ព័ត៌មានជាតិ

ចាប់មន្ត្រីពន្ធនាគារម្នាក់បញ្ជូលទៅក្នុងពន្ធនាគារវិញ តាមដីការឃុំខ្លួនរបស់តុលាការ

កណ្តាល៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ថា លោក តុង ដារ៉ា មន្ត្រីពន្ធនាគារខេត្តកណ្តាល ត្រូវកម្លាំងព្រហ្មទណ្ឌ នគរបាលខេត្តកណ្តាល ឃាត់ខ្លួនពាក់ព័ន្ធការរត់ការដោះលែងជនជាប់ឃុំ តែមិនបានសម្រេច ហើយត្រូវអ្នកពឹងពាក់ដាក់ពាក្យបណ្តឹង  ។

ប្រភពព័ត៌មានច្បាស់ការបានប្រាប់ឱ្យដឹងថា ក្រោយការសាកសួររួចមក លោកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនលោក តុង ដារ៉ា ដាក់ពន្ធនាគារបណ្តោះអាសន្ន ។

អ្នកដឹងរឿងច្បាស់ បញ្ជាក់ថា លោក តុង ដារ៉ា តែងតែរត់ការដោះលែងជនជាប់ឃុំក្នុងពន្ធនាគារ ឱ្យនៅក្រៅឃុំ ពេលបញ្ជូនចូលពន្ធនាគារម្តងៗ មិនថារឿងតូច ឬរឿងធំ នោះទេគឺរឿងអ្វី ក៏រត់ការដោះលែង បានដែរ ។ ឥទ្ធិពលរបស់លោក តុង ដារ៉ា បែបនេះ មិនដឹងមានអ្នកណានៅពីក្រោយខ្នង ដើម្បីកាងនោះទេ ។

ប៉ុន្តែ ដោយសារយកលុយពីអ្នកដែលពឹងពាក់ ក្នុងមួយរឿងៗរាប់ពាន់ និង រាប់ម៉ឺនដុល្លារ ដោយយកលេស ថា យកលុយនេះ ទៅឱ្យតុលាការ ដើម្បីសុំដោះលែងជនជាប់ចោទឱ្យនៅក្រៅឃុំ តែទីបំផុតលុយទាំងអស់នោះ លោក តុង ដារ៉ា បានយកទៅចាយអស់ ហើយជនជាប់ឃុំ នៅតែជាប់ឃុំក្នុងពន្ធនាគារ ដដែល ទើបធ្វើឱ្យអ្នកពឹងពាក់ខឹង ក៏ដាក់ពាក្យបណ្តឹងឱ្យតុលាការចាត់ការតាមផ្លូវច្បាប់តែម្តង ។

រឿងរត់ការដោះលែងជនជាប់ឃុំឱ្យនៅក្រៅឃុំ នេះ មិនមែនមានតែលោក តុង ដារ៉ា នោះទេ គឺ នៅមានមន្ត្រីពន្ធនាគារផ្សេងទៀតក្នុ ងពន្ធនាគារខេត្តកណ្តាល ក៏ចេះរកស៊ី រត់ការដោះលែង នេះដែរ ។ជុំវិញបញ្ហារនោះសង្ឃឹមថា លោក ចាត ស៊ីនាង ប្រធានពន្ធពន្ធនាគារខេត្តកណ្តាល និងពិនិត្យ មានចំណាត់ការចំពោះបុគ្គលណាដែលអាក្រក់ កុំឱ្យមន្ត្រីស្អាតស្អំ ស្អុយដោយសារបុគ្គលនោះ តទៅទៀត ៕សហការី

cbn

Leave a Reply

Your email address will not be published. Required fields are marked *