ព័ត៌មានជាតិ

លូវចំនួន៣៤ខ្សែនៅក្រុងព្រះសីហនុគ្រោងរួចរាល់នៅចុងខែមីនា ឆ្នាំ២០២១ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃ អង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងាររបស់ក្រុមហ៊ុនកសាងផ្លូវ ៣៤ខ្សែក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមហ៊ុនស្ថាបនាផ្លូវ ក្រុមហ៊ុនអ៊ុតបេទីម ក្រុមហ៊ុនបំពាក់កាំម៉េរ៉ាសុវត្តិភាព ក្រុមហ៊ុនបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ក្រុមហ៊ុនគូសគំនូសចរាចរណ៍ ក្រុមហ៊ុនបំពាក់ភ្លើងចរាចរណ៍ និងក្រុមហ៊ុនដាំដើមឈើ ។

ក្នុងកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវ បន្ទប់ទឹកសាធារណៈ អាងប្រព្រឹត្តកម្ម ការអ៊ុតបេទីម ការបំពាក់អំពូលបំភ្លឺផ្លូវ បំពាក់កាំមេរ៉ាសុវត្ថិភាព ការគូសគំនូរចរាចរណ៍ បំពាក់ភ្លើងចរាចរណ៍ នៅលើដងផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ក្រុមហ៊ុននីមួយៗបានសន្យាពន្លឿនសកម្មភាពការងាររបស់ខ្លួនឱ្យរួចរាល់ត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ដោយឡែកការងារគូសគំនូសចរាចរណ៍គ្រោងបញ្ចប់ការងាររបស់ខ្លួននៅចុងខែមីនាខាងមុខ ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានជំរុញឱ្យក្រុមហ៊ុននីមួយៗបង្កើនការងារឱ្យបានទ្វេដង ដើម្បីធ្វើយ៉ាងណាឱ្យការងារដែលនៅសេសសល់ត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២១ខាងមុខ ដើម្បីរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងខែមេសា ឆ្នាំ២០២១ ។

ឯកឧត្តម គួច ចំរើន បានថ្លែងអំណ អរគុណដល់ក្រុមហ៊ុនទាំងអស់បានសន្យាកែសម្រួលពេលវេលា ដោយយកចិត្តទុកដាក់អនុវត្តបន្ថែមម៉ោងការងារដោយការទទួលខុសត្រូវខ្ពស់ ម្យ៉ាងទៀតក្រុមហ៊ុនត្រូវសំអាតសំណល់ចេញពីការដ្ឋានរៀងៗខ្លួនដែលនៅសេសសល់៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *