ព័ត៌មានជាតិ

ចាប់ជនម្នាក់ករណីយកកន្ថោរទឹកនោមចាក់ស្រោចលើម្ដាយរួចយកកាំបិតកាប់ក្បាលឪពុកឱ្យរបួស

កណ្ដាល៖កម្លាំងនគរបាលស្រុកស្អាងបានចាប់ជនសង្ស័យម្នាក់ករណីបានយកកន្ថោរទឹកនោមចាក់ស្រោចលើម្ដាយរួចយកកាំបិតផ្គាក់កាប់ក្បាលឪពុកខ្លួនឯងឱ្យរងរបួសធ្ងន់នៅផ្ទះជនរងគ្រោះក្នុងភូមិរកាលើ ឃុំខ្ពបស្រុកស្អាង ខេត្តកណ្តាលកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២១។

មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះ អ៊ុក ម៉ាប់ ភេទប្រុស អាយុ៥២ឆ្នាំ ជាឪពុកបង្កើត។ ចំណែកជនសង្ស័យជាកូនឈ្មោះ ម៉ាប់ ប៊ុនលី ហៅ ប៊ឹប ភេទប្រុស អាយុ៣០ឆ្នាំ ។វត្ថុតាងចាប់បានមាន កាំបិតដងឬស្សី១មានប្រវែង ៣៦ស.ម ។

មន្ត្រីដដែលបានបន្តថា៖មូលហេតុមកពីជនសង្ស័យកាន់កន្ថោរទឹកនោម ចាក់ស្រោចលើម្ដាយ។ ភ្លាមនោះ ឪពុកក៏ទះកំផ្លៀងជនសង្ស័យមួយដៃ រួចជនសង្ស័យបានរត់ទៅយកកាំបិត កាប់ទៅលើឪពុក ចំក្បាលនិងដាល់មួយដៃចំថ្គាម បណ្ដាលឱ្យរងរបួស។

ជនសង្ស័យបានរត់គេចខ្លួន តែកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលខ្ពបបានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យមកប៉ុស្ដិ៍ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តតាមនីតិវិធី៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *