ព័ត៌មានជាតិ

លទ្ធផលការ​ងារក្នុងខែធ្នូឆ្នាំ២០២០រ​បស់ក្រុម​តាមដានអំពីការដោះស្រាយចំពោះម​តិយោបល់ឬសំណូមពររបស់ប​ងប្អូនប្រជា​ពល​រដ្ឋនៅ​ក្នុងគេហទំ​ព័រហ្វេសប៊ុករ​បស់សម្តេច​សខេង

ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិអំពីលទ្ធផលការងារក្នុងខែធ្នូឆ្នាំ២០២០របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងគេហទំព័រហ្វេសប៊ុករបស់ខ្ញុំដូចមានតារាងភ្ជាប់នៅខាងក្រោម។ខ្ញុំសូមសម្ដែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជនជាមួយក្រុមការងារទំព័រហ្វេសប៊ុករបស់ខ្ញុំ។ជាមួយគ្នានេះខ្ញុំក៏សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអសើ ដែលបានផ្ដល់ជាព័ត៌មាន លើកជាមតិយោបល់ និងសំណូមពរ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្ញុំ ដែលនេះបានបង្ហាញពីការចូលរួម និងលើកតម្កើងសិទ្ធិសេរីភាពក្នុងការសម្តែងមតិ និងការដោះស្រាយបញ្ហារបស់បងប្អូនប្រជាពលរដ្ឋ សមស្របតាមគន្លងលទ្ធិប្រជាធិបតេយ្យ ដើម្បីអភិវឌ្ឍន៍សង្គមជាតិយើង ៕
សូមអរគុណ!

cbn

Leave a Reply

Your email address will not be published. Required fields are marked *