ព័ត៌មានជាតិ

ចាប់មេខ្លោងដែលនាំពលរដ្ឋទៅរំលោភដីរដ្ឋយកធ្វើជាកម្មសិទ្ធិនៅស្រុកស្ទឹងហាវ

ព្រះសីហនុ៖សមត្ថកិច្ចបានចាប់ជនសង្ស័យជាមេខ្លោងម្នាក់ដែលនាំប្រជាពលរដ្ឋទៅរំលោភកាន់កាប់ដីរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិកាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០២១នៅត្រង់ដីសម្បទានសង្គមកិច្ចឃុំទំនប់រលក ស្រុកស្ទឹងហាវខេត្តព្រះសីហនុ
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖ជនសង្ស័យឈ្មោះអឿនម៉ាប់អាយុ៤១ឆ្នាំមុខរបរជាងម៉ាស៊ីនត្រជាក់មានស្រុកកំណើតភូមិខ្ទុំកណ្ដាលឃុំជីគរស្រុកត្បូងឃ្មុំខេត្តកំពង់ចាម។

បច្ចុប្បន្នស្នាក់នៅឃុំស្មាច់ដែងស្រុកព្រៃនប់ត្រូវបានចោទថា”ញុះញុង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋលើអចលនទ្រព្យរបស់រដ្ឋ”។កម្លាំងនគរបាលស្រុកស្ទឹងហាវបានឃាត់ខ្លួនជនសង្ស័យរូបនេះ រួចបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្ត។

  

សមត្ថកិច្ចបានបន្តថា៖ជនសង្ស័យរូបនេះបាននាំប្រជាពលរដ្ឋមួយក្រុមមកចាប់ដីរបស់រដ្ឋនៅចំណុចដីសម្បទានសង្គមកិច្ចនៅចំណុចក្រុម២១ភូមិ១ឃុំទំនប់រលក។ក្រោយការចាប់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានរថយន្ត១គ្រឿងម៉ាកLandroverសេរី២០០៥ពណ៌ខ្មៅមានផ្លាកលេខភ្នំពេញ 2W-2723 និងទូរស័ព្ទ១គ្រឿង៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *