ព័ត៌មានជាតិ

ក្នុងខណៈ​ថ្ងៃកាន់បិណ្ឌទី៧នៃពិធី​បុណ្យភ្ជុំបិណ្ឌសម្ដេចហ៊ុនសែននៅតែបន្តអំពាវនាវឱ្យបងប្អូនប្រជាពល​រដ្ឋចូល​រួមទប់ស្កាត់ការឆ្លងរី​ករាលដាលជំ​ងឺកូវីដ-១៩

ក្នុងខណៈថ្ងៃកាន់បិណ្ឌទី៧នៃពិធីបុណ្យភ្ជុំបិណ្ឌនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេ​ច​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែននូវតែបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ​ចូលរួមទប់​ស្កា​​ត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយឧស្សា​​ហ៍ ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ឬទឹ​កអាល់កុល និងពាក់ម៉ាសក្នុងពេលចូលរួមពិធី ដែលមានអ្នកចូលរួមច្រើន ដូចជា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជា​ដើមដោយសម្ដេចបានបញ្ជាក់​ថាកុំធ្វេសប្រហែ​សឬ​មើលស្រាលជំងឺកូវីដ-១៩​ឱ្យសោះ ព្រោះជាជំងឺឆ្លងរាតត្បាតសាហាវ ខ្លាំងណាស់ ហើយពុំទាន់មានថ្នាំព្យាបាល​នៅ​ឡើ​​យ​ទេ​។នៅលើផេកផ្លូវការថ្ងៃ១រោចដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០សម្ដេចតេជោសរសេរថា អនុមោទនា​ពិធី​បុ​ណ្យភ្ជុំបិណ្ឌ «បិណ្ឌ៧»។ ថ្ងៃទី0៩ខែកញ្ញា នេះ គឺជាថ្ងៃកាន់បិណ្ឌ៧នៃពិធីបុណ្យភ្ជុំបិណ្ឌដែ​ជា​ពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើងដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេ​លា​​មួយដែលបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និង​​ការជួបជុំ សាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។ ពិ​ធី​បុ​ណ្យកាន់ បិណ្ឌឆ្នាំ២០២០នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ គឺ​ចា​ប់ពីថ្ងៃទី០៣ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០៕

cbn

Leave a Reply

Your email address will not be published. Required fields are marked *