ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តព្រះវិហារចាប់រថយន្តធុនធំដឹកឈើផ្ទះចាស់មួយគ្រឿង

ខេត្តព្រះវិហារ ៖ រថយន្តធុនធំមួយគ្រឿងដឹកឈើផ្ទះចាស់ត្រូវបានសមត្ថកិច្ចចម្រុះខេត្តព្រះវិហារ បង្ក្រាបបាននាការចាប់នេះធ្វើឡើងនៅយប់ទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០ ស្ថិតត្រង់ចំណុច ភូមិឯកភាព ឃុំប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដឹកនាំដោយលោក ឆេញ សេង រងខណ្ឌ រដ្ឋបាលព្រៃឈើ ព្រះវិហារ នឹងផ្នែករដ្ឋបាលព្រៃឈើត្បែង រួមនឹងសង្កាត់រដ្ឋបាលព្រៃឈើត្បែងសហការ ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត នគបាលក្រុង។

មន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថា រថយន្តខាងលើម៉ាក វេអង ដឹកផ្ទះចាស់ មួយគ្រឿងពាក់ស្លាកលេខ 3A 3927 កំពង់ចាម ពណ៌ទឹក ប៊ិច ដឹកចេញ ពីស្រុកជាំក្សាន្ត ឆ្ពោះទៅខេត្តតាកែវ។ ម្ចាស់រថយន្ត ឈ្មោះ សែម វិរះ នឹងប្រពន្ធឈ្មោះ ញ៉ធីតា រស់នៅ ភូមិតារេនជោ ឃុំអង្កាញ់ស្រុក ទ្រាំងខេត្តតាកែវ។ ដោយមានការសង្ស័យថា រថយន្តនេះ មានបង្កប់នូវឈើថ្មី ឬឈើ ទ្រាំទឹក បន្លំធ្វើជាឈើចាស់។

បច្ចុប្បន្នរថយន្ត ត្រូវបាន នាំយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែង ដើម្បីធ្វើការវាស់វែងនៅថ្ងៃទី២៦ ខែធ្នូនេះ៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *