ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖ យើងគឺជាម្ចាស់ខ្លួនឯង និងជាអ្នកគ្រប់គ្រងការពារធនធានធម្មជាតិក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

ខេត្តស្ទឹងត្រែង ៖ ឯកឧត្តម សូខនរិទ្ធិគុន រដ្ឋលេខាធិការក្រសួងបរិស្ថានមានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋថា (យើងគឺជាម្ចាស់ខ្លួនឯង និងជាអ្នកគ្រប់គ្រងការពារធនធានធម្មជាតិក្នុងដែនសមត្ថកិច្ចរបស់ខ្លួន)។ ប្រសាសន៍នេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងក្នុងគ្រាដែលឯកឧត្តមអញ្ជើញផ្តល់សត្វគោ ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងពិធីប្រារព្ធទិវាកសិករស្តីពីការអនុវត្តន៍កម្មវិធី ស្រូវមិត្តភាពសង្រ្គោះសត្វព្រៃ”ស្រូវត្រយ៉ង” និងការទិញ-លក់ស្រូវ ក្នុងដែនជម្រកសត្វព្រៃ នៃភូមិខិះស្វាយ ភូមិខិះក្រោម ភូមិពងក្រៀល ភូមិខាំភោគ ភូមិឡាកាយ ភូមិផាបាំង និងភូមិញ៊ាំងស៊ុម ក្នុងស្រុកសៀមប៉ាង។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានថ្លែងជំរុញ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ត្រូវខំបង្កបង្កើនផលស្រូវ”ស្រូវត្រយ៉ង” នេះឲ្យបានគ្រប់រដូវទាំងប្រាំង និងវស្សា ដោយឯកឧត្តមសន្យាថា នឹងជួយឲ្យខាងក្រុមហ៊ុនទិញក្នុងតុម្លៃខ្ពស់ ក្នុង១គីឡូក្រាម=៥០០០រៀល នេះជាកក្តានៃការចូលរួមក្នុងការជួយសង្រ្គោះសត្វព្រៃ។

ឯកឧត្តម សូខន រិទ្ធិគុន ក៏បានបន្តទៀតថា ការជំរុញ និងលើកទឹកចិត្តនេះ គឺចង់ឲ្យបងប្អូនប្រជាពល បានបង្កើនទិន្នផលរបស់ខ្លួនដោយស្របច្បាប់ និងជៀសវាងការបំផ្លាញធនធានសម្បត្តិធម្មជាតិរបស់ខ្លួនឯង ហើយត្រូវក្លាយខ្លួនជាជនជាប់ចោទប្រឈម និងផ្លូវច្បាប់។

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមការពារ និងទប់ស្កាត់ទាំងអស់គ្នា នូវអំពើខុសច្បាប់ដែលកើតឡើងពីការបំផ្លាញព្រៃឈើ និងការបរបាញ់សត្វព្រៃ និងងាកមកចូលរួមបង្កបង្កើនផល តាមរយៈការចិញ្ចឹមសត្វគោ និងដាំស្រូវ “ស្រូវត្រយ៉ង” នៅក្នុងសហគមន៍ ដោយឯកឧត្តមនឹងផ្តល់ពូជសត្វគោបន្ថែមនៅពេលក្រោយទៀត ហើយឯកឧត្តម ក៏បានគាំទ្រនូវប្រសាសន៍របស់លោកមេឃុំព្រែកមាសដែរថា “ធនធានសម្បត្តិធម្មជាតិ នៅក្នុងស្រុកសៀមប៉ាងនេះ  មិនមែនជារបស់ក្រសួងបរិស្ថាន និងមិនមែនជារបស់អង្គការណាមួយឡើយ គឺជារបស់អ្នកស្រុកសៀមប៉ាងទាំងអស់គ្នា៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *