ព័ត៌មានជាតិ

សម្ដេចហ៊ុនសែន៖ខ្ញុំនឹង​ទទួលមុនគេដំណើ​រការចាក់វ៉ាក់​សាំងនឹងចាប់ផ្តើម​ជាផ្លូវការ​នៅមន្ទីរ​​ពេទ្យកាល់ម៉ែត​ម៉ោង៨និ​​ង៣០នាទី​ថ្ងៃទី១០​កុម្ភៈ២០​២​១

សម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២១ បានលើកឡើងលើផេកផ្លូវការថាម៉ោង៨និង៣០នាទីថ្ងៃទី១០កុម្ភៈ២០២១ដំណើរការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមជាផ្លូវការនៅមន្ទីរពេទ្យកាល់ម៉ែតដែលខ្លួនខ្ញុំនឹងទទួលមុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។សម្ដេចបានថ្លែងថាបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនតាមរយៈក្រសួងការពារជាតិចិនមកកាន់ក្រសួងការពារជាតិកម្ពុជានឹងដឹកមកដល់កម្ពុជាចំនួន៦០ម៉ឺនដូសនៅល្ងាចថ្ងៃអាទិត្យទី៧កុម្ភៈ២០២១ដែលជាដំណាក់កាលដំបូងនៃជំនួយចំនួន១លានដូស។ម៉ោង៨និង៣០នាទីថ្ងៃទី១០កុម្ភៈ២០២១ដំណើរការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមជាផ្លូវការនៅមន្ទីរពេទ្យកាល់ម៉ែតដែលខ្លួនខ្ញុំនឹងទទួលមុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀតលើកលែងតែសម្តេចពិជ័យសេនា ទៀ បាញ់ ដែលគាត់បានចាក់វ៉ាក់សាំងនេះរួចហើយ។
សម្ដេចបានបញ្ជាក់ថាការចាក់វ៉ាក់សាំងនេះនឹងមានការផ្សាយផ្ទាល់និងបន្ទាប់ពីចាក់រួចខ្ញុំនឹងធ្វើសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែតតែម្តង។សម្ដេចសូមជំរាបជូនបន្ថែមថាថ្ងៃនេះជាខួបមួយឆ្នាំនៃដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន(៥កុម្ភៈ២០២០-៥កុម្ភៈ២០២១)ដែលជាទស្សនកិច្ចមានអត្ថន័យដ៏ជ្រាលជ្រៅនៃចំណងមិត្តភាព សាមគ្គីភាពក្នុងដំណាក់កាលដែលប្រទេសចិនកំពុងផ្ទុះឡើងនៃជំងឺកូរ៉ូណាដែលក្រោយនេះហៅថាកូវីដ១៩ ដែលពេលនោះខ្ញុំបានប្រើពាក្យថា(ស្រឡាញ់គ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាលំបាក)។សម្ដេចសូមអរគុណ លោកប្រធានាធិបតីស៊ីជីនភីងឯកឧត្តមនាយករដ្ឋមន្ត្រីលីកឺឈាងនិងថ្នាក់ដឹកនាំចិនផ្សេងទៀតដែលបានទទួលរូបខ្ញុំនិងគណៈប្រតិភូជាពិសេសបានជួយដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសចិនរាប់ទាំងនៅទីក្រុងវូហានផងអោយជៀសផុតពីជម្ងឺឆ្លងនិងទទួលបាននូវការសិក្សាប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសចិនជាមិត្ត៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *