ព័ត៌មានជាតិ

ប្រកាសទទួលស្គាល់ក្រុមជំនួយការផែនការនានា នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ

ខេត្តក្រចេះ ៖ នារសៀល ថ្ងៃអង្គារ០៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ មានរៀបចំពិធីប្រកាសទទួលស្គាល់ក្រុមជំនួយការ ផែនការនានា នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ក្រោមអធិបតីភាពឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោក ជំទាវ សមាជិក សមាជិកាគណៈកម្មាធិការបក្សខេត្ត រួមនិងសមាជិកសមាជិការយុវជនគណបក្សប្រជាជនកម្ពុជាខេត្តជាច្រើនរូបទៀត។

ក្នុងពិធីនេះផងដែរ ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការបក្សខេត្តបានថ្លែងអំណរអរគុណដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តទាំងអស់ដែលរួបរួម និងចូលរួមយ៉ាងសស្រាក់សស្រាំក្នុងពិធីប្រកាស និងសំណេះសំណាលនាពេលនេះ។

ឯកឧត្តមមានប្រសាសន៍ថា យើងទាំងអស់គ្នារួបរួមសាមគ្គីគ្នាជាធ្លុងមួយ និងជាកម្លាំងដ៏រឹងមាំដើម្បីកសាងនូវសមិទ្ធផលល្អៗនានាដែលដុះចេញពីឆន្ទៈពិតប្រាកដសម្រាប់គណបក្ស និងប្រជាជនយើងទូទៅនៅក្នុងខេត្តក្រចេះទាំងមូល។ ឯកឧត្តមបញ្ជាក់ថា សមិទ្ធផលទាំងអស់ដែលបានកើតចេញមក យើងត្រូវរួមគ្នាថែរក្សាឲ្យបានគង់វង្ស និងបន្តចូលរួមអនុវត្តការងារឲ្យបានល្អ ហើយធ្វើតែអំពើល្អ គំរូល្អស័ក្តិសមជាមន្រ្តីដែលបំរើរាស្រ្តពិតប្រាកដ មិនមែនចៅហ្វាយរាស្រ្តទេ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានក្រើនរំលឹកសមាជិក សមាជិកទាំងអស់ត្រូវចុះអប់រំប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុត្ថិភាព និងបន្តចូលរួមផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ជើងគោកឲ្យបានទូលំទូលាយឲ្យពួកគាត់បានយល់ ជៀសវាងកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងប៉ះពាល់ដល់អាយុជីវិតខ្លួនយើង និងជីវិតអ្នកដទៃធ្វើយ៉ាងណាបង្កលក្ខណៈឲ្យប្រជាពលរដ្ឋរស់បានប្រកបដោយភាពសុខសាន្តក្រោមដំបូលសន្តិភាព (អរគុណសន្តិភាព)៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *