ព័ត៌មានជាតិ

បើករថយន្តធំបុកចូលផ្ទះពលរដ្ឋស្លាប់ម្នាក់របួសធ្ងន់

កណ្ដាល៖បុរសម្នាក់បើករថយន្តធំបុកចូលផ្ទះពលរដ្ឋបណ្ដាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់និងម៉ូតូ២គ្រឿង លើផ្លូវជាតិ៨ ភូមិព្រែកតាមាក់ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលកាលពីយប់ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២១ ។

មន្ត្រីនគរបាលបានឱ្យដឹងថា៖រថយន្តបង្កម៉ាកហីយ៉ាន់ដាយប្រភេទបែនពាក់ផ្លាកលេខ ភ្នំពេញ 3B-3894 បើកបរដោយឈ្មោះ ភណ្ឌ ថាវ៉ាន់ ភេទប្រុស អាយុ២០ឆ្នាំ ភូមិអញ្ជែងលើ ឃុំពុកឫស្សី ខេត្តកណ្ដាល ។

ជាមួយនោះម៉ូតូខូចខាតម៉ាក scoopy ផ្លាកលេខ ភ្នំពេញ 1HJ 2587 ម្ចាស់ឈ្មោះ ណូ សាលី ភេទប្រុស អាយុ ៣០ឆ្នាំ នៅសង្កាត់ជ្រោយចង្វារនិងម៉ូតូ១គ្រឿងទៀតម៉ាក Scoopy ផ្លាកលេខ កណ្ដាល 1AC 7156 ម្នាស់ឈ្មោះ ភ័ក្រ ស្រីម៉ា ភេទស្រី អាយុ ៣៨ឆ្នាំរបួសធ្ងន់។

ខូចខាតម៉ូតូ ២គ្រឿង,ផ្ទះមួយខ្នងទទឹង ៧គុណ៨ម៉ែត្រ និងរបស់របរលក់ដូរខូចខាតទាំងស្រុង មូលហេតុ៖ អ្នកបើកបររថយន្តបង្កគ្មានបចេ្ចកទេសខ្វះការប្រុងប្រយ័ត្ន ។អ្នកបើកបររថយន្តរត់គេចខ្លួនតែ ត្រូវសមត្ថកិច្ចតាមចាប់បានវិញ៕

 

cbn

Leave a Reply

Your email address will not be published. Required fields are marked *