ព័ត៌មានជាតិ

សមត្ថកិច្ច​ឃុំខ្លួន​បុរស​ម្នាក់​​ករណីកាប់ឆ្ការ​​ដីព្រៃ​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​

ស្ទឹងត្រែង​:​​សមត្ថកិច្ច​បានឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​បទល្មើស​កាប់​ទន្ទ្រាន​រាន​ឈូសឆាយ​ដីព្រៃ​ខុសច្បាប់ប្រព្រឹត្តនៅឃុំតាឡាតស្រុកសេសានខេត្តស្ទឹងត្រែង។កាលពីថ្ងៃទី២៩​ខែសីហាឆ្នាំ២០២០​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង​បានសម្រេច​ឃុំខ្លួន​បុរស​នោះ​ដាក់ពន្ធនាគារ​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត​។​

​សូមបញ្ជាក់ថា​ជនសង្ស័យ​​ឈ្មោះ​ម៉ា​ជេ​ត ហូ​សេន​ហៅ​ពៅ​អាយុ​៣៥ ឆ្នាំមាន​ស្រុកកំណើត​នៅ​ភូមិ​ជី​ធាង​ឃុំ​សេ​ដា​ស្រុក​តំបែរ​ខេត្ត​ត្បូងឃ្មុំ​។​ជនសង្ស័យ​បានមក​រស់នៅ​ភូមិ​សំអាង​ឃុំ​សំអាង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​

ក្រោយពី​បុរស​រូបនេះ​បាន​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​កាប់​រាន​យក​ដីព្រៃ​នៅ​ភូមិ​ស្វាយរៀង​ឃុំ​តា​ឡា​ត​ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង​ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក​ជេ​ត​ខេមរា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០២០​។​
បន្ទាប់មក​សមត្ថកិច្ច​បាន​បញ្ជូនជន​រូបនេះ​ទៅ​តុលាការ​។​ខាង​តុលាការ​បាន​ចោទប្រកាន់​ដាក់ឱ្យ​ស្ថិតក្រោម​ការពិនិត្យ​ពីបទ​កាប់​រាន​ព្រៃ​ឈូសឆាយ​ដីព្រៃ​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ​។​រីឯ​គ្រឿងចក្រ​ក៏ត្រូវ​បាន​ដកហូត​៕

 

cbn

Leave a Reply

Your email address will not be published. Required fields are marked *