ខេត្តមណ្ឌលគិរី ៖ រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់នៅក្នុងអំឡុងពេលដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មានចុះសិក្សាស្វែងយល់ពីការងារការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីបានថ្លែងថា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានចំនួន ១២០០ នាក់បាននឹងកំពុងបំ ពេញតួនាទីជាឆ្នាំព្រៃការពារនិងអភរិក្សធនធានធម្មជាតិ និងបានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធន ឯកឧត្តមបន្តថា ធានធម្មជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់នៅតាមបណ្តាតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា។ កម្ពុជាដែលបច្ចុប្បន្ននេះមានតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះសរុបចំនួន ៦៦ កន្លែង ដែលក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់ការពារទេសភាព និងតំបន់រ៉ាមសារដែលមានផ្ទៃដីសរុប ៧,៣ លានហិកាស្មើប្រមាណ ៤១%នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។ ទាក់ទងនឹងតំបន់ការពារធម្មជាតិនៅក្នុងខេត្តមណ្ឌលគិរី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា មានចំនួន ៦ កន្លែង មានផ្ទៃដីសរុបប្រមាណ ១ លានហិកតា ដែលក្នុងនោះរួមមានដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃណាមលៀរ ដែនជម្រកសត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃភ្នំព្រេច និងរបៀងអភិរក្សជីវៈចម្រុះឥសាន។ ឯកឧត្តមរដ្ឋលេខា ធិការបានឱ្យដឹងថា នៅក្នុងការគ្រប់គ្រងអភិរក្សតំបន់ការពារធម្មជាតិទាំងនេះ មន្ទិរបរិស្ថានមានមន្ត្រីឧទ្យា នុរក្សសរុបចំនួន ១០៤ នាក់ដែលចំនួននេះនៅមិនទាន់ឆ្លើយតបនៅឡើយជាមួយទំហំដីដែលត្រូវអភិរក្ស និងការពារ។ ទោះយ៉ាងណាឯកឧត្តមបានថ្លែងថា មន្ត្រីឧទ្យានុរក្សបានរៀបចំវិធីសាស្ត្រល្បាត ដោយក្នុងនោះមានទាំងវិធីសាស្ត្រថ្មិរជើង ម៉ូតូ និងរថយន្ត និងមានការប្រមូលទិន្នន័យព័ត៌មានដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបដោយមានកាគាំទ្របច្ចេកទេសពីអង្គការដៃគូដូចជាអង្គការសមាគមអភិរក្សសត្វព្រៃ WCS […]
ព្រះវិហារ៖លោកប្រាក់សុវណ្ណប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារនិងក្រុមការងារបានយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដែលបណ្តាលមកពីភ្លើងឆេះផ្ទះកាលពីយប់ថ្ងៃទី១៩ខែមីនាឆ្នាំ២០២០នៅភូមិទំនប់សង្កាត់កំពង់ប្រណាកក្រុង/ខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី២០ខែមីនាឆ្នាំ២០២០។ នៅក្នុងឱកាសនោះដែរលោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារបានចូលរួមសោកស្តាយជាមួយបងប្អូនម្ចាស់ផ្ទះដែលរងគ្រោះដោយសារភ្លើងឆេះបណ្តាលឱ្យបាត់បង់ផ្ទះទ្រព្យសម្បត្តិផ្សេងៗទៀត។ លោកបានបន្ថែមថាសម្ភារនិងថវិកាដែលបានផ្តល់ជូននាពេលនេះគ្រាន់តែជួយសម្រាលការលំបាករបស់បងប្អូនមួយគ្រាប៉ុណ្ណោះ។ក្នុងនោះដែរលោកអភិបាលខេត្តបានផ្តាំផ្ញើសូមឱ្យបងប្អូនថែររក្សាសុខភាពត្រូវមានអនាម័យនិងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមការពារ ទប់ស្កាត់មេរោគ កូវីដ១៩ ។ សម្ភារផ្តល់ជូនរួមមាន៖អង្ករ,មី,ត្រីខ,តង់,សារុង,មុង,ភួយ,ក្រមា,ភួយ,មុងសុវត្ថិភាព,អាវ,ប៊ីចេង,ចានបាយ,ចានសម្ល,ឆ្នាំងបាយ,ឆ្នាំងសម្ល,ស្លាប,ដែកស័ង្កសី,និងថវិកាចំនួន៤០ម៉ឺនរៀល។អភិបាលខេត្តបានផ្តល់សារុង,និងថវិកាជូនមេភូមិសម្រាប់ផ្តល់ជូនស្ត្រីមានជីវភាពខ្វះខាតក្នុងភូមិផងដែរ៕
នៅព្រឹកថ្ងៃចន្ទ ៩រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមដង្ហែរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្ដេចយាងប្រារព្ធព្រះរាជពិធីប្រទានភ្លើងទៀនជ័យ បុណ្យខួបអនុស្សាវរីយ៍ជាតិ លើកទី៦៧ នៃទិវាឯករាជ្យជាតិ ៩វិច្ឆិកានិងទិវាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ។ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះរាជពីធីនេះមានអញ្ចើញចូលរួមពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង, ព្រះញាតិវង្សានុវង្ស, ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គការអន្តរជាតិប្រចាំនៅកម្ពុជា, មន្រ្តីរាជការ, កងកម្លាំង, និងប្រជាពលរដ្ឋជាមហាជនជាច្រើនរូបទៀត។ សូមបញ្ជាក់ថាក្រោមព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម នៃព្រះបិតាឯករាជ្យជាតិ ព្រះរាជាណាចក្រកម្ពុជាទទួលបានឯករាជ្យយ៉ាងពេញលេញបរិបូណ៌ពីសាធារណរដ្ឋបារាំង នៅថ្ងៃទី៩ […]