ព័ត៌មានជាតិ

កម្លាំង​នគរបាល​ចុះបង្ក្រាប​ទីតាំង​ល្បែង​នៅ​ស្រុក​ចំនួន​២​ក្នុង​ខេត្តព្រះវិហារ​

ខេត្តព្រះវិហារ​៖​កម្លាំង​នគរបាល​ខេត្តព្រះវិហារ​រយៈពេល​២​ថ្ងៃនេះ​គឺ​ថ្ងៃទី​៤​និង​ទី​៥​ខែមករា​ឆ្នាំ​២០២១​បាន​ចុះបង្ក្រាប​ទីតាំង​ល្បែង​ខុសច្បាប់​(​កត់​ឆ្នោត​)​ជាច្រើន​កន្លែង​ក្នុងស្រុក​គូលែន​និង​ស្រុក​ជ័យ​សែន​ព្រមទាំង​ឃាត់ខ្លួន​មនុស្ស​មួយចំនួន​និង​ដកហូត​វត្ថុតាង​ជាច្រើន​។

​លោក​វុ​ធ​សា​វី​ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០២១​នេះ​ថា​៖​ក្រោម​ការណែនាំ​ពី​លោក​ទី​សុវិនថាល់​លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ខេត្ត​ចុះបង្ក្រាប​ទីតាំង​ល្បែង​ខុសច្បាប់​ចំនួន​២​ស្រុក​គឺ​ស្រុក​គូលែន​និង​ស្រុក​ជ័យ​សែន​ព្រមទាំង​ឃាត់ខ្លួន​អ្នក​កត់​ឆ្នោត​និង​ដកហូត​វត្ថុតាង​បាន​មួយចំនួន​។


​លោក​ព្រះរាជអាជ្ញារង​បាន​បន្តថា​៖​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ស្ត្រី​ជា​អ្នក​កត់​ឆ្នោត​ម្នា​ក់នៅ​ស្រុក​ជ័យ​សែន​រួម​និង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​។​ដោយឡែក​អ្នក​កត់​ឆ្នោត​ម្នាក់ទៀត​ដែលមាន​ផ្ទៃពោះ​អនុញ្ញាតឱ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​ដោយ​ធ្វើ​កិច្ចសន្យា​ផ្តិតមេដៃ​ត្រឹម​ត្រូវឱ្យ​បញ្ឈប់​ការ​កត់​ឆ្នោត​ចាប់ពីពេលនេះ​តទៅ​៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *