ព័ត៌មានជាតិ

អគ្គនាយកដ្ឋានពន្ធដារបង្ហាញរបាយការណ៍សង្ខេបស្តីពីវចំណូលពន្ធបាន២.៨៨៩លានដុល្លារនៅឆ្នាំ២០២០

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានផលិតវីដេអូរបាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាពការងារប្រមូលចំណូលពន្ធបាន២.៨៨៩លានដុល្លារនៅឆ្នាំ២០២០។

សូមជម្រាបថា រយៈពេល ១២ខែ ឆ្នាំ២០២០ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន១១៧០០.៥២ប៊ីលានរៀល (ប្រមាណជា ២ ៨៨៩.០២លានដុល្លារអាមេរិក) ស្មើនឹង១០១.៣៦ភាគរយ នៃផែនការប្រចាំឆ្នាំ។

ធៀបនឹងចំណូលពន្ធ-អាករប្រមូលបានក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ឃើញថាកើនឡើងចំនួន៤២៣.២០ប៊ីលានរៀលប្រមាណជា១០៤,៤៩លានដុល្លារអាមេរិកស្មើនឹង៣.៧៣ភាគរយ។ទោះក្នុងស្ថានភាពសេដ្ឋកិច្ចសាកលក៏ដូចជាសេដ្ឋកិច្ចកម្ពុជាមិនទាន់មានភាពប្រាកដប្រជា ជាពិសេស មានការទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកគង់វិបុលប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា៖លទ្ធផលជាទីមោទនៈនេះគឺមិនអាចកាត់ផ្តាច់ចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី។ជាពិសេសការគ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ-១៩បានពេញលេញនិងមានប្រសិទ្ធិភាពខ្ពស់ក្នុងឆ្នាំ២០២០កន្លងមកនិងក្រោមការដឹកនាំចង្អុលបង្ហាញប្រកបដោយភាពឈ្លាសវៃ និងការដាក់ផែនការយ៉ាងមុតស្រួចរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *