បាត់ដំបង៖បុរសចំណាស់ម្នាក់ងើបអុជទៀនថ្វាយបង្គំព្រះហើយភ្លេចទុកចោលបណ្តាលឱ្យឆាបឆេះអស់ផ្ទះមួយខ្នង,រោងស្តុកសម្ភារមួយខ្នងនិងខូចខាតទ្រព្យសម្បត្តិជាច្រើនទៀត។ហេតុការណ៍បង្កភ្ញាក់ផ្អើលនេះបានកើតឡើងនៅក្នុងក្រុមទី១៩ភូមិព្រៃទទឹងឃុំជ្រៃស្រុកថ្មគោលខេត្តបាត់ដំបងកាលពីវេលាទៀបភ្លឺថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០។
សមត្ថកិច្ចបានឱ្យដឹងថា៖ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះមានទំហំ៤គុណ៥ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសីខូចខាតទាំងស្រុងនិងម្ចាស់ឈ្មោះយានវឿតភេទប្រុសអាយុ៦៣ឆ្នាំរស់នៅភូមិឃុំកន្លែងកើតហេតុនិងបានរាលដាលទៅឆេះដល់រោងស្តុកសម្ភារមួយខ្នងទៀតមានទំហំ៦គុណ៩ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសីដែរខូចខាតអស់ប្រមាណ២០ភាគរយ។ម្ចាស់ឈ្មោះវង់សុផាន់ណាភេទប្រុសអាយុ៣៨ឆ្នាំអ្នករស់នៅផ្ទួះក្បែរគ្នា។ អគ្គិភ័យប៉ះពាល់ខូចខាតផ្ទះ ជាមួយនិងរោងចំនួនន២ខ្នង ប៉ះពាល់ខូចខាតអស់ជាង ១.០០០ដុល្លារ។
ប្រភពដដែលបានបញ្ជាក់ថា៖ឧបទ្ទវហេតុនេះបណ្តាលមកពីម្ចាស់ងើបអុជទៀនដើម្បីថ្វាយបង្គំព្រះរួចទុកចោលទើបបណ្តាលឱ្យឆាបឆេះតែម្តង៕