ខេត្តព្រះវិហារ៖កាលពីថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០លោកឩត្តមសេនីយ៍ឯកស្រីឌឹកមេបញ្ជាការងកងទ័ពជើងគោក,មេបញ្ជាការកងពលធំអន្តរាគមន៏លេខ៣។រួមដំណើរដោយមន្ត្រីក្រោមឱវាទជាច្រើនរូបបានអញ្ជើញចុះពិនិត្យទីតាំងនឹងអគារនៅតាមបណ្តាអង្គភាពកងពូលតូចទាំង៣ចំណុះកងពលធំអន្តរាគមន៏លេខ៣។ក្នុងនោះរួមមានកងពលតូចអន្តរាគមន៏លេខ៧លេខ៨និងលេខ៩ដើម្បីត្រៀមបម្រុងទុកធ្វើជាមណ្ឌលចត្តាឡីស័កបង្កាទប់ស្កាត់ជំងឺកូវីដ១៩។
ឱកាសនោះលោកឧត្តមសេនីយ៍ឯកមេបញ្ជាការមានប្រសាសន៍ណែនាំទៅដល់នាយនិងពលទាហ៊ានដោយធ្វើយ៉ាងណាត្រូវចូលរួមបោសសម្អាតនិងអនាម័យទីធ្លាក្នុងបរិវេណអគារដែលត្រូវត្រៀមបម្រុងទាំងប៉ុន្មានដែលមានស្រាប់ឱ្យបានស្អាត។រៀបចំឱ្យមានគ្រែក្នុងបន្ទប់អគារនិមួយៗឱ្យមានគម្លាតចេញ២គ្នាបានយ៉ាងតិច១ម៉ែតកន្លះទៅតាមកាណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា។
លោកឧត្តមសេនីយ៍ឯកបានបន្តថាៈបន្ទប់ទឹកសង្ក្រាននិងផ្ទះបាយជាពិសេសប្រភពទឹកស្អាតសម្រាប់ទុកជាការប្រើប្រាស់ប្រចាំថ្ងៃ។ព្រោះវាជាកត្តាចាំបាច់បំផុតដោយមិនអាចនឹងធ្វេសប្រហែសបានឡើយ។ឯបញ្ហាភ្លើងក៏វាមានសារៈសំខាន់ដែរសម្រាប់ការបំភ្លឺ។
លោកមេញ្ជាការក៏បានណែនាំដល់ថ្នាក់ដឹកនាំនៃបណ្តាកងកម្លាំងនៅតាមបណ្តាអង្គភាពនិមួយៗត្រូវចូលរួមសហការឱ្យបានជាប់ជាប្រចាំជាមួយនឹងអាជ្ញាធរពាក់ព័ន្វជាមួយនិងប្រជាពលរដ្ឋដែលពួកគាត់បានចំណាកស្រុកទៅរកកាងាធ្វើនៅឯប្រទេសថៃ។
បច្ចុប្បន្នប្រទេសថៃកំពុងតែផ្ទុះជំងឺកូវីដ១៩នេះចឹងហើយនៅពេលណាដែលមានប្រជាពលរដ្ឋយើងត្រឡប់មកពីប្រទេសថៃវិញត្រូវអញ្ជើញពួកគាត់ធ្វើចត្តាឡីស័កជាមុនអោយបាន១៤ថ្ងៃទៅតាមកាណែនាំរបស់ក្រសួងសុខាភិបាលរួចទើបអនុញ្ញាត្តឱ្យពួកគាត់ទៅជួបជុំគ្រួសាររបស់ពួកគាត់៕