ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញប្រកាសបិទចរាចរណ៍លើផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដោយសារទឹកជំនន់ហូរច្រោះបាក់ជើងទេរផ្លូវ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីដំណឹងបន្ទាន់មួយ ប្រកាសបិទការធ្វើចរាចរណ៍ទាំងស្រុង តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសារទឹកជំនន់ហូរច្រោះបាក់ជើងទេរផ្លូវ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានប់ញ្ជាក់យ៉ាងដូច្នេះថា «ដោយស្ថានភាពទឹកជំនន់ បាននិងកំពុងហូរកាត់ពីលើផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ បានបណ្តាលឲ្យទឹកហូរច្រោះបាក់ជើងទេរផ្លូវ។ ដើម្បីធានាសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវជាតិនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបិទចរាចរទាំងស្រុង ជាបណ្តោះអាសន្ន ចាប់ពីវេលាម៉ោង ២០៖០០យប់ ថ្ងៃទី២៣ខែតុលាឆ្នាំ២០២០នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី»៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *