ព័ត៌មានជាតិ

ភ្នំពេញ ៖ អ្នកជំនាញក្រសួងសុខាភិបាលបានព្រមានពីគ្រោះថ្នាក់ នៃការបាញ់ទឹក សម្លាប់មេរោគ ឬសារធាតុសម្លាប់ មេរោគ ឬ​អាល់កុល លើសរីរាង្គមនុស្ស ព្រោះថា ករណីនេះ មិនអាចជួយការពារ នឹងវីរុសកូវីដ-១៩បានទេ តែវាអាចមានគ្រោះថ្នាក់ ។ យោងតាមអត្ថបទបកប្រែក្រៅផ្លូវការ របស់អង្គការសុខភាពពិភពលោក ដោយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេ​ខា​ធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានឱ្យដឹងថា ការបាញ់អាល់កុល ឬថ្នាំ​សម្លាប់មេរោគ ឬសារធាតុសម្លាប់មេរោគ ​លើសរីរាង្គមនុស្ស មិនបានជួយដល់ការការពារខ្លួនប្រឆាំងនឹងវីរុស​កូវីដ​-១៩ នោះឡើយ ហើយអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាពទៀតផង។ លើសពីនេះ អង្គការសុខភាពពិភពលោក ក៏បានបញ្ជាក់ដែរថា មិនត្រូវបាញ់ថ្នាំសម្លាប់មេរោគ ឬអាល់កុល ទៅលើខ្លួនមនុស្ស នៅក្នុងគ្រប់កាលៈទេសៈ។ សារធាតុទាំងនេះ អាចធ្វើឱ្យពុល ប្រសិនបើប៉ះមាត់ ហើយលេបចូល។ ទន្ទឹមនោះ អត្ថបទបកប្រែក្រៅផ្លូវការរបស់លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា ថ្នាំសម្លាប់មេរោគ ឬសារធាតុ សម្លាប់មេរោគ ត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្ន សម្រាប់លាង សម្អាតផ្ទៃ ទីកន្លែងណាមួយតែប៉ុណ្ណោះ៕

ភ្នំពេញ ៖ អ្នកជំនាញក្រសួងសុខាភិបាលបានព្រមានពីគ្រោះថ្នាក់ នៃការបាញ់ទឹក សម្លាប់មេរោគ ឬសារធាតុសម្លាប់ មេរោគ ឬ​អាល់កុល លើសរីរាង្គមនុស្ស ព្រោះថា ករណីនេះ មិនអាចជួយការពារ នឹងវីរុសកូវីដ-១៩បានទេ តែវាអាចមានគ្រោះថ្នាក់ ។

យោងតាមអត្ថបទបកប្រែក្រៅផ្លូវការ របស់អង្គការសុខភាពពិភពលោក ដោយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេ​ខា​ធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានឱ្យដឹងថា ការបាញ់អាល់កុល ឬថ្នាំ​សម្លាប់មេរោគ ឬសារធាតុសម្លាប់មេរោគ ​លើសរីរាង្គមនុស្ស មិនបានជួយដល់ការការពារខ្លួនប្រឆាំងនឹងវីរុស​កូវីដ​-១៩ នោះឡើយ ហើយអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាពទៀតផង។

លើសពីនេះ អង្គការសុខភាពពិភពលោក ក៏បានបញ្ជាក់ដែរថា មិនត្រូវបាញ់ថ្នាំសម្លាប់មេរោគ ឬអាល់កុល ទៅលើខ្លួនមនុស្ស នៅក្នុងគ្រប់កាលៈទេសៈ។ សារធាតុទាំងនេះ អាចធ្វើឱ្យពុល ប្រសិនបើប៉ះមាត់ ហើយលេបចូល។ ទន្ទឹមនោះ អត្ថបទបកប្រែក្រៅផ្លូវការរបស់លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា ថ្នាំសម្លាប់មេរោគ ឬសារធាតុ សម្លាប់មេរោគ ត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្ន សម្រាប់លាង សម្អាតផ្ទៃ ទីកន្លែងណាមួយតែប៉ុណ្ណោះ៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *