតា មិនដូចដែលបុគ្គលខាងលើបានលើកឡើងនោះទេ។ ដូចច្នេះហើយរដ្ឋបាលខេត្តស្វាយរៀង សូមបដិសេធចំពោះព័ត៌មានក្លែងក្លាយខាងក្រោមនេះ ដែលផ្សព្វផ្សាយបំពុលសង្គម សូមសាធារណជនកុំមានការយល់ច្រឡំ។

ជាមួយគ្នានោះ ក្រុមការងារឯកឧត្តម តូច ប៉ូលីវ៉ា បានឲ្យជនដែលជាម្ចាស់គណី Wechat ធ្វើកិច្ចសន្យា និងសារភាពសុំទោសមហាជនជាសាធារណៈ៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *