ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ជនជាតិចិន៣នាក់ករណីបង្កហឹង្សានៅខណ្ឌសែនសុខ

ភ្នំពេញ៖កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានចាប់ជនជាតិចិន៣នាក់ករណីបង្កហឹង្សានៅមុខផ្ទះលេខ១៨ ផ្លូវបេតុងភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខកាលពីយប់ថ្ងៃ ទី៧ខែកុម្ភៈ ឆ្នាំ២០២១។

មន្ត្រីនគរបាល បានឱ្យដឹងថា៖ករណីបង្កហឹង្សានេះផ្តើមចេញពីជនជាតិចិនចាប់ជនជាតិចិនដាក់រថយន្តកាលពីថ្ងៃទី៦ខែកុម្ភៈនៅមុខផ្ទះលេខ១៨ ផ្លូវបេតុង ភូមិទំនប់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ភាគីទី១ ម្នាក់ឈ្មោះឈីងលូភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ស្នាក់នៅ ខណ្ឌទួលគោក គ្មានលិខិតឆ្លងដែន មានសារធាតុញៀន ត្រូវឃាត់ខ្លួនក្នុងករណីជួញដូរគ្រឿងញៀននិងកាន់កាប់អាវុធខុសច្បាប់។

សមត្ថកិច្ចបានបន្តថាកម្លាំង នគរបាលបឹងកេងកងបានចាប់ខ្លួនកាលពីថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២១ជននេះ រងរបួសបែកម៉ាត់ ។ក្រោយមកនគរបាលបឹងកេងកងបានប្រគល់ជនសង្ស័យនេះឱ្យមក នគរបាលខណ្ឌសែនសុខដើម្បីបន្តនីតិវិធីព្រោះករណីបានកើតឡើងនៅខណ្ឌសែនសុខ។

មន្ត្រីដដែលបានបន្តថា៖ ជនសង្ស័យបានប្រើអំពើហឹង្សាជាមួយ ភាគីទី២មានគ្នា២នាក់ ឈ្មោះ ZHU LI ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ស្នាក់នៅ អូរឬស្សី ខណ្ឌ៧មករាគ្មានលិខិតឆ្លងដែន។ឈ្មោះ WANG LA ភេទ អាយុ៣៤ឆ្នាំ ជនជាតិចិន អូរឬស្សី ខណ្ឌ៧មករាគ្មានលិខិតឆ្លងដែន។សម្ភារដកហូតរថយន្តម៉ាកតូយូតាអាល់ហ្វាត ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AD-2737៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *