ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​ស្នើឱ្យ​ថ្នាក់ស្រុក​ចុះ​សិក្សា​ទីតាំង​ច្រាំងទន្លេ​បាក់​ចំនួន​ពីរ​កន្លែង​

កំពង់ចាម​៖​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​បានស្នើ​ដល់​អាជ្ញាធរ​ស្រុក​ស្រី​សន្ធរ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ច្រាំងទន្លេ​មេគង្គ​ដែល​បាន​បាក់ស្រុត​កន្លងមក​ចំនួន​ពីរ​ទីតាំង​ដើម្បី​លើក​ផែនការ​ជួសជុល​ឱ្យបាន​ទាន់ពេលវេលា​។


​លោក​ស៊ឹម​គង់​អភិបាលស្រុក​ស្រី​សន្ធរ​ដែល​បាន​អមដំណើរ​លោក​លោក​អភិបាលខេត្ត​និង​សហការី​ចុះ​ពិនិត្យ​ច្រាំងទន្លេ​បាក់​នៅ​ភូមិ​គគីរ​ឃុំ​កោះអណ្តែត​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០២១​បានឱ្យដឹងថា​នៅក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​លោក​អ៊ុន​ចាន់​ដា​អភិបាល​ខេត្តកំពង់ចាម​បាន​ប្រាប់​ឱ្យ​ខាង​លោក​ជា​អាជ្ញាធរ​ស្រុក​ចុះ​សហការ​សិក្សា​ជាមួយ​មន្ត្រី​ធនធានទឹក​និង​ឧតុនិយម​ទីតាំង​ច្រាំងទន្លេ​ដែល​បាន​បាក់​កន្លងមក​ដើម្បី​លើក​គម្រោង​ជួសជុល​ទប់ស្កាត់​ការពារ​បាក់ស្រុត​បន្តទៀត​។


លោក​អភិបាលស្រុក​រូបនេះ​បាន​បន្តថា​ច្រាំងទន្លេ​ចំនួន​ពីរ​កន្លែង​ដែល​បាន​បាក់​រយ​:​ពេល​ប្រមាណ​ពីរ​បី​ឆ្នាំ​កន្លងទៅ​ដែល​លោក​អ៊ុន​ចាន់​ដា​អភិបាល​ខេត្តកំពង់ចាម​បញ្ជា​ឱ្យ​ចុះ​សិក្សា​ដើម្បី​លើក​គម្រោង​ជួសជុល​នោះ​មាននៅ​ភូមិ​គគីរ​ឃុំ​កោះអណ្តែត​ស្រុក​ស្រី​សន្ធរ​មាន​ប្រវែង​ជាង​៦០០​ម៉ែត្រ​និង​មួយកន្លែង​ទៀត​នៅ​ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឬ​ស្សី​ស្រុក ស្រុក​សន្ធរ​មាន​ប្រវែង​ជាង ១.០០០ ម៉ែត្រ​។​

គួរបញ្ជាក់​ថា​នៅ​ឆ្នាំ​២០១៩​និង​២០២០​កន្លងទៅ​អាជ្ញាធរខេត្ត​កំពង់ចាម​បាន​សហការ​ជាមួយ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ដើម្បី​ទប់ស្កាត់​និង​ការពារ​ការបាក់​ស្រុត​ច្រាំងទន្លេ​មេគង្គ​និង​ព្រែក​នៅតាម​បណ្តា​កុំ​ឱ្យបាន​បន្តទៀត​មាននៅ ស្រុក​ស្ទឹងត្រង់ ស្រុក​កំពង់សៀម​ក្រុង​កំពង់ចាម​ស្រុក​កោះសូទិន​ស្រុក​កងមាស និង​ស្រុក​ស្រី​សន្ធរ​៕​

cbn

Leave a Reply

Your email address will not be published. Required fields are marked *