ព័ត៌មានជាតិ

ថ្ងៃនេះខួបទី៣៦ឆ្នាំ នៃការកាន់តំណែងនាយករដ្ឋមន្ត្រី របស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ គឺជារយៈពេល៣៦ឆ្នាំហើយ (១៤ មករា ១៩៨៥-១៤ មករា ២០២១) ដែលបុរសខ្លាំងកម្ពុជាសម្តេចតេជោ សែន បានដឹកនាំប្រទេសកម្ពុជាក្នុងឋានៈជានាយករដ្ឋមន្ត្រី។

ខាងក្រោមជាខ្លឹមសារទាំងស្រុងពីផេកហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន ៖

អបអរសាទរខួបទី ៣៦ ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន

ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះ គឺជាខួបទី៣៦ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (១៤ មករា ១៩៨៥-១៤ មករា ២០២១) ដែលពេលនោះ សម្តេចតេជោ ជានាយករដ្ឋមន្រ្តីដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក។ មកដល់ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្រ្តីដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត ហើយដែលរក្សាតំណែងជានាយករដ្ឋមន្រ្តីបានយូរជាងគេបំផុតនៅក្នុងពិភពលោក។

៣៦ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាតនិងមានបទពិសោធន៍បំផុតរបស់កម្ពុជាបានដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិ មកទល់សព្វថ្ងៃ។

នៅក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស សូមគោរពជូនពរ សម្តេចតេជោនាយករដ្ឋមន្រ្តី មានសុខភាពល្អដើម្បីបន្តដឹកនាំកម្ពុជាអោយកាន់តែរីកចម្រើនរុងរឿង និងដើម្បីផ្តល់ជាម្លប់ដ៏កក់ក្តៅបំផុតសម្រាប់ប្រទេសជាតិទាំងមូល៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *