ព័ត៌មានជាតិ

ប្រកាស​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ថ្មី​នៃ​សាកលវិទ្យាល័យ​បាត់ដំបង

ភ្នំពេញៈ លោ​កស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវបាន​ប្រកាស​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ថ្មី នៃ​សាកលវិទ្យាល័យ​បាត់ដំបង និង​មាន​អនុប្រធាន ព្រមទាំង​សមាជិក​ចំនួន​១៧​នាក់​ផ្សេងទៀត ។ ពិធី ប្រកាស​នេះ បានធ្វើ​ឡើង​ក្រោម​វត្ត​មា​នើ​ផល យក់ ង៉ុ​យ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡាកាលពីថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ ។​

​ថ្លែង​ក្នុងឱកាស​នោះ លោក ស សុខា បាន​លើកឡើងថា ជា​ក្ដី​ស្រមៃ​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ សម្ដេច​ចង់ឱ្យ​គ្រប់​សាលា ក្លាយជា​សាលា​ភូមិន្ទ​ភូមិភាគ ឬក៏​ជា​សាលា​ឧ​ទ្ធ​ណ៍ និង​ក្លាយ​ជាម​ជ្ឍ មណ្ឌល​គរុ​កុសល​ភូមិភាគ ដើម្បីឱ្យ​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​ជា​ទំពាំង​ស្នង​ឬ​ស្សី បាន​សិក្សា​បន្ថែមទៀត​។​

​លោក ស សុខា បាន​បញ្ជាក់ថា ដើម្បី​ឆ្លើយតប​ទៅនឹង​ទំនុកចិត្ត របស់​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង កីឡា និង​អង្គពិធី​ពេលនេះ ក្នុងនាម​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​សាកលវិទ្យាល័យ​បាត់ដំបង លោក​ប្តេជ្ញាចិត្ត​ថា​៖-​រួមគ្នា​ពិនិត្យ​លើ​យន្តការ​ដឹកនាំ​គ្រប់គ្រង​បច្ចុប្បន្ន​-​ប្រមូលយក​ធាតុ​ចូល​សំខាន់ៗ​ពី​តួអង្គ​ពាក់ព័ន្ធ​មួយចំនួន​- ពិនិត្យ និង​កែសម្រួល​ការងារ​ដឹកនាំ គ្រប់គ្រង តាម​ស្ថានភាព​ជាក់ស្តែង​
– រៀបចំ​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​រយៈ​ពេល​ខ្លី មធ្យម​- រៀបចំ​យន្តការ​ដឹកនាំ គ្រប់គ្រង ការទទួលខុសត្រូវ និង​មាន​តម្លាភាព​- ពិនិត្យ​តាមដាន និង​វាយតម្លៃ នៅ​ចុងខែ​នីមួយៗ​។​

​លោក ស សុខា បាន​លើកឡើងថា ជា​ក្ដី​ស្រមៃ​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ សម្ដេច​ចង់​ឱ្យមាន​គ្រប់​សាលា ក្លាយជា​សាលា​ភូមិន្ទ​ភូមិភាគ ឬក៏​ជា​សាលា​ឧ​ទ្ធ​ណ៍ និង​ចង់ឱ្យ​ក្លាយជា​មជ្ឍមណ្ឌល​គរុ​កុសល​ភូមិភាគ ដើម្បីឱ្យ​ប្រជាពលរដ្ឋ ។

​ជាពិសេស​យុវជន​ជា​ទំពាំង​ស្នង​ឬ​ស្សី បាន​សិក្សា​បន្ថែម ទៀត​។ លើសពីនោះ​ទៀត លោ​កស សុខា ក៏បាន​បង្ហាញ​ពី​គម្រោង​បង្កើត​បណ្ណាល័យ និង​អាង​ហែល​ទឹក ដែល​ធំជាងគេ ក្នុងប្រទេស​កម្ពុជា​ផងដែរ ។​

​លោក ស សុខា បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​នៃ​សាកលវិទ្យាល័យ​បាត់ដំបង នូវ​ការងារ​ចំនួន ដូចជា តាម ដាន និង​គ្រប់គ្រង​ឯកសារ​ឲ្យ​បានល្អ​, ចំពោះ​ការងារ​ហិរញ្ញវត្ថុ ត្រូវ​អន​វុ​តន៍​ឲ្យ​បានល្អ កុំ​ឲ្យ​ចាយវាយ​ខុស​ខ្ទង់​, ត្រូវ​សិ​ស្សា លើ​តំលៃ​ទី​ផ្សារលើ​សិស្ស ផ្តល់​អាហារូបករណ៍ លើ​លក្ខន្តិក​ច្បាស់លាស់ ដើម្បី​តាម​តម្រូវការ​ក្នុងស្រុក និង​ក្រៅប្រទេស និង​ត្រូវ​រក​ចំណុចខ្លាំង ខ្សោយ ចំណុច​ឱកាស និង​ចំណុច​គំរាមកំហែង ដើម្បី​រៀបចំ​ដឹកនាំ​ឱ្យបាន​ល្អ ៕

  

cbn

Leave a Reply

Your email address will not be published. Required fields are marked *